ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​របរជា​អាជីពហើយ តែបែរ​ភ្លាត់ស្នៀត​ធ្លាក់​​​ចុង​ត្នោត​កំពស់​​ជាង​២០ម៉ែត្រ​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ដែល​អ្នក​ភូមិ​ស្គាល់​ថា មាន​របរ​អាជីព​ជា​អ្នក​ឡើងត្នោត​ជា​យូរណាស់​មក​ហើយ​នោះ បាន​ភ្លាត់ស្នៀត​ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង​២០​មែ​ត្រ បណ្តាល​ឲ្យ​បាក់​.​ក ហើយបាត់បង់ជីវិត​នៅ​និង​​កន្លែងកើតឡើងនៅ​វេលាម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣១ ​មករា​ នេះ ​ស្ថិត​ភូមិ​សណ្តាន់…

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ដែល​អ្នក​ភូមិ​ស្គាល់​ថា មាន​របរ​អាជីព​ជា​អ្នក​ឡើងត្នោត​ជា​យូរណាស់​មក​ហើយ​នោះ បាន​ភ្លាត់ស្នៀត​ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង​២០​មែ​ត្រ បណ្តាល​ឲ្យ​បាក់​.​ក ហើយបាត់បង់ជីវិត​នៅ​និង​​កន្លែងកើតឡើងនៅ​វេលាម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣១ ​មករា​ នេះ ​ស្ថិត​ភូមិ​សណ្តាន់ ឃុំសណ្តាន់ ស្រុក​សំបូរ ​។

​ទាក់ទិនករណីនេះ ត្រូវ​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​បុរស​រង​គ្រោះ​កើត​ជំងឺ​ខ្យល់ ទើប​ធ្វើ​ឱ្យ​វិលមុខ​ធ្លាក់​ពីលើ​ចុង​ត្នោត ​នៅ​ពេល​កំពុង​តែ​ដោះ​បំបង់​ទឹកត្នោតបែបនេះ ​។ បុរស​រង​គ្រោះ​មាន​ឈ្មោះ ទេព ចាន់​មុន្នី អាយុ​២១​ឆ្នាំ ទើបតែ​រៀប​ការ​ទៀតផង ​។

នគរបាល​មូលដ្ឋាន​​ឱ្យដឹងទៀត​ថា ជន​រង​គ្រោះ​មានរ​បរជា​អ្នក​ឡើងត្នោត​ ដើម្បី​យក​ទឹកត្នោត មក​ផលិត​ជា​ស្ករ​ត្នោត​លក់​នៅ​ក្នុង​ភូមិគេស្គាល់គាត់គ្រប់គ្នា ហើយគាត់មាន​​អាជីព​ជា​អ្នក​ឡើងត្នោត ដោយ​មិន​ខ្លាច​
ខ្ពស់ទេ​ ។​ នេះជារឿងគួរឱ្យ​សោកស្តាយបំផុតសម្រាប់គ្រួសារ​ ។

អត្ថបទសរសេរ ដោយ