ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ញ៉ាំ​«សណ្ដែកបណ្ដុះ​» ចំពោះ​សុខ​ភាព

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​សណ្ដែកបណ្ដុះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​បន្លែ​នេះ​អាច​ផ្ដល់​ផល​ល្អ​ៗ​អ្វីខ្លះ​ចំពោះ​សុខភាព​។ កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខ​ភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​សណ្ដែកបណ្ដុះ៖ ១. ជម្រុញ​ការ​លូតលាស់​សក់ ៖ នេះ​ក៏​ព្រោះតែ​សណ្ដែកបណ្ដុះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​សណ្ដែកបណ្ដុះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​បន្លែ​នេះ​អាច​ផ្ដល់​ផល​ល្អ​ៗ​អ្វីខ្លះ​ចំពោះ​សុខភាព​។ កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខ​ភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​សណ្ដែកបណ្ដុះ៖

១. ជម្រុញ​ការ​លូតលាស់​សក់ ៖ នេះ​ក៏​ព្រោះតែ​សណ្ដែកបណ្ដុះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C​។ ការ​ទទួលទាន​សណ្ដែកបណ្ដុះ​អាច​ប្រយុទ្ធ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ដែល​តែង​បណ្ដាល​ឱ្យ​សក់​បែក​ចុង ផុយ​ស្រួយ ខ្សោយ និង​ស្ដើង​។

២. បង្កើន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ ៖ អត្ថប្រយោជន៍​ដ៏​ល្អ​មួយទៀត​នៃ​ការ​ទទួលទាន​សណ្ដែកបណ្ដុះ គឺ​វា​អាច​ជួយ​បង្កើន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​តាម​រយៈ​បរិមាណ​អង់ស៊ីម​ដែល​មាន​ផ្ទុក​។ នេះ​មាន​ន័យ​ថា​រាង​កាយ​នឹង​អាច​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​បាន​កាន់តែ​ប្រសើរ​។

៣. ជួយ​ឱ្យ​ស្រក​ទម្ងន់ ៖ ប្រសិនបើ​អ្នក​កំពុង​សម្រក​ទម្ងន់ ចូរ​កុំ​ភ្លេច​រួម​បញ្ចូល​សណ្ដែកបណ្ដុះ​ក្នុង​របប​អាហារ​។ បន្លែ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ខ្ពស់ ប៉ុន្តែ​កាឡូរី​ទាប​។ បរិមាណ​នៃ​ជាតិ​ស​សៃ​ក្នុង​សណ្ដែកបណ្ដុះ​ក៏​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ផង​ដែរ​។

៤. រក្សា​សំណើម​ស្បែក ៖ នេះ​ក៏​ព្រោះតែ​សណ្ដែកបណ្ដុះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B ដែល​ជួយ​គ្រប់គ្រង​ការ​ផលិត​ជាតិ​ប្រេង​ក្នុង​ស្បែក​។

៥. ពង្រឹង​សុខភាព​បេះដូង ៖ សណ្ដែកបណ្ដុះ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ជួយ​ពង្រឹង​សុខភាព​បេះដូង​។ ការ​ទទួលទាន​សណ្ដែកបណ្ដុះ​ក៏​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ការពារ​ស​សៃ​ឈាម​បេះដូង​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​សណ្ដែកបណ្ដុះ​ក៏​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​គួរ​ឱ្យ​កត់សម្គាល់​។

៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ បរិមាណ​ខ្ពស់​នៃ​វីតាមីន C និង​វីតាមីន A ក្នុង​សណ្ដែក​បណ្ដុះ​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ