ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​! នាំ​គ្នា​ប្រព្រឹត្ត​ទាំង​កណ្តាល​ថ្ងៃ គ្មាន​ខ្លាច​អី​សូ​ម្បី​បន្តិច

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​២​នាក់​នាំ​គ្នា​បើកឡាន​ដើរ​លួច​គោ​អ្នកស្រុក​ទាំង​កណ្តាល​ថ្ងៃ ដោយ​គ្មាន​ខ្លាចរអា​សមត្ថកិច្ច​សូ​ម្បី​តែ​បន្តិច ប៉ុន្តែ​នៅ​ទីបំផុត​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន ព្រមទាំង​ដកហូត​វត្ថុ​តាង​ទៀត​ផង​។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០១…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​២​នាក់​នាំ​គ្នា​បើកឡាន​ដើរ​លួច​គោ​អ្នកស្រុក​ទាំង​កណ្តាល​ថ្ងៃ ដោយ​គ្មាន​ខ្លាចរអា​សមត្ថកិច្ច​សូ​ម្បី​តែ​បន្តិច ប៉ុន្តែ​នៅ​ទីបំផុត​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន ព្រមទាំង​ដកហូត​វត្ថុ​តាង​ទៀត​ផង​។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​អន្លង់​គង់ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ ឌី សៀ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​គង់ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង និង​២-​ឈ្មោះ កូយ ហេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​មហា​លំពាំង​ទី​1 ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ថែម គ​ន្ធា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​រលាំងចក ស្រុក​សំរោង​ទង​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច សមត្ថកិច្ច​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ថែម គ​ន្ធា បាន​ប្ដឹង​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​គាត់​បានឃើញ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​បើកឡាន​កូរ៉េ ហើយ​ដឹកគោ​របស់​គាត់​ឡើង​ឡាន​ដឹក​គេច​ចេញពី​កន្លែង​ដែល​គាត់​ចង​ឲ្យ​ស៊ី​ស្មៅ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​បាន​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​នគរបាល​ឃុំ​ត្រពាំង​គង និង​ឃុំ​រលាំងចក បាន​ចុះ​ល្បាត​ស្រាវជ្រាវ រហូត​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​បើកឡាន​ក៏​ឃាត់ ដើម្បី​សួរនាំ​តែ​ម្ដង​។

ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​ធ្វើការ​សាកសួរ​ឈ្មោះ ឌី ស៊ែរ បាន​ឆ្លើយ​សារភាព​ថា គោ​ខាងលើ​នេះ ខ្លួន​ពិតជា​បាន​លួច​នៅ​ចំណុច​ខាងលិច​ភូមិ​អន្លង់​គង់ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ពិតប្រាកដ​មែន​។ ក្រោយ​ពី​ជនសង្ស័យ​បាន​សារភាព​ហើយ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

សមត្ថកិច្ច​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ទាន់​ពេលវេលា ប្រសិនបើ​ជួប​ករណី​ដូច​ខាងលើ​នេះ ងាយស្រួល​ក្នុង​ការ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បាន​ទាន់​ពេលវេលា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ