ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពេល​​រាំងភ្លៀង​ អណ្តាតភ្លើង​លេប​ត្របាក់​តូប​អស់​ជាង​៣០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លៀង​កក់ខែ​មួយ​មេ​ធំ លុះ​ពេល​រាំងភ្លៀង ស្រាប់តែ​បង្គោល​ភ្លើង​មួយ​កន្លែង​បាន​ទុ​ស្សេ​លាន់​ដូច​រន្ទះ​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ​រួច​ឆេះ​រាលដាល​ដល់​តូប​លក់​ខោអាវ​ដែល​នៅ​ក្បែរ​នោះ​អស់​ជាង​៣០​តូប បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​តូប​លក់​ខោអាវ​ដែល​សង់​លើ​ដី​ឡូត៍​លេខ​៤២…

រាជធានី​ភ្នំពេញ ៖ ភ្លៀង​កក់ខែ​មួយ​មេ​ធំ លុះ​ពេល​រាំងភ្លៀង ស្រាប់តែ​បង្គោល​ភ្លើង​មួយ​កន្លែង​បាន​ទុ​ស្សេ​លាន់​ដូច​រន្ទះ​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ​រួច​ឆេះ​រាលដាល​ដល់​តូប​លក់​ខោអាវ​ដែល​នៅ​ក្បែរ​នោះ​អស់​ជាង​៣០​តូប បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​តូប​លក់​ខោអាវ​ដែល​សង់​លើ​ដី​ឡូត៍​លេខ​៤២ ក្បែរ​រោងចក្រ​អ៊ី​ខាង តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្រុម​២ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ លុះដល់​ពេល​រាំងភ្លៀង​វិញ ស្រាប់តែ​បង្គោល​ភ្លើង​មួយ​កន្លែង​បាន​ទុ​ស្សេ​លាន់​ដូច​រន្ទះ​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង​នោះ​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​មាន​ផ្កាភ្លើង ធ្លាក់​ទៅ​លើដំបូល​តូប​លក់​ខោអាវ​ដែល​នៅ​ខាងក្រោម​បង្គោល​ភ្លើង​នោះ​ឆេះ​រាលដាល​ដល់​សំភារៈ​ដែល​នៅ​ខាងក្នុង​តូប​ខ្លាំង​ឡើង​ៗ ។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ពេល​នោះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​ឱ្យ​រថយន្ដ​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ចំនួន​៩​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រា​បៀរ​មួយ​គ្រឿង​, រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចំនួន​៦​គ្រឿង ទើប​ភ្លើង​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ដដែល ។

ក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ប៉ុន្តែ​ខូចខាត​តូប​ទំហំ​២​គុណ​នឹង​៤​ម៉ែត្រ​សរុប​ជាង​៣០​តូប និង​សម្ភារ​ក្នុង​តូប​នោះ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង រួម​នឹង​ម៉ូតូ​ចំនួន​១​គ្រឿង​ផង​ដែរ ។ ចំពោះ​អគ្គី​ភ័យ​ខាងលើ​នេះ​ដែរ​ជំហាន​ដំបូង​គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​បង្គោល​ភ្លើង​រាលដាល ឆេះ​តូប​លក់​ខោអាវ ។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​ខាងលើ​នេះ​បន្ថែម​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ