ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃ​ដ៏​ពិសេស អតីត​តារា ម៉េ​ង យៀ​ក​លី បង្ហើប​​ចំណុច​ល្អ​បំផុត​ដែល​ស្វាមី​ចង​ចិត្ត​​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​ធ្លាប់​មានឈ្មោះ​ក្នុង​សិល្បៈ​មួយ​ដួង​ទៀត​ហើយ ដែល​បាន​បាត់​មុខ​សិល្បៈ ហើយ​បាន​ចូល​រោង​ជ័យ​ប្រកបដោយ​បរិយាកាស​អ៊ូរ​អរ​លក្ខណៈ​លំដាប់ ដែល​ជា​សញ្ញា​ថា កម្រិត​សុភមង្គល​កំពុង​តែ​កើត​មាន​យ៉ាង​ខ្លាំង​។ កញ្ញា ម៉េ​ង យៀ​ក​លី…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​ធ្លាប់​មានឈ្មោះ​ក្នុង​សិល្បៈ​មួយ​ដួង​ទៀត​ហើយ ដែល​បាន​បាត់​មុខ​សិល្បៈ ហើយ​បាន​ចូល​រោង​ជ័យ​ប្រកបដោយ​បរិយាកាស​អ៊ូរ​អរ​លក្ខណៈ​លំដាប់ ដែល​ជា​សញ្ញា​ថា កម្រិត​សុភមង្គល​កំពុង​តែ​កើត​មាន​យ៉ាង​ខ្លាំង​។

កញ្ញា ម៉េ​ង យៀ​ក​លី ដែល​ក្លាយជា​ភរិយា​ពេញ​ច្បាប់​របស់​បុគ្គល​ល្បីឈ្មោះ​ក្នុង​ជំនួញ​ម្នាក់ បង្ហាញ​​ចេតនា​សោកស្តាយ​នូវ​ពេល​សិល្បៈ​លូតលាស់​ក៏​ផ្តាច់​មក​បង្កើត​អាជីព​ថ្មី​។ កាលពី​យប់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ ពិធី​មង្គលការ​ដ៏​អ​ធឹ​ក​អ​ធ័​ម​មួយ​បាន​កើតឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​លំដាប់​មួយ​កន្លែង​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​២ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សង្កេត​ឃើញ​ថា មាន​វត្តមាន​ភ្ញៀវ​ភាគច្រើន​ជា​បុគ្គល​ដែល​ជោគជ័យ​លើ​វិស័យ​ជំនួញ ប្រមាណ​ជាង​១​ពាន់​នាក់ និង​តារា​ជិតដិត​តិចតួច​ប៉ុណ្ណោះ​។ កូនក្រមុំ​ដ៏​ស្រស់​សោភា​ញញឹម​ទាក់ទាញ សាច់​សខ្ចី យៀ​ក​លី បាន​ចំណាយពេល​វេលា​មក​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​ថា ស្វាមី​នាង​មាន​វ័យ​ជាង​៣០​ឆ្នាំ ដែល​មានមុខ​របរជំនួញ​ម្នាក់ ដោយ​ភាគច្រើន​គេ​ស្គាល់​គាត់​ច្រើន​មានឈ្មោះ ច​ន ប្រុស ។

ចំណែក​នាង​វ័យ​២៦​ឆ្នាំ ចូល​ដល់​ឆ្នាំ​ថ្មី​នេះ​។ នាង​ជា​អតីត​ហ្វ្រេ​ស​ស៊ី​ហ្គើ​ល​ជំនាន់​ទី​១៥ ចំណាត់​ថ្នាក់​លេខ​២ ។ ក្រោយ​បាន​លទ្ធផល​ល្អ ក៏​ងាក​ទៅ​បំពេញការងារ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ប្រមាណ​ជាង​១​ឆ្នាំ​។ ដល់​តំណែង​ប្រសើរ​ក្នុង​សិល្បៈ​ក៏​ផ្អាក​ងាក មក​លក់ដូរ​បើក​កន្លែង​លក់​ផលិតផល​សម្រស់ ជាប់ដៃ​មមាញឹក​ក៏​អាក់ខាន​សិល្បៈ​។ យ៉ាងណា​ក៏​ដោយ នាង​មិន​ទាន់​អស់​អាឡ័យ​ទាំងស្រុង​នោះ​ទេ ទាក់ទិន​សិល្បៈ​នាង​នឹង​ធ្វើ​ការងារ​អ្វីមួយ​លើក​ស្ទួយ​សិល្បៈ ព្រោះ​សិល្បៈ​ក៏​បាន​តស៊ូ​ច្រើន​ដែរ​។

ទាក់ទិន​ចំណង​ស្នេហ៍ យៀ​ក​លី បង្ហើប​ថា ស្គាល់​ស្វាមី​រូប​នេះ​តាំង​តែ​ពី​នៅ​រៀន​សាកលវិទ្យាល័យ មិន​ដែល​គិត​ថា បាន​ក្លាយជា​ស្វាមី​អ្វី​ទេ​។ គាត់​មិនមែន​សិស្ស​នៅ​សាលា​ជាមួយ​គ្នា​ទេ ស្គាល់​នាង​តាម​រយៈ​មិត្តភក្តិ​រួម​ថ្នាក់​។ ម្យ៉ាងទៀត គាត់​ចេះ​តែ​ប្រាប់​មិត្ត​គាត់​ឱ្យ​នាង​ខំរៀន​ឱ្យ​ច្រើន​កុំ​គិត​អី​ច្រើន ព្រោះ​ជា​សិស្ស​ពូកែ​តាំងពី​នៅ​វិទ្យាល័យ​។

ចាប់តាំងពី​ពេល​នោះ​មក ចេះ​តែ​រាប់អាន​គ្នា ឈ្វេងយល់​ពី​គ្នា ក្រោយ​ពី​គាត់​ធ្វើការ​ដាស់តឿន​ព្យាយាម​រៀន​ឱ្យ​ច្រើន ទើប​ពេល​នេះ​ដឹង​ថា មុខរបរ​អ្វី​ក៏​ដោយ បើ​មិន​មានចំណេះ​ដឹង​ក៏​មិន​រលូន​ដែរ​។

ម៉េ​ង យៀ​ក​លី បន្ត​ថា ក្រោយ​រៀប​ការ​ស្វាមី​ចង់បាន​កូន​ឆាប់​ៗ ដោយ​នាង​បង្ហើប​ថា គ្រួសារ​ចង់​បង្កើតកូន​ឱ្យ​គ្រប់​៤​នាក់ តែ​មិនដឹង​បែប​ណា​នោះ​ទេ​។ ការ​ចំណាយ​នា​ពិធីការ​នេះ ក៏​កូនក្រមុំ​សុំ​លាក់​តម្លៃ​សិន ដោយ​ចាយ​ផ្នែក​នេះនោះ​ជា​បន្តបន្ទាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ