ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាបបានទាំងសម្បុក ក្រោយពលរដ្ឋ​រាយការណ៍​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​កៀនស្វាយ​បាន​សហការ​ជាមួយ​កម្លាំង​បុ​ស្តិ៍​រដ្ឋបាល​ដីឥដ្ឋ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​គ្រឿងញៀន​បាន​មួយ​សំបុក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ រួម​នឹង​ថ្នាំ​ញៀន​មួយ​ចំនួន ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ…

ខេត្តកណ្តាល ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​កៀនស្វាយ​បាន​សហការ​ជាមួយ​កម្លាំង​បុ​ស្តិ៍​រដ្ឋបាល​ដីឥដ្ឋ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​គ្រឿងញៀន​បាន​មួយ​សំបុក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ រួម​នឹង​ថ្នាំ​ញៀន​មួយ​ចំនួន ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ឡេ​ង សៀវ​អុី​ ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ​វើ​ន សុភា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ​សុខ សុផល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ និង​៤-​ឈ្មោះ​វើ​ន ធីតា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់ ។ ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ បានអោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប គឺ​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​វើ​ន ធីតា ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កំលាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​សហការ​ជាមួយ​កំលាំង​ជំនាញ បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ រួច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​រួម​នឹង​វត្ថុ​តាង ចំណែក​ជនសង្ស័យ​ឈ្មោះ​វើ​ន ធីតា បាន​រត់គេច​ខ្លួន​បាត់ មុន​ពេល​សមត្ត​កិច្ច​ចុះ​ទៅ​ដល់​។ កំលាំង​បាន​យក​ជនសង្ស័យ រួម​និង​វត្ថុ​តាង​មក​កាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ​។

ក្រោយ​ពី​សមត្ថកិច្ច​សួរនាំ​រួច ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡេ​ង សៀវ​អុី​ បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ចំនួន​២២​កញ្ចប់​ខាងលើ គឺជា​របស់​ឈ្មោះ​វើ​ន ធីតា ភេទ​ស្រី ត្រូវជា​ម្តាយបង្កើត​របស់​ខ្លួន​ពិតប្រាកដ​មែន ដែល​ម្តាយ​ទុក​អោយ​ខ្លួន​លក់​ចែកចាយ​បន្ត ក្នុង​មួយ​កញ្ចប់​តូច​តំលៃ​២​ម៉ឺន​រៀល ហើយ​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ គឺ​ខ្លួន​ទុក​វេច​ខ្ចប់​ដើម្បី​លក់​បន្ត​ទៀត ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​បន្ត​ទៀត​ថា កន្លង​មក​ខ្លួន​ធ្លាប់​បាន​ទទួល​ថ្នាំ​ញៀន​ពី​ម្តាយ​ឈ្មោះ​វើ​ន ធីតា យក​ទៅ​លក់​អោយ​គេ​ដល់​ភូមិ​ស្តៅ​កន្លែង​ចំនួន​២​ដង​រួច​មក​ហើយ គឺ​ម្តង​មួយ​កញ្ចប់​លក់​ក្នុង​តំលៃ​១០​ម៉ឺន​រៀល តែ​មិន​ចាំ​ថ្ងៃ និង​ម្តងទៀត​មួយ​កញ្ចប់​លក់​ក្នុង​តំលៃ​៤​ម៉ឺន​រៀល តែ​មិន​ចាំ​ថ្ងៃ ហើយ​ថ្នាំ​ញៀន​ទាំងនេះ​គឺ​ម្តាយ​របស់​ខ្លួន​បាន​ទិញ​មក​ពី​ឈ្មោះ​ឃី ពិសាល ភេទ​ប្រុស អាយុ​ប្រហែល​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាល​ខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ក្នុង​មួយ​លើក​ៗ​តំលៃ​៦០​ម៉ឺន​រៀល ដើម្បី​យក​មក​វេច​ខ្ចប់​ជា​កញ្ចប់​តូច​លក់​បន្ត​។

ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ទៀត​ឈ្មោះ​សុខ សុផល និង​ឈ្មោះ​វើ​ន សុភា បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ខាងលើ​មិនមែន​ជា​របស់​ខ្លួន​ទេ តែ​កន្លង​មក​ខ្លួន​ធ្លាប់​បាន​ទទួល​ថ្នាំ​ញៀន​ពី​ឈ្មោះ​ឃី ភិ​រុណ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ជា​ច្រើន​ដង ក្នុង​ម្តង​ៗ​ចំនួន​១០​កញ្ចប់​តូច លក់​ក្នុង​មួយ​កញ្ចប់​តំលៃ​២​ម៉ឺន​រៀល ពេល​លក់​ថ្នាំ​ញៀន​អស់ ទើប​ឈ្មោះ​ឃី ភិ​រុណ បានអោយ​លុយ​មក​ខ្លួន​ចំនួន​៣​ម៉ឺន​រៀល ។

ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​បន្ត​ថា កាលពី​ឈ្មោះ​ឃី ភិ​រុណ មិន​ទាន់​ត្រូវ​គេ​ចាប់ គឺ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ ខ្លួន​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ​ក្តី ភេទ​ប្រុស អាយុ​ប្រហែល​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចំនួន​១​កញ្ចប់ ក្នុង​តំលៃ​១០​ម៉ឺន​រៀល ។ ពេល​ទៅ​ទិញ​នោះ​ឈ្មោះ​ក្តី បាន​ទៅ​យក​ថ្នាំ​ញៀន​នោះ​ពី​ឈ្មោះ​ស៊ុម ធា​រាជ ភេទ​ប្រុស អាយុ​ប្រហែល​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល យក​មក​ប្រគល់​អោយ​ខ្លួន ហើយ​ខ្លួន​បាន​យក​ថ្នាំ​ញៀន​នោះ​ទៅ​ប្រើប្រាស់​។

ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ ខ្លួន​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ​រេ​ន ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្នុង​មួយ​កញ្ចប់​តូច​តំលៃ​៥​ម៉ឺន​រៀល យក​ទៅ​ប្រើប្រាស់ មក​ដល់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ពី​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​មាត់បឹង​ថាស់​រួច​ហើយ លុះ​ដើរ​ឡើង​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​បាន​សួរនាំ​រួច ជនសង្ស័យ​ទាំង​៣​នាក់​រួម​នឹង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ