ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ពិសេស​! តារាចម្រៀង នឿ​ន នាគ​ស៊ី​ណា​ត្រា ដាក់​១​បទ​ធ្វើ​ឱ្យ​ភរិយា​អួល​ដើម​.​ក​(វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង នឿ​ន នាគ​ស៊ី​ណា​ត្រា និង​តារា​សម្តែង​កញ្ញា ស៊ី​ម សេរី​រ័​ត្ន​មុនី បាន​​ឆ្លង​ដល់​ការ​ជប់លៀង​បិទ​បញ្ចប់​មង្គលការ​ក្រោម​បរិយាកាស​រីករាយ កាលពី​យប់​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង នឿ​ន នាគ​ស៊ី​ណា​ត្រា និង​តារា​សម្តែង​កញ្ញា ស៊ី​ម សេរី​រ័​ត្ន​មុនី បាន​​ឆ្លង​ដល់​ការ​ជប់លៀង​បិទ​បញ្ចប់​មង្គលការ​ក្រោម​បរិយាកាស​រីករាយ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ ។ លុះ​ឆ្លង​ដល់​ពិធី​កាត់​នំ តារាចម្រៀង នឿ​ន នាគ​ស៊ី​ណា​ត្រា បន្លឺ​ចម្រៀង​មួយ​បទ​ដែល​តែង​ទុកជា​ស្រេច យក​មក​ច្រៀង​ប្រកបដោយ​អត្ថន័យ​រហូត​បង្ក​ឱ្យ​កូនក្រមុំ​រំជួលចិត្ត​រហូត​ដល់​អួល​ដើម​.​ក​។

នៅ​លើ​វេទិកា​ថ្លែងអំណរគុណ តារា​ទាំង​២​ដួង​នេះ បាន​បង្ហាញ​ការ​តាំងចិត្ត​ចងក្រង​ចំណង​ស្នេហ៍​ឱ្យ​ល្អ និង​រឹង​មាំ​បន្ត​ទៀត បន្ទាប់​ពី​បាន​មើលចិត្ត​ថ្លើម​គ្នា​អស់​រយៈពេល​៧​ឆ្នាំ ទំ​រាំ​ឆ្លង​ដល់​បំណង​ប្រាថ្នា​មួយ​នេះ​។

តារាចម្រៀង​នឿ​ន នាគ​ស៊ី​ណា​ត្រា បាន​និយាយ​ថា ចាប់ពី​ពេល​នេះ​ទៅ លោក​មាន​តែ​សន្យា​បន្ត​ការ​រកស៊ី​បន្ត​ទៀត ដើម្បី​យោង​គ្រួសារ​ឱ្ មាន​សុខ​សុភមង្គល​និរន្ត​ន៍​។ ជា​ពិសេស​ដោយ​ដឹង​ថា ជា​ថ្ងៃ​ពិសេស លោក​បាន​រៀបចំ​ចម្រៀង​មួយ​បទ​ជូន​ជា​កាដូ​ដល់​ភរិយា​របស់​លោក ដែល​មាន​ចំណងជើង​ថា «​អូន​ប្រពន្ធ​» ដែល​ជា​និស្ស័យ​ឱ្យ​បាន​ក្លាយជា​ភរិយា​មើលថែ​ទាំ​គ្នា​រហូត​តទៅ​។

ពិធី​មង្គលការ​តារា​២​ដួង​នេះ ចូលរួម​ដោយ​ភ្ញៀវ​ប្រមាណ​ជិត​១​ពាន់​នាក់ ក្នុង​នោះ​មាន​តារា​មួយ​ចំនួន​ផង​ដែរ​។ ស្នេហា​បើកចំហរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​តារា​ប្រុស​ស្រី​ទាំង​ពីរ​ដួង​កាន់តែ​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង​។ ពួក​គេ​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​និង​បង្កើត​បាន​អនុ​ស្សាវរីយ៍​រាប់​មិន​អស់​រួម​គ្នា មុន​ពេល​សម្រេចចិត្ត​ចូល​រោងការ​ក្រោម​ការ​ទទួលស្គាល់​ពី​ចាស់ទុំ​ទាំង​​សងខាង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ​ពី​ហ្វេសប៊ុក ៖ នឿន នាគស៊ីណាត្រា)

https://www.facebook.com/cambodia.family.stars/videos/1519021478251514/?t=407

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ