ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បង្ហាញ​ជំហរ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កូរ៉េ​ខាងត្បូង​កាន់តែ​ប្រសើរ​ទ្វេ​ដង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ទស្សនៈកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង សម្តេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​បាន​សន្យា​នឹង​ធ្វើការ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េ ដើម្បី​ឈាន​ដល់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ​ទ្វេ​ដង ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្លូវការ​យ៉ាង​ដូច្នេះ​ថា ៖«…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ទស្សនៈកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង សម្តេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​បាន​សន្យា​នឹង​ធ្វើការ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េ ដើម្បី​ឈាន​ដល់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ​ទ្វេ​ដង ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្លូវការ​យ៉ាង​ដូច្នេះ​ថា ៖« សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ0x017d7 នៅ​ព្រឹក​ថ្ងៃ​ទី​០៣ កុម្ភៈ​នេះ ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) ស្តី​ពី​សន្តិភាព​សន្តិសុខ និង​ការ​អភិវឌ្ឍ​មនុស្ស​ដែល​រៀបចំ​ឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) ចាប់ពី​ថ្ងៃ​ទី​៣- ៥ កុម្ភៈ ២០២០» ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ខ្ញុំ​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​កូរ៉េ​ខាងត្បូង និង​នាយក​រដ្ឋមន្ត្រី ព្រមទាំង​មន្ត្រី​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​កូរ៉េ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​» ។ សម្តេច​បន្ត​ថា កិច្ចប្រជុំ​នេះ​ក៏​នឹង​ជួយ​ជួយ​សម្រួល​ដល់​ការ​រស់នៅ និង​លក្ខ​ណ្ឌ​ការងារ​របស់​កូនក្មួយ​នៅ​កូរ៉េ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ។

តាម​ពិត​ខ្ញុំ​ត្រូវ​ទៅ​កូរ៉េ កាលពី​ថ្ងៃ​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​កូរ៉េ និង​កិច្ចប្រជុំ​មេគង្គ​-​កូរ៉េ នៅ​ទីក្រុង​ប៊ូ​សាន ក៏​ប៉ុន្តែ​ពេល​នោះ​ត្រូវ​អាក់ខាន​ដោយសារ​តែ​ម្តាយក្មេក​ខ្ញុំ​ស្ថិត​ក្នុង​សភាព​សង្គ្រោះ​បន្ទាន់ ។ ប៉ុន្តែ​លើក​នេះ​សង្ឃឹមថា នឹង​បាន​ជួប​បងប្អូន​កូនក្មួយ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ