ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​បាត់​បង់​ជីវិត​​ដោយ​វីរុស​កូ​រ៉ូ​ណា​​​នៅ​ចិន ​ឡើង​ដល់​៣០៤​នាក់​ហើយ​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ​តុល្យការ​នៃ​អ្នក​​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​កូ​រ៉ួ​ណា​ថ្មី​នៅ​ចិន បើ​តាម​អាជ្ញាធរ​ខេត្ត​ហ៊ូ​ប៉ី ​ជា​ប្រភព​ដើម​នៃ​ការ​ចម្លង​វីរុស​នេះ​ថា ឡើង​ដល់​៣០៤​នាក់ហើយ​ ក្រោយ​ការ​ប្រកាស​នា​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​ពី​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៤៥​នាក់​។…

ប្រទេស​ចិន ៖ ​តុល្យការ​នៃ​អ្នក​​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​កូ​រ៉ួ​ណា​ថ្មី​នៅ​ចិន បើ​តាម​អាជ្ញាធរ​ខេត្ត​ហ៊ូ​ប៉ី ​ជា​ប្រភព​ដើម​នៃ​ការ​ចម្លង​វីរុស​នេះ​ថា ឡើង​ដល់​៣០៤​នាក់ហើយ​ ក្រោយ​ការ​ប្រកាស​នា​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​ពី​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៤៥​នាក់​។

ខណៈ​ដែល​បណ្ដា​ជនជាតិ​បារាំង​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​វូ​ហាន ឆ្លងកាត់​យប់​ដំបូង​នៃ​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ប្រទេស​អង់គ្លេស រុ​ស្ស៊ី និង​ស៊ុ​យ​អែ​ត ​រៀបរាប់​ពី​អ្នក​ឆ្លង​វីរុស​នេះ​ដំបូង​ក្នុង​ប្រទេស​ពួក​គេ ធ្វើ​ឲ្យ​ការ​ឆ្លង​មាន​ក្នុង​ប្រទេស​ជាង​២០​ហើយ​។ ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី ភាគ​កណ្ដាល​ចិន ក៏​រៀបរាប់​ដែរ​ពី​ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​ក្នុង​ខេត្ត​នេះ​ថា មាន​ដល់​១៩២១​នាក់​។

រួច​បើ​តាម​តួលេខ​ផ្លូវការ​ថា ក្នុង​ប្រទេស​ចិន​ទាំងមូល​មាន​អ្នក​ឆ្លង​វីរុស​នេះ ដល់​ជាង​១៤.០០០​នាក់​។ ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​ហាក់​ពុំ​ទាន់​ចុះ​ថយ ប្រទេស​កាន់តែ​ច្រើន​ ក្នុង​នោះ​មាន សហរដ្ឋអាមេរិក ​និង​អូស្ត្រាលី បាន​ចាត់វិធានការ​ហាមឃាត់​ពួក​អ្នកដំណើរ​មក​ពី​ចិន​។

យន្តហោះ​១​គ្រឿង​របស់​កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់ បាន​ដឹក​មនុស្ស​ជាង​១០០​នាក់​មក​ពី​ក្រុង​វូ​ហាន ហើយ​មក​ដល់​អា​ល្លឺ​ម៉​ង់​នា​ថ្ងៃ​ទី​១ ខែ​កុ​​ម្ភៈ ឆ្នាំ២០២០​។ ទោះបី​​ជា​ក្នុង​ចំណោម​អ្នកដំណើរ​ទាំង​នេះ ​ដែល​មាន​ជនជាតិ​អា​ល្លឺ​ម៉​ង់​១០២​នាក់ និង​ជនជាតិ​បរទេស​២៦​នាក់ ពុំ​មាន​នរណា​ម្នាក់​មាន​រោគ​​សញ្ញា​នៃ​ការ​ឆ្លង​ក្ដី ក៏​ពួក​គេ​ទាំងអស់​ត្រូវ​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​មួយ​របស់​​កងទ័ពអាកាស ដើម្បី​ពិនិត្យ​តាមដាន​។

វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក​ក្នុង​ការ​វាយតម្លៃ លើ​ផល​ប៉ះពាល់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ចិន មក​លើ​សេដ្ឋកិច្ច​ពិភពលោក​។ ប៉ុន្តែ​វា​បាន​ផ្ដល់​ផលវិបាក​នានា​រួច​ទៅ​ហើយ សម្រាប់​សហគ្រាស​អន្តរជាតិ​ជា​ច្រើន​ ដោយសារ​សំខាន់​របស់​ចិន ដែល​ជាទី​ផ្សារ​ដ៏​ធំ​មួយ​និង​ជា​អ្នក​ផលិត​ដ៏​ធំ​។

ប្រទេស​និង​ដែនដី​ដែល​រង​ប៉ះពាល់​ដោយ​វីរុស​ថ្មី ខាងក្រោម​នេះ​ជា​បញ្ជី​បណ្ដា​ប្រទេស​ និង​ដែនដី ដែល​ប្រកាស​ថា​ មាន​អ្នក​ឆ្លង​វីរុស ចាប់តាំងពី​វា​ផ្ទុះ​ចេញពី​ក្រុង​វូ​ហាន​ពី​ខែធ្នូ​មក​។ ក្រៅពី​ចិន​ដី​គោក ម៉ា​កាវ​ និង​ហុងកុង មនុស្ស​ជាង​១៥០​នាក់​បាន​ឆ្លង​ក្នុង​ប្រទេស​២០​ទៀត​។ ក្រុង​ហុងកុង​មាន​​អ្នក​ឆ្លង​១៤​នាក់ ដែល​ភាគច្រើន​ជា​អ្នក​មក​ពី​វូ​ហាន​។

នៅ​ម៉ា​កាវ​មាន​អ្នក​ឆ្លង​៧​នាក់ ទី​បេ​ម្នាក់ កូរ៉េ​ខាងត្បូង​១២​នាក់ ជប៉ុន​២០​នាក់ តៃវ៉ាន់​១០​នាក់ កម្ពុជា​ម្នាក់ ម៉ា​ឡេ​ស៊ី​៨​នាក់ ហ្វ៊ី​លី​ពី​ន​ម្នាក់ សិង្ហ​បុរី​១៨​នាក់ ថៃ​១៩​នាក់ វៀតណាម​៦​នាក់ ឥណ្ឌា​​ម្នាក់ ស្រី​លង្កា​ម្នាក់ អូស្ត្រាលី​១២​នាក់ កា​ណា​ដា​៤​នាក់ អា​មេ​រិ​ក​៧​នាក់ អា​ល្លឺ​ម៉​ង់​៨​នាក់ អេ​ស្ប៉ា​ញ​ម្នាក់ ហ្វាំ​ង​ឡង់​ម្នាក់ បារាំង​៦​នាក់ អ៊ី​តា​លី​២​នាក់ ស៊ុ​យ​អែ​តម្នាក់ អង់គ្លេស​២​នាក់ រុ​ស្ស៊ី​២​នាក់ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​៥​នាក់​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ