ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ពង្រីក​ស្ថានទូត​នៅ​ប្រទេស​២​ទៀត នៅ​ឆ្នាំ​២០២១ ឬ​២០២២​ខាង​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​បង្កើត​អគ្គ​កុង​ស៊ុ​យ​ចំនួន​២ នៅ​ប្រទេស​២​ផ្សេង តាម​សំណើ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​បង្កើត​អគ្គ​កុង​ស៊ុ​យ​ចំនួន​២ នៅ​ប្រទេស​២​ផ្សេង តាម​សំណើ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា​នេះ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« អម្បាញមិញ​មានការ​ដំណើ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន ពង្រីក​ស្ថានទូត​នៅ​អា​ហ្រិ្វ​ក និង​អា​មេ​រិ​កឡា​ទី​ន ។ ជា​គោលការណ៍​ខ្ញុំ​យល់​ស្រប​នៅ​ក្នុង​ការ​បង្កើត​ស្ថានទូត​អាច​មួយ​នៅ​អា​ហ្រិ្វ​ក​ខាងត្បូង និង​មួយទៀត​នៅ​ប្រទេស​ប្រេ​ស៊ី​ល​» ។

ចំពោះ​ការ​បង្កើត​ស្ថានទូត​កម្ពុជា​នេះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ឲ្យ​មានការ​ពិនិត្យ​មើល​លទ្ធភាព​នៅ​ឆ្នាំ​២០២១ ឬ​ឆ្នាំ​២០២២​ខាង​មុខ ដោយ​ត្រូវ​រៀបចំ​ចាប់ពី​ពេល​នេះ​តទៅ​ទាំង​បញ្ហា​ទាក់ទិន​នឹង​ថវិកា អគារ ក៏​ដូច​ជា បុគ្គលិក​សម្រាប់​បំរើ​ការងារ​នៅ​ទីនោះ​។

សូម​ជម្រាប​ថា ពង្រីក​ស្ថានទូត​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​តិ្ត​ការ​អន្តរជាតិ ។ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​បាន​លើក​ឡើង​ថា មក​ដល់​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចំនួន​១៧៤ ហើយ មាន​តំណាង​ប្រចាំ​នៅ​បរទេស​ចំនួន​៦៣​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ