ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ គេច​ផុត​ពី​ការ​ដក​ហូត​​តំណែង

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​យប់​ថ្ងៃ​ទី​៣១​មក​រា ព្រឹទ្ធសភា​អា​មេ​រិ​កបាន​បោះ​ឆ្នោត​ដោយ​៥១​សំឡេង​បដិសេធ សំណើ​របស់​ពួក​អ្នក​ប្រជាធិបតេយ្យ ឲ្យ​បង្កើន​សាក្សី​សម្រាប់​សវនាការ​ដក​តំណែង​ប្រ​ធា​ធិ​បតី​លោក​ដូ​ណា​ល់​ត្រាំ​។ សំណើ​នោះ​មាន​អ្នកបោះឆ្នោត​គាំទ្រ​តែ​៤៩​សំឡេង​។ ទឡ្ហីករណ៍​ជា​ស្ថាពរ​នានា​នឹង​ត្រូវ​បង្ហាញ​នា​ថ្ងៃ​ទី​៣​ទី​៤​និង​ទី​៥​កុម្ភៈ ដោយ​បណ្ដា​សមាជិក​ព្រឹទ្ធ​សភា​ដែល​នៅ​ត្រូវ​ថ្លែង​ម្ដងទៀត​។ ការ​លុប​ចោលការ​ចោទប្រកាន់​ជា​ផ្លូវការ…

សហរដ្ឋអាមេរិក ៖ កាលពី​យប់​ថ្ងៃ​ទី​៣១​មក​រា ព្រឹទ្ធសភា​អា​មេ​រិ​កបាន​បោះ​ឆ្នោត​ដោយ​៥១​សំឡេង​បដិសេធ សំណើ​របស់​ពួក​អ្នក​ប្រជាធិបតេយ្យ ឲ្យ​បង្កើន​សាក្សី​សម្រាប់​សវនាការ​ដក​តំណែង​ប្រ​ធា​ធិ​បតី​លោក​ដូ​ណា​ល់​ត្រាំ​។ សំណើ​នោះ​មាន​អ្នកបោះឆ្នោត​គាំទ្រ​តែ​៤៩​សំឡេង​។

ទឡ្ហីករណ៍​ជា​ស្ថាពរ​នានា​នឹង​ត្រូវ​បង្ហាញ​នា​ថ្ងៃ​ទី​៣​ទី​៤​និង​ទី​៥​កុម្ភៈ ដោយ​បណ្ដា​សមាជិក​ព្រឹទ្ធ​សភា​ដែល​នៅ​ត្រូវ​ថ្លែង​ម្ដងទៀត​។ ការ​លុប​ចោលការ​ចោទប្រកាន់​ជា​ផ្លូវការ ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​៥​កុម្ភៈ​វេលា​ម៉ោង​១៦​ម៉ោង​ក្នុងស្រុក បន្ទាប់​ពី​សុន្ទរកថា​របស់​មេដឹកនាំ​អា​មេ​រិ​ក​។ ដូច្នេះ​អា​មេ​រិ​ក​មិន​ត្រូវការ​ស្ដាប់​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក​JOHN BOLTON​ឡើយ​។

អវត្តមាន​ទាំងស្រុង​នៃ​បណ្ដា​សាក្សី​នេះ ជា​លើក​ដំ​បូង​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក ក្នុង​សវ​ការ​៣​នៃ​ការ​ទម្លាក់​ប្រធានា​ធិបតី​។ មាន​តែ​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​តែ​២​រូប​ប៉ុណ្ណោះ ដែល​ស្នើ​ពង្រីក​សាក្សី​។

ក្រោយ​ការ​អនុម័ត​បែប​នេះ​របស់​ព្រឹទ្ធសភា ព្រឹទ្ធ​សមាជិក​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង លោក​LINDSEY GRAHAM សម្ដែង​ក្ដី​រីករាយ ដោយ​និយាយ​ថា យើង​បាន​បិទ​ទំព័រ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ