ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ជម្រុញ​ការ​ផលិត​ម៉ាស​ការពារ

4 ឆ្នាំ មុន

ប្រទេស​ចិន  ៖ ទោះបីជា​រោងចក្រ​ជា​ច្រើន​នៅ​ចិន​នៅ​តែ​ស្ងាត់ជ្រងំ ព្រោះ​មិន​ឲ្យ​មាន​មនុស្ស​ច្រើន​នៅ​ជុំ​គ្នា ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី តែ​បណ្ដា​សហគ្រាស​ដែល​ផលិត​ម៉ាស បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ផលិត​ម៉ាស ​ខ​ណៈ​សេចក្ដី​ត្រួ​វ​ការ មាន​ខ្ពស់​បំផុត​។…

ប្រទេស​ចិន  ៖ ទោះបីជា​រោងចក្រ​ជា​ច្រើន​នៅ​ចិន​នៅ​តែ​ស្ងាត់ជ្រងំ ព្រោះ​មិន​ឲ្យ​មាន​មនុស្ស​ច្រើន​នៅ​ជុំ​គ្នា ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី តែ​បណ្ដា​សហគ្រាស​ដែល​ផលិត​ម៉ាស បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ផលិត​ម៉ាស ​ខ​ណៈ​សេចក្ដី​ត្រួ​វ​ការ មាន​ខ្ពស់​បំផុត​។

ចិន​ជា​ប្រទេស​ផលិត​ម៉ាស​ប្រមាណ​ជា​៣០%​ នៃ​ពិភពលោក ក៏​ប៉ុន្តែ​ការ​ឆ្លង​រាលដាល​បច្ចុប្បន្ន​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​បង្កើន​សេចក្ដី​ត្រួ​វ​ការ​របស់​សាធារណជន ហើយ​នាំ​ឲ្យ​មាន​គាបសង្កត់​លើ​ផលិត​កម្ម​។

មនុស្ស​គ្រប់​គ្នា​បាន​ពាក់​ម៉ាស​ការពារ ចាប់ពី​បុគ្គលិក​ពេទ្យរ​ហូត​ដល់​មនុស្ស​ធម្មតា​។ ដួ​ច្នេះ​សេច​ក្ដី​ត្រូវការ​ម៉ាស​បាន​ផ្ទុះ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​ខ្វះ​ម៉ាស​បណ្ដោះអាសន្ន​។ បណ្ដា​រោងចក្រ​ផលិត​ម៉ាស សម្លៀក​បំពាក់​ការពារ ​និង​ឧបករណ៍​ពេទ្យ​នានា កំពុង​តែ​មមាញឹក​បំផុត​។

ក្រសួង​ឧស្សាហកម្ម​ និង​បច្ចេកវិទ្យា​ចិន​ថ្លែង​ថា ប្រទេស​ត្រួ​វ​ផលិត​ម៉ាស​ដល់​ទៅ​៨​លាន​ក្នុង​១​ថ្ងៃ។ ការ​ខ្វះ​ម៉ាស​តម្រូវ​ឲ្យ​បណ្ដា​សហគ្រាស​បន្ត​ឡើង​វិញ​នូវ​ផលិតកម្ម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ