ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មនុស្ស​មិន​តិច​ទេ​ដែល​ជឿ​លើ​សម្តី​ហោរ

4 ឆ្នាំ មុន

បច្ចុប្បន្ន​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​ជំនឿ​លើ​ការសូត្រ​មន្ត ស្រោច​ទឹក រំដោះគ្រោះ សែនព្រេន ទស្សន៍​ទាយ និង​មន្ត​គាថា ដើម្បី​លើករាសី បញ្ចៀស​ទុក្ខ​ភ័យ គ្រោះ​ចង្រៃ ឬ​សំណាងអាក្រក់​នានា…

បច្ចុប្បន្ន​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​ជំនឿ​លើ​ការសូត្រ​មន្ត ស្រោច​ទឹក រំដោះគ្រោះ សែនព្រេន ទស្សន៍​ទាយ និង​មន្ត​គាថា ដើម្បី​លើករាសី បញ្ចៀស​ទុក្ខ​ភ័យ គ្រោះ​ចង្រៃ ឬ​សំណាងអាក្រក់​នានា ដែល​ប៉ង​ចូល​មក​យាយី​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន ។

ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​មនុស្ស​មិន​តិច​នាក់​ទេ​ដែល​មាន​ជំនឿ​ជឿ​លើ​ការ​ទស្សន៍​ទាយ​ជា​ខ្លាំង ។ អ្នក​រកស៊ី អ្នកធ្វើការ អ្នកតូច អ្នកធំ មួយ​ចំនួន​ជា​អ្នកមាន​ជំនឿ​លើ​ការ​ទស្សន៍​ទាយ​នេះ​ដែរ ។ ដោយ​ហោចទៅ​សូ​ម្បី​តែ​យុវវ័យ ភាគច្រើន ដែល​ស្រលាញ់​គ្នា ឬ​ត្រូវ​រៀប​ការ​ជាមួយ​គ្នា ក៏​បែរជា​មាន​ទម្លាប់​ទៅ​រក​គ្រូទាយ​ដើម្បី​ទស្សន៍​ទាយ​ពី​ជោគជតារាសី​ពួក​គេ​ជា​មុន​សិន​ដែរ ដោយ​គំនិត​ថា គ្រូទាយ​អាច​មើលឃើញ​ពី​អនាគត អាច​ដឹង​ថា​មានសំណាង​ល្អ ឬ​សំណាងអាក្រក់ ដើម្បី​ការពារ​បញ្ចៀស​ពី​គ្រោះ​ចង្រៃ​ផ្សេង​ៗ​បាន​ទាន់​ពេលវេលា ។

ជា​រួម​មក ថ្វីបើ​មនុស្ស​តែង​មាន​ជំនឿ​លើ​ការ​ទស្សន៍​ទាយ​របស់​គ្រូ​ហោរ​ក្តី ក៏​យើង​ម្នាក់​ៗ​មិន​គួរ​មាន​ទំនោរ​ទៅ​លើស​ម្តី​គ្រូទាយ ងប់​ង​ល់​ជ្រុល​ហួសពេក​ដែរ ជា​ពិសេស​ត្រូវ​មានការ​គិតពិចារណា​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​ធ្វើ​តាម​សម្តី​គ្រូ ដើម្បី​ចៀសវាង​ការ​ខាតបង់​ពេលវេលា ឬ​ក៏​លុយកាក់ ទ្រព្យធន​ផ្សេង​ៗ ម្យ៉ាងទៀត​កុំ​ព្រោះតែ​សម្តី​គ្រូ​ធ្វើ​ឱ្យ​កើត​អពមង្គល​នៃ​ជីវិត​ក៏​មិន​ប្រពៃ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ