ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម បូ​រ៉ា ប្រកាស​ឱ្យ​ថៃ​សងសឹក ក្រោយ​​ផ្ដួល​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្ដួល​ជើង​ខ្លាំង​របស់​ថៃ គឺ Phat Narong ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣ នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្ដួល​ជើង​ខ្លាំង​របស់​ថៃ គឺ Phat Narong ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣ នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០​នោះ កីឡាករ​កម្ពុជា ឃី​ម បូ​រ៉ា បាន​ប្រកាស​យ៉ាង​មុតមាំ​ថា លោក​នឹង​រង់ចាំ​ស្វាគមន៍​រាល់​ការ​សងសឹក​របស់​កីឡាករ​ថៃ ប្រសិនបើ​កីឡាករ​រូប​នេះ ចង់​ឡើង​ប្រកួត​ជាមួយ​លោក​សារ​ជា​ថ្មី​។

នេះ​គឺជា​ការ​ឆ្លើយ​តប​របស់​កីឡាករ​កម្ពុជា បន្ទាប់​ពី​ភាគី​ថៃ បាន​អះអាង​ថា ក្រោយ​ភ្លាត់​បរាជ័យ គឺ​ខ្លួន​នឹង​ស្នើ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដាក់​ទទួល Phat Narong ឱ្យ​ឡើង​សងសឹក​ក្នុង​ពេល​ដ៏​ខ្លី​។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​បាន​អះអាង​ថា កីឡាករ​ថៃ​ក្រោយ​ចាញ់​ដោយ​រាប់​ដល់​១០ គឺ​មិន​អស់ចិត្ត​នោះ​ទេ ហើយ​លោក​ក៏​ឯកភាព​នឹង​ដាក់​សងសឹក​ដែរ​។ មួយ​ស្នៀត​ដែល ឃី​ម បូ​រ៉ា ផ្ដួល​ថៃ​ឱ្យ​បរាជ័យ​នោះ គឺ​ដោយសារ​កីឡាករ​ថៃ​លើកជើង​ទាត់​ហើយ​គេ​ចាប់ជើង​បាន រួច​ក៏​ម៉ាត់​ពេញទំហឹង បណ្ដាល​ឱ្យ​កីឡាករ​ថៃ​បែក​អំពិលអំពែក​តែ​ម្ដង​។

ការ​ប្រកួត​នេះ ត្រូវ​បាន​បញ្ចប់​តាំងពី​ទឹក​ទី​២​ម្ល៉េះ ប៉ុន្តែ​ដោយសារ​តែ​កីឡាករ​ថៃ​ដួល​ភ្លាម ក៏​ដល់​ស្នូរ​ជួង​ឱ្យ​ទឹក​ភ្លាម ក៏​ត្រូវ​បាន​គេ​គិត​ថា កីឡាករ​ថៃ​សន្លប់​ក្នុង​ទឹក​ទី​៣​។ ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ​ម្នាក់​សរសើរ ឃី​ម បូ​រ៉ា យ៉ាង​ខ្លាំង តែ​ក៏​មិន​ទាន់​ដឹង​ថា នៅ​ពេល​ប៉ះ​គ្នា​សងសឹក តើ ឃី​ម បូ​រ៉ា មាន​សំណាង​​ដដែល​ឬ​យ៉ាងណា?

យ៉ាងណាមិញ កីឡាករ​កម្ពុជា​ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់ ខណៈ​ដែល​លោក​ក៏​បាន​ប្រកាស​ហើយ​ថា នឹង​រង់ចាំ​គ្រប់ការ​ចង់​សងសឹក​របស់​កីឡាករ​ថៃ ដោយ​រីករាយ​កាន់តែ​ឆាប់​កាន់តែ​ល្អ​៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ