ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បានជា​បន្តបន្ទាប់ តែ​ទីតាំង​ខុស​គ្នា​ក្នុង​ខេត្តសៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​០១ និង​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​កម្លាំង​យើង​បាន​ធ្វើការ​ចុះ​បង្ក្រាប​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​បទល្មើស​ខុសច្បាប់​បាន​ចំនួន​២​គ្រឿង…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​០១ និង​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​កម្លាំង​យើង​បាន​ធ្វើការ​ចុះ​បង្ក្រាប​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​បទល្មើស​ខុសច្បាប់​បាន​ចំនួន​២​គ្រឿង នៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ខេត្តសៀមរាប ដែល​ដឹក​មក​ពី​ខេត្តឧត្តរមានជ័យ ឆ្លងកាត់​ខេត្តសៀមរាប យក​ទៅ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ ។

លោក​វរសេនីយ៍ទោ ម៉េ​ង សំណាង នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ផ្ទាល់​ក្រោម​ការ​បញ្ជា​ពី​លោក​ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ ធា​រ៉ា ស្នងការ​រង​ទទួល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ។ លោក​បន្ត​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​មាន​២​ករណី ។

ដោយ​ករណី​ទី​១- បង្ក្រាប​នៅ​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​បាន​ឈើ​មួយ​គោ​យន្ត​គ្រឿង​ឈើ​ប្រមាណ​ជា​២​ម៉ែត្រគូប ដែល​មាន​ម្ចាស់​ឈើ​ឈ្មោះ មា​ណ ខាន រស់នៅ​ភូមិ​គោក​ឫស្សី ឃុំ​ប​ល្ល័​ង ស្រុក​ប្រាសាទបាគង ។

ករណី​ទី​២- បង្ក្រាប​នៅ​ភូមិ​យាង ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប ម្ចាស់​ឈើ​គេចខ្លួន​បាត់​ដោយ​ទម្លាក់​ឈើ​ទុក​នៅផ្ទះ​អ្នក​ភូមិ ។ ឈើ​ប្រភេទ​ក្តា​មាន​ប្រមាណ​ជាង​៤​ម៉ែត្រគូប ។ លោក​បញ្ជាក់​ថា ឈើ​ទាំងនេះ​ដឹក​យក​ទៅ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តាម​ស្រុក​នីមួយ​ៗ​រក្សា​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ លោក​បញ្ជាក់​ទៀត​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​ថ្នាក់លើ​ហេតុនេះ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប និង​បន្ត​តាមដាន​ហើយ​ឈាន​ដល់​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ