ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព្រឹត្ត​ដាក់​នាង​ហើយ​ខំ​រត់​ពី​ស្រុក​អង្គ​ស្នួល​ដល់​ខណ្ឌ​កំ​បូល តែ​ចប់​ត្រឹម​អស់​សាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​ម្នាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ព្រែក​រកា ឃុំ​ឆក់​ឈើ​នាង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​ម្នាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ព្រែក​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្រោយមក​ត្រូវ​បាន​សមត្ថកិច្ច​សហការ​គ្នា ព្រមទាំង​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ​នៅ​ម្ដុំ​ជិត​វត្ត​អង្គ​បឹង​ចក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ សួង សុខ​ម៉ែ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ២-​ឈ្មោះ ជ្រឹង វេហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លេងភ្លេង​ពិណពាទ្យ ស្នាក់​នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល និង​៣-​ឈ្មោះ សេង មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ កម្មករ​រោងការ ស្នាក់​នៅ​ត្រពាំង​ស្រ​ក្រម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ជា​ម្ចាស់​ម៉ូតូ​។ ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្ម​ភាព​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HX-9638 ចំណែក​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​ម៉ាក អាយ​ហ្វូ​ន 7plus​។

តាម​ប្រភព​ពី​សមត្ថកិច្ច​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​កើតហេតុ នារី​រង​គ្រោះ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​១​គ្រឿង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ឆក់​ទូរស័ព្ទ​ពី​នារី​រង​គ្រោះ ដែល​កំពុងនិយាយ​ទូរស័ព្ទ ហើយ​ក៏​ជិះ​រត់គេច​ចេញពី​កន្លែង​កើតហេតុ រហូត​ដល់​មក​ដល់​ទឹកដី​ខណ្ឌ​កំ​បូល​។

សមត្ថកិច្ច​បន្ត​ថា ខណៈ​ពេល​នោះ​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​បាន​តេ​តាម​ទូរស័ព្ទ​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​កំ​បូល​ភ្លាម​ៗ​ផង​ដែរ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​ទៀត ។ បន្ទាប់​មក​កម្លាំង​បាន​សហការ​គ្នា រួច​ក៏​ឃើញ​ជនសង្ស័យ​ខាងលើ​ភ្លាម ក៏​បាន​នាំ​គ្នា​ដេញ តែ​សំណាងល្អ​ម៉ូតូ​ជនសង្ស័យ​អស់​សាំង ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ម្នាក់ ចំណែក​២​នាក់​ទៀត​រត់​ចូល​ក្នុង​ព្រៃ​បាត់ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយ​កម្លាំង​សមត្ថកិច្ច​បាន​តាម​រុករក​ក៏​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់ ហើយ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង រួច​នាំ​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​កំ​បូល ដើម្បី​សួរនាំ បន្ទាប់​មក​ជន​សង្ស័យ​ខាងលើ​បាន​សារភាព​ថា ពួក​គាត់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​ខាងលើ​មែន ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល បាន​ប្រគល់​ជនសង្ស័យ​ទាំង​៣​នាក់​ព្រម​ទាំង​ម៉ូតូ រួម​ទាំង​វត្ថុ​តាង ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ នឹង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ