ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿ​ននោះលឿន! ពន្លះជាមួយគោយន្តយ៉ាងពេញទំហឹង​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​ភាគី​ខាង​គោ​យន្ត​កន្ត្រៃ​រង​របួសស្រាល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​ភាគី​ខាង​គោ​យន្ត​កន្ត្រៃ​រង​របួសស្រាល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១A-៩៧៤៨ បើកបរ​ដោយ​ឈ្មោះ អឿ​ន លី​ឈី​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ (​បាន​រង​របួសធ្ងន់​) ។

ចំណែក​ភាគី​ខាង​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ខាងលើ​បើកបរ​ដោយ​ឈ្មោះ ស្រឿ​ន វឿ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​បាយសី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​បាន​រង​របួសស្រាល​) ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ខាងលើ​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រប​ពេល​មាន​គោ​យន្ត​កន្ត្រៃ​បើកបរ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​ម៉ូតូ​ជ្រុល​ទៅ​ខាងឆ្វេង​ដៃ រួច​ក៏​បុក​គោ​យន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​គោ​យន្ត​បាន​រង​របួសស្រាល ។

បច្ចុប្បន្ន ម៉ូតូ និង​គោ​យន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​ត្រង់ រីឯ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ