ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ចប់​ទឹក​ទី​២​ផង ពុ​យ វណ្ណៈ នៅ​បំបាក់​បង្គោល​ក្រហម​បាត់​ជំហរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដ្បិតតែ​មានការ​យល់​ឃើញ​ថា កីឡាករ ពុ​យ វណ្ណៈ រាង​ជ្រេ​បន្តិច​ក៏​ដោយ ក៏​កីឡាករ​រូប​នេះ នៅ​តែ​មិន​អាច​មើល​ស្រាល​បាន ព្រោះ​រូបគេ​នៅ​តែ​អាច​បំបាក់​គូប្រកួត​ដែល​ជា​ជើង​ខ្លាំង​វ័យក្មេង…

រាជធានី​ភ្នំពេញ ៖ ដ្បិតតែ​មានការ​យល់​ឃើញ​ថា កីឡាករ ពុ​យ វណ្ណៈ រាង​ជ្រេ​បន្តិច​ក៏​ដោយ ក៏​កីឡាករ​រូប​នេះ នៅ​តែ​មិន​អាច​មើល​ស្រាល​បាន ព្រោះ​រូបគេ​នៅ​តែ​អាច​បំបាក់​គូប្រកួត​ដែល​ជា​ជើង​ខ្លាំង​វ័យក្មេង ទើប​ឡើង​កូដ​ឱ្យ​បរាជ័យ​ដោយ​ប្រើ​តែ​២​ទឹក​នៅ​លើ​ក្នុង​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ក្នុង​វគ្គ​ជម្រុះ​ជើងឯក ដែល​កំពុង​តែ​ទាក់ទាញ​។

ការ​ប្រកួត​នេះ បាន​រៀបចំ​ឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជើងឯក TV5 KNOCK SERIS By K-Cement រ​ដូ​ល​កាល​ទី​៧ នា​ថ្ងៃអាទិត្យ ដែល​ជា​ជុំ​ចុង​ក្រោយ​វគ្គ​ទី​១ ហើយ​អ្នក​ប្រដាល់​១៨​រូប​ឡើង​វគ្គ​២ ដើម្បី​ប្រកួត​ចាញ់​ឈ្នះ​ទៀត​។

គូ​ដណ្តើម​ពាន កីឡាករ លី​ន សុខ​ឈុ​ន មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ប៉ះ​សិស្ស​ច្បង ពុ​យ វណ្ណៈ មក​ពី​ក្លិប ឃ្លាំងមឿង​កីឡា មក​ពី​ខេត្តពោធិ៍សាត់​។ មើលទៅ​លើ​មាឌ​មាំ​របស់​កីឡាករ​ទាំង​២​នេះ គឺ​​ប្រហែល​គ្នា ដោយ​មិនដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​។ មួយ​ខ្លា​ចាស់ មួយ​ខ្លា​ពេញកម្លាំង​មើល​មិន​ដឹង​ឡើយ លើកលែង​ដាល់​រៀង​ៗ​ខ្លួន​។

បើក​ឆាក​ប្រកួត​ទឹក​ទី​១ វណ្ណៈ ដែល​ថ្នឹក​ការ​ឡើង​រេញ ស្រាប់តែ​វាយ​ចូល​គោលដៅ​សន្ធាប់​ជាង សុខ​ឈុ​ន ។ ពួក​គេ​តតាំង​យ៉ាង​ខ្លាំង តែ​គេ​ឃើញ​រៀមច្បង​ផ្តួល​ច្រើន​ជា​ធ្វើ​ឱ្យ​សិស្ស​ប្អូន​ស្លន់ស្លោ​នឹក​អត់​ដល់​ថា រៀមច្បង​ពូកែ​លាក់​ស្នៀត​បែប​នេះ​។

លុះដល់​ទឹក​ទី​២ វណ្ណៈ បន្ត​អុក​ចំពោះ សុខ​ឈុ​ន បង្ក​បាត់​ជំហរ ឈរ​លែង​នឹង​ធ្វើ​ឱ្យ​អាជ្ញា​កណ្តាល​​រាប់​នៅ​ទឹក​ទី​២ ហើយ​ស្ថាន​ការ​ទប់​កម្លាំង​មិន​អាច ក៏​បញ្ចប់​លែងឱ្យ​ប្រកួត​។ នៅ​ទីបំផុត​សិស្ស​ច្បង​បាន​ឈ្នះ ហើយ​ត្រៀម​ក្បាច់​ល្អ​ៗ​ទៀត ដើម្បី​ពុះពារ​វគ្គ​ទី​២ ដែល​សុទ្ធ​ជើងល្អ​ៗ​មក​ប៉ែង​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ