ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ណាស់​! ប្រព្រឹត្តបែប​នេះ​ដាក់​នារី​បរទេស​២​នាក់ តែ​ចប់​ត្រឹម​អ្នក​រត់​កង់​បី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​2​នាក់​ជា​មុខសញ្ញា​ចាស់​ឆក់​យ៉ាង​សកម្ម​ដែល​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួងមហាផ្ទៃ កំណត់​មុខសញ្ញា​តាម​បង្ក្រាប​នោះ បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​ពី​ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​2​នាក់​ដែល​ជិះ​លើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង តែ​មិន​បាន​សម្រេច ហើយ​បម្រុង​រត់គេច​ខ្លួន ក៏​ត្រូវ​អ្នកបើកបរ​ម៉ូតូ​កង់​បី​បន្ថែម​ល្បឿន​ដេញ​បុក…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​2​នាក់​ជា​មុខសញ្ញា​ចាស់​ឆក់​យ៉ាង​សកម្ម​ដែល​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួងមហាផ្ទៃ កំណត់​មុខសញ្ញា​តាម​បង្ក្រាប​នោះ បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​ពី​ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​2​នាក់​ដែល​ជិះ​លើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង តែ​មិន​បាន​សម្រេច ហើយ​បម្រុង​រត់គេច​ខ្លួន ក៏​ត្រូវ​អ្នកបើកបរ​ម៉ូតូ​កង់​បី​បន្ថែម​ល្បឿន​ដេញ​បុក និង​កៀរ​ឱ្យ​ដួល​ទាំង​ម៉ូតូ​ជនសង្ស័យ និង​ក្រឡាប់​ទាំង​កង់​បី បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ម្ចាស់​កង់​បី​រង​របួស​បាក់ជើង​ឆ្វេង និង​ស្ត្រី​រង​គ្រោះ​ជនជាតិ​ហ្វី​លី​ពី​ន​ទាំង​2​នោះ​រង​របួសស្រាល​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ជិត​នឹង​ស្ថានទូត​ចិន ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ១-​ឈ្មោះ ជា ដេ​វិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​២-​ឈ្មោះ ម៉​ង់ ចា​ប៉ង់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដកហូត​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ស៊ុ​គី​និ​ច ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ 1HZ5210 (​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​)​។ ចំណែក​ម្ចាស់​កង់​បី​រង​គ្រោះ​ឈ្មោះ សា​រ៉​ន ណា​រិ​ន ភេទ​ប្រុស អាយុ​35​ឆ្នាំ និង​ប្រពន្ធ​រង​គ្រោះ​បាក់​ជើង​ឆ្វេង​ឈ្មោះ ជី សុ​ច័ន្ទ អាយុ​35​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រីឯ​ភ្ញៀវ​ស្ត្រី​២​នាក់​ជា​ជនជាតិ​ហ្វី​លី​ពី​ន មិន​ត្រូវ​បានឱ្យ​ស្គាល់ឈ្មោះ​នោះ​ទេ​។

បើ​តាម​ប្រភព​ពី​បុរស​ម្ចាស់​កង់​បី​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ដឹក​ប្រពន្ធ​កូន​ដើរ​លេង ដោយ​ជិះ​ចេញពី​សង្កាត់​ព្រែក​ប្រា លុះ​មក​ដល់​ជិត​នឹង​ម្តុំ​បឹង​ត្របែក ក៏​មាន​ភ្ញៀវ booking ម៉ូតូ​កង់​បី​របស់​គាត់​តាម App TADA នៅ​ម្តុំ​ផ្សា​របឹង​ត្របែក​នោះ ។

បុរស​ជា​ម្ចាស់​កង់​បី​បន្ត​ថា ពេល​នោះ​គាត់​ក៏​ទទួល និង​ជិះ​ទៅ​ដល់​កន្លែង​ដែល​ភ្ញៀវ​ចាំ ក៏​ឃើញ​មាន​ស្រី​2​នាក់​ជា​ជនជាតិ​បរទេស​បាន​នៅ​ចាំ​គាត់ រួច​ក៏​បាន​ឡើង​ម៉ូតូ​កង់​បី​ឱ្យ​ជូន​ពួក​គាត់​ទៅ​ម្តុំ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ដោយ​ធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ​គ្រួសារ​គាត់ ។ តែ​ប្រពន្ធ​គាត់​អង្គុយ​ខាងឆ្វេង​ដៃ​គាត់ ចំណែក​កូនប្រុស​តូច​អង្គុយ​ពីមុខ ហើយ​ភ្ញៀវ​បរទេស​ទាំង​២​នាក់​នោះ​អង្គុយ​ខាងក្រោយ រួច​ក៏​ធ្វើ​ដំណើរ​ចេញពី​ផ្សា​របឹង​ត្របែក​ឆ្លងកាត់​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង ។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​មូ​តូ​ម៉ាក​ស៊ុ​យ​ស៊ុ​គី​និ​ច ពណ៌​សលាយ​លឿង ជិះ​មក​អែប​ខាងស្តាំ​ម៉ូតូ​កង់​បី បន្ទាប់​មក​ក៏​ឆក់​កាបូបស្ពាយ​ចំហៀង​ពី​នារី​បរទេស​នោះ តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​ជន​រង​គ្រោះ​ចាប់​ទាញ​មក​វិញ​ទាន់​។ ក្រោយមក​ហើយ​ជនសង្ស័យ​ក៏​បន្ថែម​ល្បឿន​បម្រុង​រត់គេច តែ​ក៏​ត្រូវ​រូប​គាត់​ជា​អ្នក​បើក​ម៉ូតូ​កង់​បី បាន​បន្ថែម​ល្បឿន​ដេញ​បុក និង​កៀរ បណ្តាល​ជនសង្ស័យ​ដួល​ម៉ូតូ និង​ក្រឡាប់​ទាំង​ម៉ូតូ​កង់​បី​របស់​គាត់​កិន​ជាប់ជើង​ប្រពន្ធ​ខាងឆ្វេង​បាក់ ហើយ​ជនបរទេស​ទាំង​ពីរ​នាក់​នោះ​រង​របួសស្រាល ចំណែក​គាត់ និង​កូនប្រុស​តូច​មិន​មាន​រង​របួស​អ្វី​ឡើយ​។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ បន្ទាប់​ពី​មានការ​ឆោឡោ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល​ក្រសួងមហាផ្ទៃ កំពុង​ល្បាត​ពួនស្ទាក់​រួម​គ្នា​ក្នុង​មូលដ្ឋាន ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះជា​ជនជាតិ​ហ្វី​លី​ពី​ន​បាន​ឡើង​ម៉ូតូ​កង់​បី​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​បាត់​ទៅ ចំណែក​នារី​រង​គ្រោះជា​ប្រពន្ធ​ម្ចាស់​កង់​បី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​មក​ដឹក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ​ង​ដែរ ចំណែក​ជន​សង្ស័យ​​ទាំង​ពីរ​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ស្រាល ឃាត់ខ្លួន​យក​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ