ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​តាម​អាកាស​​នានា​ មនុស្ស​យ៉ាង​តិច​​​១៤​នាក់ត្រូវ​បាត់​បង់​ជីវិត

4 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ជន​ស៊ី​វិល​យ៉ាងតិច​១៤​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត កាលពី​ថ្ងៃ​ទី​២​កុម្ភៈ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា របស់​របប​ស៊ី​រី ​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី ក្នុង​តំបន់​អ៊ី​ដ​លី​ប…

ប្រទេស​ស៊ីរី ៖ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ជន​ស៊ី​វិល​យ៉ាងតិច​១៤​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត កាលពី​ថ្ងៃ​ទី​២​កុម្ភៈ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា របស់​របប​ស៊ី​រី ​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី ក្នុង​តំបន់​អ៊ី​ដ​លី​ប ដែល​មាន​ទីតាំង​ចុង​ក្រោយ​ទាំងឡាយ​របស់​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​។

មនុស្ស​៨​នាក់​ក្នុង​នោះ​៧​នាក់​ស្ថិត​ក្នុង​គ្រួសារ​តែ​១ បាន​ត្រូវ​​បាត់​បង់​ជីវិត​​ដោយ​ការ​ទម្លាក់​ធុង​សាំង​ឆេះ​ពី​សំណាក់​របប​ស៊ី​រី លើ​ភូមិ​សា​មីន​ក្នុង​ខេត្ត​អ៊ីដ​លី​ប​។ ពាក់កណ្ដាល​នៃ​ខេត្ត​នោះ​ត្រួត​ត្រា​ដោយ​ពួក​ជី​ហា​ដ​ក្រុម​HAYAT TAHRIR AL CHAM អតីត​សាខា​អាល់​កៃ​ដា​។ តំបន់​នេះ​ក៏​មាន​ពួក​ជី​ហា​ដ​ដទៃ​ៗ​ទៀត​ជា​ក្រុម​តូច​ៗ ហើយ​នៅ​មាន​ពួក​ឧទ្ទាម​ប្រឆាំង​របប​ស៊ី​រិ​ដែល​ពួក​គេ​កាន់តែ​ចុះ​ខ្សោយ​។

នា​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​នោះ​ដែរ ជន​ស៊ីវិល​២​នាក់​បាន​ត្រូវ​​បាត់​បង់​​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​របស់​កងទ័ព​ស៊ី​រី នៅ​កន្លែង​ផ្សេង​ទៀត​នៃ​ខេត្ត​អ៊ី​ដ​លី​ប ចំណែក​មនុស្ស​៤​នាក់​ដែល​បាត់​បង់​ជីវិត​ ក្នុង​ការ​វាយ​ប្រហារ​របស់​រុ​ស្ស៊ី​លើ​ភាគ​ខាងលិច​នៃ​ខេត្ត​អា​ឡែ​ប​៕ ដក​ដ្រ​ង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ