ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mark Zuckerbeg ៖ ខ្ញុំ​មិន​ខ្វល់​ទេ​ថា អ្នក​ចូល​ចិត្ត​ខ្ញុំ ឬ​អត់ !

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerbeg) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook បាន​ប្រកាស​ជា​សាធារណៈ​ថា «​គោលដៅ​របស់ខ្ញុំ​ក្នុង​ទស​វត្ស​ថ្មី​នេះ…

លោក​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerbeg) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook បាន​ប្រកាស​ជា​សាធារណៈ​ថា «​គោលដៅ​របស់ខ្ញុំ​ក្នុង​ទស​វត្ស​ថ្មី​នេះ គឺ​មិនមែន​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​ចូល​ចិត្ត​ទេ តែ​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​យល់ចិត្ត ។ ដើម្បី​ទទួល​បាន​ជំនឿ​ចិត្ត​ពី​អ្នក​ដទៃ មនុស្ស​ត្រូវ​តែ​ដឹង​ពី​អ្វី​ដែល​អ្នកគាំទ្រ​»​។

លោក​បាន​និយាយ​ដូច្នេះ​ខណៈ​ដែល​រូបភាព​របស់​លោក​ក្នុង​ចំណោម​សាធារណជន​កាន់តែ​អវិជ្ជមាន​ឡើង ព្រោះតែ​បញ្ហា​ទាក់ទិន​នឹង​ឯកជន​ភាព និង​ព័ត៌មាន​មិន​ពិត​ដែល​ត្រូវ​បាន​ចែករំលែក​លើ​ប្រព័ន្ធ​សង្គម​របស់​លោក ។

កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ លោក​បាន​ទម្លាក់​កំហុស​ទាំងនេះ​លើ​ខ្លួន​លោក​ដែល​ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​ចូល​ចិត្តខ្លាំង​ពេក ។ លោក​បាន​និយាយ​ថា «​ពួក​យើង​មិន​បាន​ប្រាប់​ពី​ទស្សនៈ​របស់​ពួក​យើង​បាន​ច្បាស់លាស់ ព្រោះ​ពួក​យើង​ព្រួយបារម្ភ​ថា​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខឹង​» ។

ជា​លទ្ធផល Facebook បាន​សម្រេចចិត្ត​ថា​ពួក​គេ​នឹង​ព្យាយាម​ធ្វើ​អ្វី​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​ដាច់ខាត មិន​ថា​អ្នក​ដទៃ​ពេញចិត្ត​នឹង​វា ឬ​អត់​ទេ ។ ហើយ​ដើម្បី​ធ្វើ​ដូច្នេះ​បាន​ក្រុមហ៊ុន​លោក​នឹង​ពឹងផ្អែក​លើ​ការ​តាមដាន​ទម្លាប់​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​របស់​មនុស្ស និង​ឲ្យ​ពួក​គេ​មើលឃើញ​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​ស្រប​តាម​តម្រូវការ​របស់​ពួក​គេ ។

ជាមួយ​គ្នា​នេះ​ដែរ Facebook នឹង​បន្ត​គាំទ្រ​ការ​លាក់បាំង​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ពី​អាជ្ញាធរ ។ ភ្នាក់ងារ​ជាប់​ពាក់ព័ន្ធ​ក្នុង​សហរដ្ឋអាមេរិក​ធ្លាប់​បាន​អះអាង​ថា​ពួក​គែ​ត្រូវការ​ការ​សហការ​ជាមួយនឹង Facebook ដើម្បី​តាម​ចាប់​ជនសង្ស័យ​នានា ប៉ុន្តែ​លោក ហ្សា​ក់​កា​បឺ​ក បាន​និយាយ​ថា​ក្រុមហ៊ុន​របស់​លោក​នឹង​បន្ត​គាំទ្រ​ការ​ការពារ​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​លើ​ប្រព័ន្ធ​សង្គម​របស់​ខ្លួន ។

ដើម្បី​ទទួល​បាន​ជំនឿ​ចិត្ត​ពី​អ្នក​ប្រើប្រាស់​វិញ លោកនាយក​ប្រតិបត្តិ​ខាងលើ​ក៏​បាន​ព្យាយាម​ចៀសវាង​មិន​ឲ្យ Facebook ក្លាយទៅជា​ឧបករណ៍​ដែល​ប្រើ​ដើម្បី​ផ្តល់​ព័ត៌មាន​មិន​ពិត​ដល់​អ្នកបោះឆ្នោត​ក្នុង​កំឡុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្នុងឆ្នាំនេះ​ដែរ ។ កាលពី ៤​ឆ្នាំ​មុន​មាន​ជនជាតិ​រុ​ស្ស៊ី​មួយ​ចំនួន​ប្រើ Facebook ដើម្បី​ចែករំលែក​ព័ត៌មាន​មិន​ពិត និង​ផ្សាយពាណិជ្ជកម្ម​ឲ្យ​អ្នកបោះឆ្នោត​ក្នុង​សហរដ្ឋ​អា​មេ​រិម​មើលឃើញ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ