កូរ៉េ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអះអាងថា សម្តេចនឹងអាចទៅក្រុងវូហាន ប្រទេសចិន ទីកន្លែងដែលផ្ទុះវីរុស ដើម្បីទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីនោះ បើសិនជារដ្ឋាភិបាលចិនអនុញ្ញាតឲ្យសម្តេចទៅ ។ ថ្លែងនៅចំពោះមុខពលករខ្មែរ និងប្រជាជនខ្មែរធ្វើការ និងរស់នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នាថ្ងៃទី០៣ ខែកុម្ភៈនេះ ។
សម្តេចបានបញ្ជាក់ថា មានអ្នកដៀមដាមសម្តេចថា មិនហ៊ានទៅសួរសុខទុក្ខខ្មែរកំពុងសិក្សានៅវូហាន សម្តេចតេជោបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម រឿងអី ហ៊ុន សែនមិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងរៀនក្នុងទីក្រុងវូហាន» ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀផតថា «ខ្ញុំទៅសួរសុខទុក្ខនិស្សិតយើងនៅវូហាន ឲ្យតែចិនអនុញ្ញាតិ» ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ