ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​វិទ្យាល័យ​អូរ​ឫស្សី​ទទួល​បាន​បង់​អង្គុយ​លេង​ពី​សប្បុរសជន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០២០ បង់​អង្គុយ​លេង​ចំនួន​១០​ជា​អំណោយ​របស់​យោធា​-​នគរបាល​ការពារ​ព្រំដែន​គោក និង​សប្បុរសជន​មួយ​ចំនួន​ទៀត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ផ្តល់​ជូន​សាលា​អនុ​វិទ្យាល័យ​អូរ​ឫស្សី ស្ថិត​ក្នុងភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០២០ បង់​អង្គុយ​លេង​ចំនួន​១០​ជា​អំណោយ​របស់​យោធា​-​នគរបាល​ការពារ​ព្រំដែន​គោក និង​សប្បុរសជន​មួយ​ចំនួន​ទៀត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ផ្តល់​ជូន​សាលា​អនុ​វិទ្យាល័យ​អូរ​ឫស្សី ស្ថិត​ក្នុងភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ​។

ម្ចាស់​អំណោយទាំង​អស់​​ខាងលើ​រួម​មាន ១-លោក​វរសេនីយ៍ទោ​អ៊ុ​ន ចាន់ មេបញ្ជាការ​រង​យោធា​ការពារ​ព្រំដែន​លេខ​៥០៣ ផ្តល់​បង់​អង្គុយ​លេង​ចំនួន​មួយ ២-លោក​អនុសេនីយ៍ទោ​អ៊ុ​ន សា​ខន យោធា​យោធភូមិ​ភាគ​៥ ផ្តល់​បង់​អង្គុយ​លេង​ចំនួន​​មួយ ៣-លោក​អនុសេនីយ៍ត្រី​មាស សា​រឿ​ន ហៅ​ធា​យោធា​ការពារ​ព្រំដែន​លេខ​៥០៣ ផ្តល់​បង់​អង្គុយ​លេង​ចំនួន​​មួយ ៤-លោក​វរសេនីយ៍ត្រី​រស់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ផ្តល់​បង់​អង្គុយ​លេង​ចំនួន​​មួយ ៥-លោក​វរសេនីយ៍ត្រី​ឃិ​ន ខន មេបញ្ជាការ​រង​យោធា​សឹក​រង​ក្រុង​ប៉ោយ​ប៉ែ​ត ផ្តល់​បង់​អង្គុយ​លេង​ចំនួន​មួយ ៦-លោក​ហោ តូ និង​ភរិយា ផ្តល់​បង់​អង្គុយ​លេង​ចំនួន​​មួយ​ ៧-កញ្ញា​ង៉ូ​វ​ មុ​យ​គី​ម សិស្សសាលា​សុវណ្ណ​ភូមិ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ផ្តល់​បង់​អង្គុយ​លេង​ចំនួន​​មួយ​ និង៨-​លោក​មុត សា​រុន ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ ផ្តល់​បង់​អង្គុយ​លេង​ចំនួន​មួយ​ ។

លោក​អ៊ា​ង ហុង នាយក​អនុ​វិទ្យាល័យ​អូរ​ឫស្សី​ បាន​ឱ្យ​ដឹង​​ថា អនុ​វិទ្យាល័យ​អូរ​ឫស្សី​បាន​កសាង​ឡើង​នៅ​ឆ្នាំ​២០០៤ មាន​មួយ​អគារ ស្មើនឹង​៦​បន្ទប់ មាន​សិស្ស​សរុប​១៨២​នាក់ (​ស្រី​៩៤​នាក់​) រៀន​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​៩ ។

លោកនាយក​ខាងលើ​ក៏​ដូច​ជា​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​បាន​សម្តែង​កា​រ​ត្រេកអរ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ទទួល​បាន​បង់​អង្គុយ​លេង​ចំនួន​១០​ពី​សប្បុរសជន​តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ចំ​ពេល​សាលា​កំពុង​ខ្វះខាត ។ លោកនាយក​បាន​បន្ត​ថា ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​មាន​ដើមឈើ​ម្លប់​ត្រជាក់​ច្រើន​ដើម​ដែរ ប៉ុន្តែ​ពេល​សិស្ស​ចេញលេង​ម្តង​ៗ​គ្មាន​តុ ឬ​បង់​អង្គុយ​លេង​ឡើយ ។ លោកនាយក និង​លោកគ្រូ​អ្នក​គ្រូក៏​ដូច​ជា​សិស្សានុសិស្ស​សូម​ជូនពរ​ដល់​ម្ចាស់​អំណោយ​ទាំងអស់​មាន​សុខភាព​ល្អ និង​ទទួល​បាន​ជោគ​ជ័យ​គ្រប់​ភារកិច្ច​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ