ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាចបុកគេនៅខាងមុខគ្រោះថ្នាក់​ ខំបើក​គេច​ តែមិនផុត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​អ្នកបើកបរ​អះអាង​ថា ជាន់ហ្វ្រាំងមិនស៊ី​ ​រួចបើក​​គេច​ពី​គេឯង​ក៏​ជ្រុល​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួស​យ៉ាងដំណំ និង​រង​ការ​ខូចខាត​សម្ភារ​មួយ​ចំនួន ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​អ្នកបើកបរ​អះអាង​ថា ជាន់ហ្វ្រាំងមិនស៊ី​ ​រួចបើក​​គេច​ពី​គេឯង​ក៏​ជ្រុល​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួស​យ៉ាងដំណំ និង​រង​ការ​ខូចខាត​សម្ភារ​មួយ​ចំនួន ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

រថយន្ត​មួយ​គ្រឿង​ខាងលើ ម៉ាក​ហ្វ៊ុ​យ​ស្សូ ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ៣A-០០៧១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ប្រាប់​ឈ្មោះ​។

តាម​ប្រភព​ពី​អ្នក​បើករថយន្ត​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ហ្វ្រាំងរថយន្ត​ជាន់​មិន​ស៊ី ដោយ​ខ្លាច​បុក​រថយន្ត​ផ្សេង​ទៀត​ដែល​នៅ​ខាង​មុខ គាត់​ក៏បួង​ចង្កូត​គេច​មក​ស្តាំ​ដៃ​បុក​រះ​ខឿន​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់ និង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​កល់​ជាប់​លែ​ង​ទៅ​​មុខ​រួច បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួស​យ៉ាងដំណំ និង​ខូចខាត​សម្ភារៈ​មួយ​ចំនួន​។

ក្រោយ​ពេល​ហេតុការណ៍ គេ​ឃើញ​តំណាង​ខាង​រថយន្ត​បង្ករ​ចេញ​មុខ​មក​ដោះស្រាយ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ