ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រៀមលក្ខណៈ​ជាស្រេច ​ដើម្បី​សង្គ្រោះ​និង​ទប់​ស្កាត់នូវ​ជំងឺ​វី​រុស​«កូរ៉ូណា»

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ខណៈប្រជាពលរដ្ឋ​កំពុង​តែ​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​វី​រុស​កូ​រ៉ូ​ណា ដែល​ជា​ជងឺ​រលាក​សួត​ប្រភេទ​ថ្មី កំពុង​រាតត្បាត​លើ​ពិភពលោក​នោះ​ នៅ​​ក្នុងខេត្តក្រចេះ​ ក្រុម​គ្រូពេទ្យ​នៃ​មន្ទី​រសុខាភិបាល​ខេត្ត​បាន​​អះអាង​ថា មន្ទីរ​ពេទ្យ​បាន​ចាត់​ឱ្យ​មាន​ក្រុមការងារ​គ្រូពេទ្យ​ប្រចាំការ​ជានិច្ច​ ដើម្បី​ត្រៀមលក្ខណៈ​គ្រប់​គ្រាន់​ ទាំង​ទីតាំង…

ខេត្តក្រចេះ​ ៖ ខណៈប្រជាពលរដ្ឋ​កំពុង​តែ​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​វី​រុស​កូ​រ៉ូ​ណា ដែល​ជា​ជងឺ​រលាក​សួត​ប្រភេទ​ថ្មី កំពុង​រាតត្បាត​លើ​ពិភពលោក​នោះ​ នៅ​​ក្នុងខេត្តក្រចេះ​ ក្រុម​គ្រូពេទ្យ​នៃ​មន្ទី​រសុខាភិបាល​ខេត្ត​បាន​​អះអាង​ថា មន្ទីរ​ពេទ្យ​បាន​ចាត់​ឱ្យ​មាន​ក្រុមការងារ​គ្រូពេទ្យ​ប្រចាំការ​ជានិច្ច​ ដើម្បី​ត្រៀមលក្ខណៈ​គ្រប់​គ្រាន់​ ទាំង​ទីតាំង ​ក៏​ដូច​ជា​ឧបករណ៍សម្ភារ សម្រាប់​ជួយសង្គ្រោះ​អ្នកជំងឺ​ ​។

​ប្រ​ធានមន្ទី​រសុខាភិបាល​ខេត្ត លោក​វេជ្ជបណ្ឌិត ឈ្នាង សុ​វត្ថា បាន​បញ្ជាក់​ឲ្យ​ដឹង ​នៅ​ថ្ងៃ​ទី៣ កុម្ភៈ ​នេះ​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល​និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ត្រៀម​ទីតាំង​ និង​ត្រៀម​លក្ខ​ណៈ​គ្រប់គ្រាន់​ សម្រាប់​ជួយ​សង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​សង្ស័យ​ថា ​អាច​ផ្ទុក​ឬ​ឆ្លង​នូវ
វីរុស​ប្រ​ភេទ​ថ្មី​នេះ​ ។ ដូច​ជា​ការ​រៀបចំ​ឲ្យ​ក្រុម​គ្រូពេទ្យ​ប្រចាំការ​រៀបចំ​បន្ទប់​ស្នាក់​នៅ​ដាច់​ដោយឡែក ​និង​ឧប្បករណ៍​សម្ភា ​សម្រាប់​សង្គ្រោះ ​។

​លោក​​បាន​បញ្ជាក់​ថា មន្ទីរ​សុខាភិបាលបាន​បង្កើន​ការ​ត្រួតពិនិត្យ​ជាប់​ជា​ប្រចាំ លើ​ក្រុមការងារ​ចត្ត​ឡី​សាក់​(​ជំងឺឆ្លង​ដែន​) នៅ​តាម​ព្រំដែន​ច្រក​អន្តរជាតិ​កម្ពុជា​-​វៀតណា​ម​ លើ​អ្នក​ធ្វើ​ដំណើរ​គ្រប់​រូប​ឆ្លង​ដែន ​ដើម្បី​ទប់ស្កាត់​ប្រភេទ​ជំងឺ​ថ្មី​នេះឱ្យ​បាន​ទាន់​ពេល​ មិន​ឱ្យ​ហូរ​មក​ក្នុង​ទឹកដី​ខេត្តក្រចេះ ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​។

​លោក​វេជ្ជបណ្ឌិត ឈ្នាង សុ​វត្ថា ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ ត្រូវ​រួស​រាន់​មក​មន្ទីរពេទ្យ​ភ្លាម​ៗ​ ក្រោយ​សង្ស័យ​ថា​ ក្នុង​ខ្លួន​មាន​អ​ការ​មិន​ស្រួល ដូច​ជា​ក្អក​ខ្លាំង ក្តៅខ្លួន​ខ្លាំង ​និង​ហៀរ​សំបោរ​ខ្លាំង ។ និង​ជម្រុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែ​ទាំង សុខភាព​នៅ​ពេល​កើត​មាន​ជម្ងឺ​ផ្តាស់​សាយ ពិសេស​នោះ​ការ​រស់នៅ​ប្រកបដោយ​អនាម័យស្អាត​។

អត្ថបទសរសេរ ដោយ