ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាន​ហើយ ក្រុម​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម ចាប់​បាន​មុន​ប្រព្រឹត្តិ​បទ​ល្មើស

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​២​នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ប៉ុនប៉ង​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ និង​ចាប់ជំរិត តែ​ត្រូវ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្របួច​បាន​២​នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​បាន​កើតឡើង​កាលពី​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​២​នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ប៉ុនប៉ង​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ និង​ចាប់ជំរិត តែ​ត្រូវ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្របួច​បាន​២​នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​បាន​កើតឡើង​កាលពី​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​៥ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ១-​ឈ្មោះ CHEN PAN YU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​២-​ឈ្មោះ ZHANG CHONG HUI ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ លី សុខ​ហ៊ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែមករា ម៉ោង​៥​ទៀប​ភ្លឺ កម្លាំង​ជំនាញ​បាន​ល្បាត​នៅ​ចំណុច​អូរ​៥ ក្នុងភូមិ​៥ សង្កាត់​៤ ស្រាប់តែ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក HighLander ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ខាង​មុខ ព្រៃវែង 2A-0718 ចំណែក​ខាង​ក្រោយ​​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ជនជាតិ​ចិន ។

លោក​បន្ត​ថា ដោយ​មានការ​សង្ស័យ កម្លាំង​សមត្ថកិច្ច​យើង​បាន​ហៅ និង​ឃាត់ ដើម្បី​ត្រួតពិនិត្យ ស្រាប់តែ​រថយន្ត​នោះ​មិន​ព្រម​ឈប់​នោះ​ទេ ហើយ​បើក​គេច​យ៉ាង​លឿន ។ ឃើញ​ដូចនេះ កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ប្រដេញ​ប្រផាត់​ចាប់​ប្រ​ភីង រហូត​ដល់​ចំណុច​ផ្លូវ​អូរ​៣ ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ទើប​សមត្ថកិច្ច​ដេញ​ស្ទាក់​ឃាត់​បាន ស្រាប់តែ​ឃើញ​មាន​ជនជាតិ​ចិន​ចំនួន​៣​នាក់ បាន​បើកទ្វារ​រថយន្ត​ក្នុង​គោលបំណង​រត់គេច​ខ្លួន​។

លោក​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បន្ទាប់​មក​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​រថយន្ត​ឃើញ​មាន ៖ ស្លាក​លេខ​ចំនួន​២​សន្លឹក , ដំបង​ឆក់​១​ដើម , ទូរស័ព្ទ​ដៃ​៤​គ្រឿង​, ខ្នោះដៃ​៤​គូ , កូនសោ​ខ្នោះ​៤ និង​កាំភ្លើង​១​ដើម​ម៉ាក K-54 ពណ៌​ខ្មៅ ព្រមទាំង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។ ក្រោយមក​ក៏​បាន​នាំ​ជន​សង្ស័យ​ទាំង​២​នាក់​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​​សំណុំរឿង​ស​ញ្ជូ​ន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ហើយ រីឯ​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​នោះ កម្លាំង​ជំនាញ​របស់​យើង​កំពុងធ្វើការ​ស្វែងរក​ចាប់ខ្លួន​បន្ត​ទៀត ។

ក្នុង​ឱកាស​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ជួយ​ផ្តល់​ដំណឹង​មក​ប្រព័ន្ធ​ទាន់​ហេតុការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​មាន​លេខ ៖ 097 778 0008 , 031 374 9848 , 011 506 677 នៅ​ពេល​ដែល​ប្រទះ​ឃើញ​រថយន្ត​ទាំង​ឡាញ​ណា​ដែល​​មិន​ប្រក្រតី​ដូច​ជា រថយន្ត​គ្មាន​ផ្លា​ក​លេខ​, មាន​ស្នាម​ដោះ​ស្លាក​លេខ​, ស្លាក​លេខ​មាន​តែ​ខាង​​មុខ អត់​មាន​ខាងក្រោយ​, ស្លាក​លេខ​មាន​តែ​ខាងក្រោយ អត់​មាន​ខាង​មុខ , ស្លាក​លេខ​ខាង​មុខ និង​ខាងក្រោយ​ខុស​គ្នា​, រថយន្ត​ដែល​យក​ថង់ ស្កុ​ត ក្រណាត់ បិទ​បាំង​ផ្លា​ក​លេខ ឬ​ផ្លា​ក​លេខ​បិទ​ស្កុ​ត​ជាដើម ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ