ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ភ្លើង​ឆេះ​កុំ​យក​ឧស​ទៅ​ដាក់​បន្ថែម

4 ឆ្នាំ មុន

នៅ​ពេល​ផ្ទះ​ត្រូវ​ភ្លើង​ផ្ទះ​ឆាបឆេះ វិធី​ដែល​ល្អ​គឺ​ត្រូវ​យក​ទឹក​ទៅ​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​នោះ មិនមែន​យក​ឧស​ទៅ​ដាក់​បន្ថែម ឬ​លើក​ផ្ទះ​រត់គេច​នោះ​ទេ យ៉ាងណាមិញ​ជីវិត​ដែល​កំពុង​ក្តៅ​គគុក​នេះ ក៏​មិន​ខុស​អំពី​ផ្ទះ​ដែល​ភ្លើង​កំពុង​តែ​ឆេះ​ដែរ ។ ខាងក្រោម​នេះ​ជា​សេចក្ដី​ឧបមា សូម​សាធុជន​ពិចារណា​ដូច​តទៅ ៖១-…

នៅ​ពេល​ផ្ទះ​ត្រូវ​ភ្លើង​ផ្ទះ​ឆាបឆេះ វិធី​ដែល​ល្អ​គឺ​ត្រូវ​យក​ទឹក​ទៅ​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​នោះ មិនមែន​យក​ឧស​ទៅ​ដាក់​បន្ថែម ឬ​លើក​ផ្ទះ​រត់គេច​នោះ​ទេ យ៉ាងណាមិញ​ជីវិត​ដែល​កំពុង​ក្តៅ​គគុក​នេះ ក៏​មិន​ខុស​អំពី​ផ្ទះ​ដែល​ភ្លើង​កំពុង​តែ​ឆេះ​ដែរ ។

ខាងក្រោម​នេះ​ជា​សេចក្ដី​ឧបមា សូម​សាធុជន​ពិចារណា​ដូច​តទៅ ៖
១- ជីវិត​ដែល​មាន​កិលេស​ប្រៀប​ដូច​ផ្ទះ​ដែល​ភ្លើង​កំពុង​ឆេះ

២- ការ​ស្វែងរក​កាមគុណ គឺ​សេចក្ដី​សប្បាយ​មក​បន្លប់ ដូច​ជា​ការ​ដាក់​ឧស​បន្ថែម

៣- ការ​រត់គេច​ពី​បញ្ហា ដូច​ជា​ការ​លើក​ផ្ទះ​ដែល​ភ្លើង​កំពុង​ឆេះ​រត់គេច​ទៅ

៤- ការ​សិក្សា​ធម៌​ចម្រើន​ប្រាជ្ញា ដូច​ជា​ការ​យក​ទឹក​ទៅ​ពន្លត់ភ្លើង ។

សូម​មនុស្ស​គ្រប់​រូប​ចូល​ចិត្ត​សិក្សា​អំពី​វិធី​ពន្លត់ភ្លើង​ជីវិត​ផង សូមកុំ​ឆ្លាត​តែ​ខាង​បញ្ឆេះ​រឿង​ក្តៅ​ៗ​ក្នុង​ជីវិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ