ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រកាស​ថា​ ព្យាបាល​អ្នកជំងឺ​កូ​រ៉ូ​ណា​វីរុស​​ជោគជ័យ

4 ឆ្នាំ មុន

ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ថា ​វេជ្ជបណ្ឌិត​របស់​ខ្លួន​បាន​ព្យាបាល​អ្នកជំងឺ​កូ​រ៉ូ​ណា​វីរុស​ បាន​ប្រកប​ដោយ​​ជោគជ័យ​ ​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេ​ដស៍​ ។ ក្រសួងសុខាភិបាល​ថៃ​ ប្រកាស​បែប​នេះ ​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី​០២​ ​កុ​ម្ភៈ…

ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ថា ​វេជ្ជបណ្ឌិត​របស់​ខ្លួន​បាន​ព្យាបាល​អ្នកជំងឺ​កូ​រ៉ូ​ណា​វីរុស​ បាន​ប្រកប​ដោយ​​ជោគជ័យ​ ​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេ​ដស៍​ ។

ក្រសួងសុខាភិបាល​ថៃ​ ប្រកាស​បែប​នេះ ​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី​០២​
​កុ​ម្ភៈ ឆ្នាំ​២០២០ ​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​CNN របស់​អា​មេ​រិ​ក​ ។

CNN បាន​រាយការណ៍​ថា ​វេជ្ជបណ្ឌិត​ឈ្មោះ គ្រៀង​សាក់ អា​ធី​ផ​ន​វ៉ា​និ​ច ( Kriangsak Atporn​wanich) នៅ​មន្ទីរ​ពេ​ទ្យ្ រ៉ា​ចា​វីត ( Rajavithi Hospital) បាន​និយាយ​ថា​ គាត់​បាន​ព្យាបាល​ស្ត្រី​អ្នក​ជំងឺ អាយុ​៧១​ឆ្នាំ មក​ពី​ប្រទេស​ចិន ​ដោយ​ប្រើ​ប​ញ្ជូ​ល​គ្នា​ថ្នាំ​ប្រឆាំង​មេរោគ​អេ​ដស៍​និង​ផ្តាសាយ​​ធំ​។

គាត់​និយាយ​បន្ថែម​ទៀត​ថា​ ស្ថានភាព​អ្នកជំងឺ​បាន​ល្អ​ប្រសើ​រយ៉ាង​រហ័ស ​នៅ​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ ហើយ​មេរោគ​ក៏​ត្រូវ​បាន​គេ​លែងឃើញ​មាននៅ​ក្នុង​អ្នកជំងឺ ​នៅ​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​។

ប៉ុន្តែ​កាលពី​ស​ប្តា​ហ៍​មុន​អា​មេ​រិ​ក​និ​យា​យថា ​គេ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ដែល​មាន​ប្រ​សិ​ទ្ធ​ភាព​នៅ​ក្នុង​ការ​ព្យា​បាលកូ​រ៉ូ​ណា​វីរុស ។

អត្ថបទសរសេរ ដោយ