ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១០​ប៉ុណ្ណោះ មន្ទីរពេទ្យកសាង​នៅ​វូហាន​​​​ សង់​រួចរាល់ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា មន្ទីរពេទ្យ​ HUOSHENSHAN​ ែ​ដល​ចិន​កសាង​ក្នុង​ពេល​តែ​១០​ថ្ងៃ ដើម្បី​តស៊ូ​ប្រឆាំង​វីរុស​កូ​រ៉ួ​ណា​ថ្មី​នៅ​ក្រុង​វូ​ហាន ចំណុចកណ្ដាល​នៃ​ការ​ផ្ទុះ​វីរុស​នេះ ត្រួ​វ​បាន​កសាង​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​២​កុម្ភៈ​។ មន្ទីរពេទ្យ​នេះ…

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា មន្ទីរពេទ្យ​ HUOSHENSHAN​ ែ​ដល​ចិន​កសាង​ក្នុង​ពេល​តែ​១០​ថ្ងៃ ដើម្បី​តស៊ូ​ប្រឆាំង​វីរុស​កូ​រ៉ួ​ណា​ថ្មី​នៅ​ក្រុង​វូ​ហាន ចំណុចកណ្ដាល​នៃ​ការ​ផ្ទុះ​វីរុស​នេះ ត្រួ​វ​បាន​កសាង​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​២​កុម្ភៈ​។

មន្ទីរពេទ្យ​នេះ ​គឹ​សម្រាប់​ទទួល​ព្យាបាល​បណ្ដា​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​។ សរុប​បុគ្គលិក​ពេទ្យ​យោធា​១៤០០​នាក់ ជា​អ្នក​ទទួល​បន្ទុក​ព្យាបាល​បណ្ដា​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​នេះ ចាប់ពី​ថ្ងៃ​ទី​៣​កុម្ភៈ​ទៅ​។

គ្រូពេទ្យ​ដែល​មាន​៩៥០​នាក់​មក​ពី​បណ្ដា​មន្ទីរពេទ្យ​យោធា​ចិន នី​ង​មនុស្ស​៤៥០​នាក់​ទៀត​មក​ពី​បណ្ដា​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​កងទ័ពជើងគោក កង​ម៉ា​រី​ន​និង​កងទ័ពអាកាស​ចិន​ត្រូវ​បា​នប​ញ្ជួ​ន​មក​ដល់​ក្រុង​វូ​ហាន​រួច​ហើយ​។

ដោយ​យក​គំ​រួ​តាម​ម៉ូ​ដែល​នៃ​ការ​ព្យាបាល​អ្នកជំងឺ​ SRAS​ នៅ​ក្រុង​ប៉េ​កាំ​ង​កាលពី​ឆ្នាំ​២០០៣ វូហាន​​បាន​កសាង​មន្ទីរពេទ្យ​រហ័ស​២ គឹ​មន្ទីរពេទ្យ​ LEISHENSHAN និង​មន្ទីរពេទ្យ​HUOSHENSHAN​។ បណ្ដា​កម្មករ​ចាប់​ផ្ដើមកសាង​មន្ទីរពេទ្យ​ HUOSHENSHAN​ ដែល​មាន​គ្រែ​ចំនួន​១០០០​ពី​ថ្ងៃ​ទី​២៣​មក​រា​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​) ប្រភព​វីដេអូ ៖ New China TV

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ