ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដោះ​គោឆៅ​​ខ្លាឃ្មុំ​បាន​​រក​ឃើញ​​សេដ្ឋី​ថ្មី​​ទី​3

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​គៀង​ហ៊ួ​ត ដែល​នាំ​ចូល​ផ្តាច់មុខ​ផលិតផល​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​ពី​ក្រុមហ៊ុន F&N បាន​នាំ​យក​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​ទៅ​ប្រគល់​ជូន​អ្នក​ដែល​មានសំណាង​ក្លាយជា​សេដ្ឋី​ថ្មី​ទី​៣​នៃ​កម្មវិធី​ផ្សងសំណាង​ជាមួយ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​៥​ខែ ៥០០​លាន​រៀល កាលពី​ព្រឹក​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៤ ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​គៀង​ហ៊ួ​ត ដែល​នាំ​ចូល​ផ្តាច់មុខ​ផលិតផល​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​ពី​ក្រុមហ៊ុន F&N បាន​នាំ​យក​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​ទៅ​ប្រគល់​ជូន​អ្នក​ដែល​មានសំណាង​ក្លាយជា​សេដ្ឋី​ថ្មី​ទី​៣​នៃ​កម្មវិធី​ផ្សងសំណាង​ជាមួយ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​៥​ខែ ៥០០​លាន​រៀល កាលពី​ព្រឹក​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៤ ។

សេដ្ឋី​ថ្មី​ទី​៣​របស់​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​មានឈ្មោះ មី សុជាតា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៨Eo ផ្លូវលំ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ អ្នកស្រី មី សុជាតា បាន​និយាយ​ថា គាត់​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ឈ្នះ​ទឹកប្រាក់​១០០​លាន​រៀល​ពី​ការ​ផ្សងសំណាង​ជាមួយ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​៥​ខែ ៥០០​លាន​រៀល ។ ការ​ចូលរួម​ផ្សងសំណាង​នេះ​ពិតជា​មាន​ភាព​ងាយស្រួល​ណាស់​ដោយ​គាត់​គ្រាន់តែ​សន្សំ​សម្បក​កំប៉ុង​ទឹកដោះគោឆៅ​ខ្លាឃ្មុំ រួច​សរសេរ​ឈ្មោះ អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​ដោយ​ដៃ​ផ្ទាល់​ជាមួយ​ប៊ិក​ពណ៌​ខ្មៅ ឬ​ខៀវ​រួច​យក​ទៅ​ដាក់​ហាង​ណា​ដែល​មាន​ប្រអប់​ធុង​ឆ្នោត​នៅ​ជិត​លោក​អ្នក​បំផុត ។

អ្នកស្រី មី សុជាតា បន្ត​ថា នៅ​ពេល​ដែល​គាត់​ទស្សនា​ជាមួយ​វី​ឌី​អូ​ផ្សព្វផ្សាយ​ឃោសនា​ពី​កម្មវិធី​ចាប់​រង្វាន់​ផ្សងសំណាង​ជាមួយ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​៥​ខែ ៥០០​លាន​រៀល​រួច​ហើយ ស្វាមី​របស់​គាត់​ក៏​បាន​សម្រេចចិត្ត​ចូលរួម​ផ្សងសំណាង ហើយ​បាន​យក​សម្បក​កំប៉ុង​ទៅ​ដាក់​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​ផ្ទះ​របស់​គាត់ ។ គាត់​បន្ថែម​ទៀត​ថា ដោយសារ​តែ​កូនស្រី​ពៅ​របស់​គាត់​កំពុង​តែ​បៅ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​ស្រាប់ គាត់​ក៏​បាន​ប្រមូល​សម្បក​កំប៉ុង​ទាំងអស់​មក​សរសេរ​ឈ្មោះ​ដើម្បី​ផ្សងសំណាង ។

កូន​ៗ​របស់​គាត់​ទាំង​បី​នាក់​នៅ​ពេល​អាយុ​១​ឆ្នាំ​ឡើង​ទៅ គាត់​តែងតែ​ជាវ​ជាមួយនឹង​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​សម្រាប់​ឱ្យ​ពួក​គេ​ផឹក ព្រោះ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​សម្បូរ​ទៅ​ដោយសារ​ជាតិ​ជា​ច្រើន​ដែល​ជួយ​រក្សា​សុខភាព​រាង​កាយ ក៏​ដូច​ជា​ជួយ​ឱ្យ​ឆ្អឹង​កូន​ៗ​របស់​គាត់​មានការ​លូតលាស់​បាន​ល្អ ។ អ្នកស្រី មី សុជាតា ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ក្នុង​នាម​គាត់​ជា​អតិថិជន​ដែល​មានសំណាង​ក្លាយជា​សេដ្ឋី​ថ្មី​ទី​៣​របស់​ទឹកដោះគោឆៅ​ខ្លាឃ្មុំ ។ អ្វី​ដែល​ធ្វើ​ឱ្យ​កាន់តែ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ក្រុមការងារ​របស់​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​បាន​យក​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល​មក​ប្រគល់​ជូន​គាត់​ដល់​លំនៅ​ឋាន ដូច​សេដ្ឋី​ទី​១ និង​ទី​២​ផង​ដែរ ។

អ្នកស្រី មី សុជាតា ក៏​បាន​ផ្តាំផ្ញើ​ដល់​អតិថិជន​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​ទាំងអស់​ថា នៅ​សល់​២០០​លាន​រៀល​សម្រាប់​សេដ្ឋី​ថ្មី​ចំនួន​២​រូប​ផ្សេង​ទៀត ដូច្នេះ​បន្ទាប់​ពី​ផឹក​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​ហើយ សូមកុំ​ចោល​សម្បក​កំប៉ុង​ទៅ​ណា សូម​ចូលរួម​ផ្សងសំណាង​ជាមួយ​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​៥​ខែ ៥០០​លាន​រៀល ព្រោះ​សេដ្ឋី​ថ្មី​អាច​ជា​រូប​លោក​អ្នក ៕