ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​! ចូល​ធ្វើ​សកម្មភាព​ដល់​ក្នុង​សាលាខេត្ត

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៤៣​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ មាន​ករណី​ជនសង្ស័យ​លួច​កាច់ក​ម៉ូតូ​មួយ​គឿ​ង​បាន​សម្រេច​នៅ​ចំណុច​មុខ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ក្នុង​សាលាខេត្ត​ប៉ៃលិន ខណៈ​ម្ចាស់​ចាក់សោ​ចត​ទុក​នៅ​ក្នុង​សាលាខេត្ត​ហើយ​ចូល​ទៅ​ធ្វើការ​សុខ​ៗ ស្រប​ពេល​អត់​មាន​សន្តិសុខ​យាម​ទៀត​នោះ ស្រាប់តែ​មាន​ជនសង្ស័យ​ចូល​លួច​បាន​សម្រេច​តែ​ម្តង…

ខេត្ត​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៤៣​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ មាន​ករណី​ជនសង្ស័យ​លួច​កាច់ក​ម៉ូតូ​មួយ​គឿ​ង​បាន​សម្រេច​នៅ​ចំណុច​មុខ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ក្នុង​សាលាខេត្ត​ប៉ៃលិន ខណៈ​ម្ចាស់​ចាក់សោ​ចត​ទុក​នៅ​ក្នុង​សាលាខេត្ត​ហើយ​ចូល​ទៅ​ធ្វើការ​សុខ​ៗ ស្រប​ពេល​អត់​មាន​សន្តិសុខ​យាម​ទៀត​នោះ ស្រាប់តែ​មាន​ជនសង្ស័យ​ចូល​លួច​បាន​សម្រេច​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន ១C-៨២១៤ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ តិច រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មន្ត្រីរាជការ​សាលាខេត្ត ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ជនសង្ស័យ​ហ៊ាន​ចូល​លួច​ម៉ូតូ​ក្នុង​សាលាខេត្ត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ