ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​រត់ជាន់ជើងគ្នា​ពេញរោងការ ក្រោយភ្ញៀវ​២ក្រុមបើកឆាកប្រយុទ្ធ​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ភ្ញៀវ​២​ក្រុម​បាន​ចូលរួម​មង្គលការ​សង្ស័យ​ផឹក​ស្រវឹង​ស្រាប់តែ​វាយតប់​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​រោងការ បណ្តាល​ឱ្យ​រង​របួស​ទាំង​សងខាង​សរុប​ចំនួន​១០​នាក់ ហើយ​​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​៣១ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​រោងការ​ក្នុងផ្ទះ​ឈ្មោះ​យាន…

ខេត្ត​ត្បូងឃ្មុំ ៖ ភ្ញៀវ​២​ក្រុម​បាន​ចូលរួម​មង្គលការ​សង្ស័យ​ផឹក​ស្រវឹង​ស្រាប់តែ​វាយតប់​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​រោងការ បណ្តាល​ឱ្យ​រង​របួស​ទាំង​សងខាង​សរុប​ចំនួន​១០​នាក់ ហើយ​​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​៣១ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​រោងការ​ក្នុងផ្ទះ​ឈ្មោះ​យាន ធូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្លា ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ​។

លោក​វរសេនីយ៍ត្រី​សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ អ្នក​ភូមិ​ខាងលើ​មាន​រៀបចំ​ពិធី​មង្គល​ការកូន ដោយ​មាន​សាច់ញាតិ​ជិត​ឆ្ងាយ​រួម​ទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​ពិធីហែជំនូន​និង​ពេល​ល្ងាច​មាន​រៀបចំ​ទទួលភ្ញៀវ​ដែល​មក​ចូលរួម​ពិសារ​អាហារ ដោយ​មាន​ក្រុម​តន្ត្រី​ប្រគុំ​បទ​ចម្រៀង​យ៉ាង​ពិ​រោះ​ៗ​ទៀត​ផង​។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា រហូត​ដល់​ពេល​យប់ ភ្ញៀវ​ដែល​មក​ចូលរួម​បាន​នាំ​គ្នា​រាំ​លេង​កំសាន្ត​យ៉ាង​សប្បាយ​ជា​ច្រើន​បទ ស្រាប់តែ​នៅ​វេលា​ម៉ោង​កើតហេតុ សង្ស័យ​ភ្ញៀវ​២​ក្រុម​ផឹក​ស្រវឹង​ក៏​មានការ​វាយតប់​គ្នា​កើតឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​រោងការ ក្នុង​នោះ​មាន​ភ្ញៀវ​ខ្លះ​បាន​ដក​ខ្សែក្រវាត់​មក​វាយ​លើ​គេឯង​ជា​ហេតុ​បណ្ដាល​ឲ្យ​រង​របួស ក្នុង​នោះ​ភាគី​ភ្ញៀវ​ខាង​ភូមិ​មុខ​ភ្នំ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ បាន​រង​របួស​ចំនួន​៦​នាក់​រួម​មាន ១-​ឈ្មោះ យ៉​ន វី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រង​របួស​បែកក្បាល​ធ្ងន់ ២-​ឈ្មោះ ស្រ៊ា​ង ឃឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រង​របួសស្រាល ៣-​ឈ្មោះ ចាន់ ល័​ក្ខ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​របួសស្រាល ៤-​ឈ្មោះ​ចាន់ ឌី​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រង​របួសស្រាល ៥-​ឈ្មោះ ចាន់ ជ្រុ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រង​របួសស្រាល និង​៦-​ឈ្មោះ​អ៊ិ​ត ម៉េ​ង​អ៊ា​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រង​របួសស្រាល ។

ចំណែក​ភាគី​ភ្ញៀវ​ខាង​ភូមិ​ត្រពាំង​ខ្លា ឃុំ​រកា​ព​ប្រាំ ដែល​រង​របួស​ចំនួន​៤​នាក់​រួម​មាន ១-​ឈ្មោះ យ៉ុ​ន ហើម ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួស​មធ្យម ២-​ឈ្មោះ បាវ ខា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រង​របួស​មធ្យម ៣-​ឈ្មោះ ធឿ​ន អ៊ុយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រង​របួសស្រាល និង​៤-​ឈ្មោះ ឃន់ ប្រុស ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រង​របួស​មធ្យម ។ អ្នក​រង​របួស​ទាំង​១០​នាក់​ខាងលើ​បាន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​រៀង​ៗ​ខ្លួន ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​។

លោក​វរសេនីយ៍ត្រី​សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​នឹង​ធ្វើការ​កោះហៅ​ភាគី​ទាំង​សងខាង​មក​ធ្វើការ​សួរនាំ​ដើម្បី​ឱ្យ​ដឹង​មូលហេតុ ។ ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច ទើប​ដឹង​មូលហេតុ​ហិង្សា​ខាងលើ​នេះ​គឺ​ដោយសារ​តែ​ភាគី​ទាំង​សងខាង​ស្រវឹងស្រា ហើយ​កន្លង​មក​ភាគី​ទាំង​សងខាង​នេះ​ក៏​មិន​ត្រូវ​គ្នា​ទៀត​ផង ក្នុង​ចំ ណោ​ម​អ្នក​រង​របួស​ទាំង​១០​នាក់​ខាងលើ ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ទាំង​យប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ