ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវភ្នែក​កូរ៉េ​ចាប់អារម្មណ៍​ស្វាយ ទុ​រេ​ន ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​ម​នាំ​ចូល​ផ្លែស្វាយ​ពី​ប្រទេស កម្ពុជា​នៅ ពេល​ថ្មី​ៗ នេះ​ដោយ​បង្ហាញ​ពី​សក្តានុពល​ថ្មី​មួយ​សម្រាប់​សម្រាប់​ផ្លែ​ឈើ​កម្ពុជា​ចូល​ទីផ្សារ​កូរ៉េ​ខាងត្បូង​។ តើ​មាន​ផ្លែ​ឈើ អ្វី​ទៀត​ដែរ​បស់​កម្ពុជា ដែល​កូរ៉េ​ខាងត្បូង​មាន​បំណង​ចង់​នាំ​ចូល​ទីផ្សារ​របស់​ខ្លួន? តើ​កូរ៉េ​ខាងត្បូង…

​រាជធានី​ភ្នំពេញ​ ៖ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​ម​នាំ​ចូល​ផ្លែស្វាយ​ពី​ប្រទេស កម្ពុជា​នៅ ពេល​ថ្មី​ៗ នេះ​ដោយ​បង្ហាញ​ពី​សក្តានុពល​ថ្មី​មួយ​សម្រាប់​សម្រាប់​ផ្លែ​ឈើ​កម្ពុជា​ចូល​ទីផ្សារ​កូរ៉េ​ខាងត្បូង​។ តើ​មាន​ផ្លែ​ឈើ អ្វី​ទៀត​ដែរ​បស់​កម្ពុជា ដែល​កូរ៉េ​ខាងត្បូង​មាន​បំណង​ចង់​នាំ​ចូល​ទីផ្សារ​របស់​ខ្លួន? តើ​កូរ៉េ​ខាងត្បូង គិត​យ៉ាង ណា​អំពី​ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម និង សហប្រតិបត្តិការ​ផ្សេង​ទៀត​ជាមួយ​កម្ពុជា​។

កោះសន្តិភាព​បាន​ធ្វើ​កិច្ច​សម្ភាសន៍ ផ្តាច់មុខ​មួយ​ជាមួយ​ជាមួយ​លោក ផាក ហ៊ឹង​ខ្យ​ង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​មើល​លើ​បញ្ហា​ទាំង​អស់នេះ​។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​នៃ​ការ​សម្ភាសន៍​នោះ​ ។ ​

កោះសន្តិភាព ៖ តើ​ឯកឧត្តម យល់​យ៉ាងណា ឬ​ក៏​មានការ​វាយតម្លៃ​យ៉ាងដូចម្តេច ចំពោះ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​កូរ៉េ? ​ឯកអគ្គរដ្ឋទូត ៖ ជាដំបូង ! ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​មក​បំពេញ​បេស​កម្ម​ជា ឯកអគ្គរដ្ឋទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ ខ្ញុំ​យល់​ឃើញ​ថា ប្រទេស​កម្ពុជា​ឥឡូវនេះ​គឺ​ប្រៀប​ដូច​ជា​សត្វ​ខ្លា​ថ្មី មួយ​នៅ​អាស៊ី ដែល​កំពុង​មានការ​អភិវឌ្ឍន៍​យ៉ាង​លឿន ដោយ​មាន​កំណើនសេដ្ឋកិច្ច​លួត​លាស់ ប្រមាណ​ជាង ៧ ភាគរយ ជា​រៀង​រាល់​ឆ្នាំ ហើយ​ជា​ប្រទេស​ដ៏​សំខាន់​មួយ នៃ​ដង​ទន្លេមេគង្គ​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៅ​ឥណ្ឌូចិន​នេះ ​។

កោះសន្តិភាព ៖ ការ​វិនិយោគ​របស់​សហគ្រិន​កូរ៉េ មក​លើ​កម្ពុជា​មាន​លក្ខណ​:​យ៉ាងដូចម្តេច​ដែរ នៅ​ពេល​ថ្មី​ៗ​នេះ? ​ឯកអគ្គរដ្ឋទូត​៖ ពិត​ណាស់ ចំនួន​វិនិយោគ​របស់​សហគ្រិន​កូរ៉េ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិត​ជា​ទឹក ប្រាក់​គឺ​មាន ប្រមាណ ៥៨០ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ ដោយ​កាលពីមុន គេ​ច្រើន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ក៏​ប៉ុន្តែ​ថ្មី​ៗ​នេះ មាន ការ​វិនិយោគ​ច្រើន ទៅ​លើ​វិស័យ​ឧស្សាហកម្ម និង​ផលិតកម្ម​។ ​កោះសន្តិភាព​៖ តើ​មូលហេតុ​អ្វី​បានជា​កូរ៉េ ចាប់​អារ​ម្ម​ណ៏​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា?

ឯកអគ្គរដ្ឋទូត​៖ បើ​តាម​ការ​សង្កេត​មើល ដោយសារ​តែ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ កម្ពុជា​មាន​សេរីភាព​នៃ លំហ រូបិយប័ណ្ណ​បរទេស ដោយ​ក្នុង​វិស័យសេដ្ឋកិច្ច​គឺ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ផលិតកម្ម សហគ្រិន​កូរ៉េ​គឺ​អាច​កាត់​បន្ថយ​ចំណាយ​សោហ៊ុយ​ផលិតកម្ម ពោល​គឺ​ប្រាក់ខែ​អប្ប​បរិ​មា ២០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​។

កោះសន្តិភាព ៖ តើ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ មាន​ចំនួន​ទឹកប្រាក់​ប៉ុន្មាន? ហើយ​តើ​ប្រទេស​កូរ៉េ នាំ​ចូល​ផលិតផល​អ្វី​ច្រើន​ជាងគេ​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​តើ ផលិតផល​សំខាន់​ៗ​អ្វីខ្លះ​របស់ ប្រទេស​កម្ពុជា ដែល​ប្រទេស​កូរ៉េ នាំ​ចូល​ទៅ​កាន់​ទីផ្សារ​របស់​ខ្លួន​វិញ?

ឯកអគ្គរដ្ឋទូត​៖ កាលពី​ឆ្នាំ ១៩៩៧ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​មាន​ចំនួន​ទឹកប្រាក់​ត្រឹម ៥៤ លាន ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ។ ក្នុង​ឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​បាន​កើនឡើង​យ៉ាង ខ្លាំង គឺ​សម្រេច​បាន​រហូត​ដល់ ៩៨០ លាន​ដុល្លារ​អា​មេ​រិ​ក​។ នៅ​ថ្ងៃ​ខាង​មុខ ខ្ញុំ​រំពឹង​ថា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស ទាំង​២​នឹង​កាន់តែ​កើនឡើង បន្ថែម​ទៀត ដោយសារ​តែ​នឹង​មានការ​ពង្រីក​វិសាលភាព ការ​ប្រើប្រាស់​នូវ​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ ហើយ​និង​ពង្រីក​ការ​ធ្វើការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ​។

នៅ​ក្នុង​ឆ្នាំ​២០១៩​ប្រទេស​កូរ៉េ បាន​នាំ​ចូល​ផលិតផល​សំខាន់​ៗ​ជា​ច្រើន ចូល​មក​កាន់​ទីផ្សារ​ប្រទេស កម្ពុជា​ដូច​ជា រថយន្ត​ជិះ​ធម្មតា​, រថយន្ត​ដឹក​ទំនិញ , ភេសជ្ជៈ​, គ្រឿង​វាយ​ន​ភ​ណ្ឌ័​, គ្រឿងសំអាង (cosmetics) និង​ថ្នាំពេទ្យ​ជាដើម ។

ចំណែក​ផលិតផល​សំខាន់​ៗ របស់​ប្រទេស​កម្ពុជា​ដែល​ប្រទេស​កូរ៉េ នាំ​ចូល​ទៅ​កាន់​ទីផ្សារ​របស់​ខ្លួន មាន​ដូច​ជា​៖ សម្លៀក​បំពាក់ និង​ដំណាំ​កសិផល​។ កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ ក្រុមហ៊ុន Hyundai Mao Legacy របស់​កូរ៉េ បាន​បើក​សម្ពោធ​រោងចក្រ​កែ​ឆ្នៃ​និង វិច​ខ្ចប់​ផលិតផល​កសិកម្ម ជា​ផ្លូវការ​នៅ​កម្ពុជា ដូច​ជា​ការ ត្រួតពិនិត្យ​ផ្លែ ស្វាយ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​កូរ៉េ​ជាដើម​។ ម្យ៉ាងវិញទៀត តាម​រយៈ​ការ​បើក សម្ភោ​ធ​រោងចក្រ​ថ្មី​នេះ ប្រទេស​កម្ពុជា​និង​ប្រទេស​កូរ៉េ អាច​សហការ​គ្នា ដើម្បី​ពង្រីក​ទីផ្សារ​ដំណាំ កសិផល​របស់​កម្ពុជា​បន្ថែម​ទៀត ដូច​ជា​ការ​នាំ​ចេញ​ផ្លែស្វាយ មិន​ត្រឹមតែ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​នោះ​ទេ តែ​ក៏​អាច​និង​នាំ​ចេញ​ទៅ​កាន់ ប្រទេស​នៅ​តំបន់​អាស៊ី​អា​គ្នេ​ហ៍ ដូច​ជា ប្រទេស​សាំង​ហ្គា​ពួរ ព្រមទាំង​អាច​នាំ​ចេញ ទៅ​ប្រទេស​នៅ​អ៊ឺ​រ៉ុ​ប បាន​ផង​ដែរ​។

កោះសន្តិភាព​៖ តើ​ការ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​ប្រទេស​កូរ៉េ មាន​ទំហំ​ទឹកប្រាក់ ឬ ក៏​មាន​ចំនួន​ប៉ុន្មាន​តោន ក្នុង​មួយ​ឆ្នាំ? ​ឯកអគ្គរដ្ឋទូត​៖ ខ្ញុំ​ក៏​មិនដឹង​អំពី​តួលេខ​ច្បាស់លាស់​នៅឡើយ​ទេ ក៏​ប៉ុន្តែ​ក្នុង​ដំណាក់កាល​ដំបូង ការ​នាំ​ចូល​ផ្លែ ស្វាយ​មាន​ចំនួន​មិន​ច្រើន​ពាន់​តោន​ប៉ុន្មាន​ទេ ដោយហេតុ​ថា​ការ​នាំ​ចូល​ផ្លែ​ឈើ​ពី​បរទេស​ចូល​ទីផ្សារ​ប្រទេស កូរ៉េ​ខាងត្បូង​មាន​ភាព​សាំញ៉ាំ​បន្តិច​។ ប៉ុន្តែ​ចំនួន​នេះ​នឹង​អាច​កើនឡើង ។

​តាម​ការ​សង្កេត​ឃើញ​ថា ផ្លែស្វាយ​កម្ពុជា​ដែល​នាំ​ចូល​ទៅ​កាន់​ទៅ​ផ្សារ​កូរ៉េ នៅ​ពេល​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ ដំណើរ​កំសាន្ត​ទៅ​ប្រទេស​កូរ៉េ ពួក​គេ​ពិតជា​ចាប់​អារ​ម្ម​ណ៏៍នឹង រសជាតិ​ផ្លែស្វាយ របស់​កម្ពុជា​ណាស់ ព្រមទាំង​ទិញ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​ផង​ដែរ ។ ​ហើយ​សម្រាប់​ប្រជាជន​កូរ៉េ​វិញ ក៏​ចូល​ចិត្ត​រសជាតិ​ផ្លែស្វាយ​របស់​កម្ពុជា​ដែរ ព្រោះ​ផ្លែ ស្វាយ​កម្ពុជា​មាន រសជាតិ​មុត​ឆ្ងាញ់​ជាង​ផ្លែស្វាយ​របស់​កូរ៉េ ដែល​បាន​ដាំ​នៅ​លើ​កោះ​ជេ​ជូ​ប្រទេស កូរ៉េ​ខាងត្បូង​ទៅ​ទៀត ។ ហើយ​មួយវិញទៀត​ដំណាំ​ផ្លែទុ​រេ​ន​របស់​កម្ពុជា ក៏​ទទួល​បាន​ចាប់អារម្មណ៍ និង​គាំទ្រ​ខ្លាំង​ណាស់​ដែរ​ពី​សំណាក់ ប្រជាជន​កូរ៉េ​ខាងត្បូង ។ ផ្លែ​ធុ​រេ​ន​របស់​កម្ពុជា​មិនសូវ​មាន ក្លិនឈួល​ខ្លាំង​ដូច​ផ្លែ​ទុរេ​ន​មក​ពី​បណ្តា​ប្រទេស ដទៃ​ទៀត​នោះ​ទេ ផ្លែ​ធុ​រេ​ន​របស់​កម្ពុជា​មាន​ក្លិន​ស្រាល​និង​ក្រអូប ព្រមទាំង​មាន​រសជាតិ​ឆ្ញា​ញ់ ធ្វើ​អោយ ប្រជាជន​កូរ៉េ​ខាងត្បូង​ជាប់ចិត្ត​ខ្លាំង​មែនទែន ដូច្នេះ​លទ្ធភាព​នៃ ការ​នាំ​ចេញ​ផ្លែ​ធុ​រេ​ន​ពី​កម្ពុជា​ចូល ទៅ​កាន់​ទីផ្សារ​កូរ៉េ​ខាងត្បូង​គឺ​មាន​ចំនួន​ច្រើន​។

កោះសន្តិភាព ៖ តើ​ចំនួន​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ចំនួន​កើនឡើង​ប៉ុន្មាន? ​នៅ​ថ្ងៃ​ខាង​មុខ តើ​ប្រទេស​កូ​រ៉​ខាងត្បូង ត្រូវការ​ពលករ ពី​កម្ពុជា​បន្ថែម​ទៀត​ដែ​ឬទេ? ​ឯកអគ្គរដ្ឋទូត​៖ ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ មាន​ចំនួន​ជិត ៤៨,០០០​នាក់ ក្នុង​នោះ​តាម រយៈ​ប្រ​ព​ន្ធ័​អនុញ្ញាត​មុខរបរ គឺ​មាន​ចំនួន​ជិត​៣៨,០០០​នាក់ ។ ទំហំ​នៃ​កា​រប​ញ្ជួ​ន​ពលករ​តាម​រយៈ ប្រ​ព​ន្ធ័​អនុញ្ញាត​មុខរបរ ក្នុង​រយៈពេល​៥​ឆ្នាំ​របស់​កម្ពុជា​មាន​ចំនួន​ពលករ​ចន្លោះ​ពី​៦,០០០ ទៅ​៧,០០០​នាក់ ប្រចាំឆ្នាំ និង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ចំណោម​ប្រទេស​ដទៃ ដែល​ប​ញ្ជួ​ន​ពលករ​ច្រើន ជាង គេ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​។​យ៉ាងណាមិញ​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​កំពុង​គិតគូរ​ពី​ការ​ពង្រីក បន្ថែម​នូវ​ទំហំ​ចំនួន​ពលករ​កម្ពុជា​ដែល​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​អោយ​បាន​ច្រើន​ជា​រៀង​រាល់​ឆ្នាំ​ផងដែរ​។

កោះសន្តិភាព​៖ តើ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ភាគច្រើន​ធ្វើ​នៅ​ក្នុង​វិស័យ​អ្វី​ដែរ?
​ឯកអគ្គរដ្ឋទូត ៖ ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ភាគច្រើន​ធ្វើ​នៅ​ក្នុង​វិស័យ​សំខាន់​មួយ​ចំនួន ដូច​ជា វិស័យ​ឧស្សាហកម្ម​និង​ផលិតកម្ម​, វិស័យ​កសិកម្ម និង​ជលផល​។

កោះសន្តិភាព​៖ ងាក​ទៅ​ប្រាក់​ចំណូល​វិញ តើ​ប្រាក់ខែ​អតិបរមា​និង​អប្បរ​មា​របស់​ពលករ កម្ពុជា​ដែល ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ចំនួន​ប៉ុន្មាន? ​ឯកអគ្គរដ្ឋទូត​៖ ប្រាក់ខែ​អតិបរមា និង​អប្បរ​មា​របស់​ពលករ​កម្ពុជា គឺ​មិន​មាន​តួលេខ​ច្បាស់លាស់​នោះ​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​អនុម័ត​ច្បាប់​នៃ​ការងារ​នៅ​ក្នុង​ប្រទេស​កូរ៉េ ។ តែ​គ្រាន់តែ​ដឹង​ថា​ជា​មធ្យម ពលករ កម្ពុជា​ទទួល​បាន​ប្រាក់ខែ ប្រហែល ២០០០ ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​មួយ​ឆ្នាំ ប្រាក់​របស់​ពលករ​កម្ពុជា​សរុប​ទាំងអស់ ដែល​ផ្ញើរ​មក​កាន់​ប្រទេស​កម្ពុជា​មាន ចំនួន​ជិត​៣​លាន ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ ។

កោះសន្តិភាព​៖ តើ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ឬ ODA របស់​កូរ៉េ​ខាងត្បូង ដែល​ផ្តល់​ដល់​កម្ពុជា មាន​ទំហំ ទឹកប្រាក់​ប៉ុន្មាន​ដែរ ទាំង ជំនួយ​ឥត​សំណង់ និង​ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប? នៅ​ក្នុង​គម្រោង​ដែល សំខាន់​ជាងគេ​បំផុត តើ​ប្រទេស​កូរ៉េ​ផ្តោត​ទៅ​លើ​អ្វី​ដែរ ? ​ឯកអគ្គរដ្ឋទូត​៖ ប្រទេស​កម្ពុជា គឺជា​ប្រទេស​ចំណាត់ថ្នាក់​លេខ​២ ដែល​រដ្ឋាភិបាល​របស់​កូរ៉េ​ខាង ត្បូង​បាន​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ ។ ហើយ​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​កំពុង​អនុ​ម​ត័​គម្រោង ផ្តល់​ជំនួយ ឥត​សំណង​និង​ឥណទាន​ជា​ច្រើន ប្រហែលជា​៧៨០​លាន​ដុល្លារ​អា​មេ​រិ​ក រហូត​ដល់​ឆ្នាំ​២០២៧ ។ ហើយ​ក៏​កំពុង​ផ្តល់​៦០​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​៧០​លាន​ដុល្លារ​អា​មេ​រិ​ក ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។

​ចំពោះ​ជំនួយ គឺ​បែងចែក​ជា​២​ផ្នែក គឺ​ជំនួយ​ឥត​សំណង​និង​ជំនួយ​ឥណទាន ក្នុង​នោះ​ជំនួយ​ឥណទាន គឺ​កំពុង​អនុ​ម​ត័​ដោយ​ផ្តោត​ទៅ​លើក​ម្រោ​ង​ធំ​ៗ ដូច​ជា គម្រោង​អភិវឌ្ឍ​ន៏​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ការ​សាងសង​ផ្លូវ ឬ​កែ​លម្អរ​ផ្លូវជាតិ និង​ការ​សាងសង​ទំនប់​ទឹកជា​ដើម ។ ចំណែក​ជំនួយ​ឥត​សំណង គឺ​កំពុង​អនុ​ម​ត័​នូវ​គម្រោង ជា​ច្រើន​ដោយ​ផ្តោត​សំខាន់​លើ វិស័យ​សុខាភិបាល​, វិស័យ​អប់រំ​និង​បណ្តុះ បណ្តាល និង​គម្រោង អភិវឌ្ឍន៍ជនបទ​។

បច្ចុប្បន្ន​នៅ​កម្ពុជា គឺ​មាន​ស្ថាប័ន ដែល​អនុវត្តន៍​គំរោង​ឥត​សំណង​លើ​វិស័យ​កសិកម្ម​នៅ ប្រទេស កម្ពុជា ដែល​ទាក់ទង​ទៅ​និង​គំរោង​អនុវត្ត​ន៏​ជនបទ​ដែរ ជា​ពិសេស​លើ គំរោង អភិវឌ្ឍ​ន៏​គ្រាប់ពូជ​ពោត និង​គ្រាប់ពូជ ដំឡូងបារាំង ដែល​មានគុណ​ភាពល្អ​ៗ ព្រោះ​ពោត​គឺជា​ដំណាំ​កសិផល​ដ៏​សំខាន់ សំរាប់​ការ​ចិញ្ចឹមសត្វ ហើយ​គ្រាប់ពូជ​ដំឡូងបារាំង​ក៏​សំខាន់​ណាស់​ដែរ​ក្នុង​វិស័យ​កសិកម្ម​។ ហេតុ​ដូច្នេះ​ហើយ ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ពង្រីក​និង​ព​ន្លឿ​ន​ការ​សហការ​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​ផង​ដែរ​។ ​មួយវិញទៀត ខាង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​កំពុង​យកចិត្តទុកដាក់ ទៅ​លើ​គម្រោង​ជួសជុល ប្រាសាទ​ក្នុង​តំបន់​អង្គរវត្ត ក៏​ដូច​ជាទី​លានជល់ដំរី ដោយ​ប្រើ​ថវិការ​ឥត​សំណង​ផង​ដែរ និង​មួយ​ផ្សេង​ទៀត គឺ​ទាក់ទង​និង​គម្រោង​ប្រព្រឹត្តិកម្ម​កាក​សំណល់​។

ដោយសារ​នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម ដូច្នេះ​បញ្ហា​កាក​សំណល់​ក៏​ជា​បញ្ហា​សំខាន់​មួយ ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​ដែរ ។ នេះ​គឺជា គម្រោង មួយ​ដែល​រដ្ឋាភិបាល​កូរ៉េ​កំពុង​យកចិត្តទុកដាក់ ក្នុង​ការ​សហការ​គ្នា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ ជាក់ស្តែង បច្ចុប្បន្ន​ក៏​មាន​គម្រោង​មួយ គឺជា​គម្រោង​កប់​កាក​សំណល់​នៅ​ក្នុង ខេត្ត​សៀម​រាម ដែល​រដ្ឋាភិបាល នៃ​ប្រទេស ទាំង​២​កំពុង​ដំណើរការ​ជាមួយ​ផង​ដែរ នៅ​ឯ​ភ្នំពេញ​ក៏​មាន​គម្រោង​នេះ​ផង​ដែរ ។

កោះសន្តិភាព ៖ ទាក់ទង​និង​ការ​តាំងចិត្ត​របស់​ឯកឧត្តម​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត តើ​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​យ៉ាងដូចម្តេច? ឯកអគ្គរដ្ឋទូត​ ​៖ នៅ​ក្នុង​អាណត្តិ​របស់ខ្ញុំ ខ្ញុំ​នឹង​យកចិត្តទុកដាក់​ក្នុង​ការ​សហការ​គ្នា​ជាមួយ​កម្ពុជា លើ​វិស័យ​កសិកម្ម​ជា​មុន​សិន បន្ទាប់​មក​មាន​វិស័យ​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា គម្រោង​សំណង់​ដែល ដំណើរ មិនសូវ រលូន​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​ដោះស្រាយ​ជា​ចាំបាច់ ។ មួយទៀត ទាក់ទង​នឹង​ការ​បង្កើត​ថាមពល ប្រើប្រាស់​ឡើង​វិញ ដែល​កម្ពុជា​អាច​សហការ​គ្នា​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ