ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ដួល​​ស្លា.ប់​និង​​របួស ជន​មិន​ស្គាល់​​មុខ​បន្លំ​​យក​ម៉ូតូ​​ធំ ប្លុង​​ម៉ូតូ​អាយ​​ខន​លេខ​​ក្លែង​ក្លាយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បែកក្បាល​ផ្ទុះ​ចេញ​ខួរ​ស្លា.ប់​ភ្លាម​ៗ​និង​ម្នាក់​ទៀត​បាន​រង​របួស​បាក់ដៃ​ឆ្វេង​ដោយសារ​តែ​ជិះ​ម៉ូតូ​ប្រជែង​គ្នា​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​៧​មក​រា ហើយ​ម៉ូតូ​ធំ​មួយ​គ្រឿង​ជា​របស់​អ្នក​ស្លា.ប់​ត្រូវ​បាន​ជន​មិន​ស្គាល់​សាវតារ​លើកយក​ជិះ​ទៅ​បាត់​ទុក​ម៉ូតូ​ម៉ាក​អាយ​ខុន​មួយ​គ្រឿង​ចោល​នៅ​កន្លែង​កើតហេតុ ។

រាជធានី​ភ្នំពេញ  ៖ បុរស​ម្នាក់​បែកក្បាល​ផ្ទុះ​ចេញ​ខួរ​ស្លាប់​ភ្លាម​ៗ​និង​ម្នាក់​ទៀត​បាន​រង​របួស​បាក់ដៃ​ឆ្វេង​ដោយសារ​តែ​ជិះ​ម៉ូតូ​ប្រជែង​គ្នា​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​៧​មក​រា ហើយ​ម៉ូតូ​ធំ​មួយ​គ្រឿង​ជា​របស់​អ្នក​ស្លាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​សាវតារ​លើកយក​ជិះ​ទៅ​បាត់​ទុក​ម៉ូតូ​ម៉ាក​អាយ​ខុន​មួយ​គ្រឿង​ចោល​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរ​ឱ្យ​ញាក់សាច់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ សីហា នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មក​រា ត្រង់​ផ្លូវបំបែក​ទៅ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដែល​គេ​សង្ស័យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​គ្រឿង​ដែល​ជា​មិត្តភក្ដិ​នឹង​គ្នា​នោះ​បាន​ជិះ​ប្រជែង​គ្នា​ក៏​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហេង សុ​ភ័ន្ត អាយុ​៣១​ឆ្នាំ ជា​ជាង​ទឹក និង​ភ្លើង​មាន​លំនៅ​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល បាន​បោក​ក្បាល​ផ្ទុះ​ចេញ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង ។ ចំណែក​អ្នក​រង​របួស​ឈ្មោះ​ជួប សុខ​រ៉េ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​សន្តិសុខ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​១CE-៩៤៤០ បើកបរ​ដោយ​ឈ្មោះ​ជួប សុខ​រ៉េ​ន ឌុ​ប​ស្ត្រី​ម្នាក់​ពីក្រោយ ។ បើក​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​FZ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ១BS-៧៥៤១ បើកបរ​ដោយ​ជន​រង​គ្រោះ​ដែល​ស្លាប់​ជា​មិត្តភក្ដិ​នឹង​គ្នា​ធ្វើ​ដំណើរ​តាម​ពីក្រោយ​លើ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​ធ្វើ​ដំណើរ​មក​ដល់​លើ​ស្ពាន​អាកាស​៧​មក​រា ចំណុច​កើតហេតុ​ខាងលើ​ម៉ូតូ​ទាំង​២​គ្រឿង​បាន​បត់​ទៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម​ដែល​ជា​ផ្លូវ​កោង​ក៏​បាន​ជួប​គ្រោះថ្នាក់​ជ្រុល​បុក​បង្កាន់ដៃស្ពាន​អូស​ប្រមាណ​ជា​៣០​ម៉ែត្រ​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ ចំណែក​ស្រី្ត​ដែល​ជិះ​ជាមួយ​បាន​គេចខ្លួន​បាត់ ។

ដោយឡែក​ម៉ូតូ​ម៉ាក​FZ ពណ៌​ក្រហម មួយ​គ្រឿង​ត្រូវ​ជន​ម្នាក់​ផ្សេង​ទៀត​ជិះ​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង​មាន​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​បាន​ទុក​ម៉ូតូ​ចោល​ហើយ​មក​លើកយក​ម៉ូតូ​ធំ​របស់​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​បាត់ ។ តាម​បុរស​ឈ្មោះ​លី សា​ម៉េ​ត អាយុ​៤៥​ឆ្នាំ​ជា​អ្នក​រត់​ម៉ូត​ឌុ​ប មាន​លំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គាត់​បានឮ​សំឡេង​បុក​ដូច​ផ្ទុះ​គ្រាប់បែក ។ ខណៈនោះ​ស្រាប់តែ​ឃើញ​មូ​តូ​ធំ​មួយ​គ្រឿង​បាន​រអិល​ចុះ​ពីលើ​ស្ពាន​អាកាស​៧​មក​រា​ទៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម​ដោយ​គ្មាន​មនុស្ស​បើក​ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​មាន​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ម្នាក់​ទៅ​តាម​ក្រោយ ។

ពេល​ម៉ូតូ​ធំ​នោះ​អស់ខ្យល់​ដួល​ស្រាប់តែ​អ្នក​ជិះ​ម៉ូតូ​អាយ​ខុន​នោះ​បាន​ឈប់​ហើយ​លើក​ម៉ូតូ​FZ​ជិះ​យក​ទៅ​បាត់​ដោយ​ទុក​ម៉ូតូ​អាយ​ខុន​កញ្ចាស់​របស់​ខ្លួន​ប្លុង​ចោល​នៅ​កន្លែង​កើតហេតុ​។ ទាក់ទិន​នឹង​គ្រោះថ្នាក់​នេះ សមត្ថកិច្ច​មានការ​សង្ស័យ​ជន​រង​គ្រោះ​ទាំង​២​នាក់ (​អ្នក​ស្លាប់​និង​របួស​)​ជា​មិត្ត​ភ​ក្កិ​នឹង​គ្នា​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ចុះ​ចំណោត​ក៏​បាន​ជ្រុល​ទៅ​បុក​កំផែង​បង្កាន់ដៃស្ពាន​ព្រោះ​ចំណុច​នោះ​ជា​ផ្លូវ​កោង​ខ្លាំង ។ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​សព​បញ្ជូន​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​ស្រាវជ្រាវ​រក​ម៉ូតូ​ធំ​អ្នក​រង​គ្រោះ​ដែល​ជន​ឆ្លៀតឱកាស​យក​ទៅ​បាត់ ។

គួរ​បញ្ជាក់​ថា នៅ​ចំណុច​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​កន្លង​មក​ធ្លាប់​កើត​មាន​គ្រោះថ្នាក់​ជា​ច្រើន​លើក​មក​ហើយ​ព្រោះ​ជា​ចំណុច​ផ្លូវ​កោង​ខ្លាំង​បំបែក​ពី​ផ្លូវ​សហព័ន្ធ​រុ​ស្សុ​ី​កោង​មក​ផ្លូវ​កម្ពុជា​ក្រោម និង​ជា​កន្លែង​ចុះ​ចំណោត​ផង ។ ដូច្នេះ​បើ​អ្នកបើកបរ​ធ្វេសប្រហែស​តែ​បន្តិច ឬ​បើក​លឿន​ពេក​ពិតជា​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ សូម​បើកបរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​និង​ប្រើប្រាស់​ល្បឿន​សមរម្យ​ដែល​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ៕