ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​កូ​រ៉ូ​ណា​ថ្មី​ឆក់​យក​ជីវិត​មនុស្ស​ឡើង​ដល់​​​១៧០​នាក់​ហើយ​នៅ​ចិន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ រដ្ឋាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៣០​មក​រា​ថា តុល្យការ​អ្នក​បាត់​បង់​ជីវិត​ទាក់ទិន​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ឡើង​ដល់​១៧០​នាក់​ហើយ​នៅ​ចិន ជាមួយ​អ្នក​ឆ្លង​ថ្មី​ជាង​១៧០០​នាក់​កត់សម្គាល់​ឃើញ​ក្នុង​ទូ​ទាំង​ប្រទេស​។ អាជ្ញាធរ​សុខាភិបាល​បញ្ជាក់​ថា ក្នុង​ចំ​ណោ​ម​អ្នក​បាត់​បង់​ជីវិត​​​ថ្មី ៣៧​នាក់​ក្នុង​តំបន់​ហ៊ូ​ប៉ី​ដែល​មាន​ក្រុង​វូ​ហាន ចំណុចកណ្ដាល​នៃ​ការ​ចម្លង​ជាទី​ប្រជុំជន ហើយ​អ្នក​បាត់​បង់​អាយុ​ជីវិត​​ថ្មី​ទី​៣៨​នៅ​ក្នុង​ខេត្ត​ស៊ី​ឈួ​នភា​គ​និរតី​ប្រទេស​។…

ប្រទេស​ចិន ៖ រដ្ឋាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៣០​មក​រា​ថា តុល្យការ​អ្នក​បាត់​បង់​ជីវិត​ទាក់ទិន​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ឡើង​ដល់​១៧០​នាក់​ហើយ​នៅ​ចិន ជាមួយ​អ្នក​ឆ្លង​ថ្មី​ជាង​១៧០០​នាក់​កត់សម្គាល់​ឃើញ​ក្នុង​ទូ​ទាំង​ប្រទេស​។

អាជ្ញាធរ​សុខាភិបាល​បញ្ជាក់​ថា ក្នុង​ចំ​ណោ​ម​អ្នក​បាត់​បង់​ជីវិត​​​ថ្មី ៣៧​នាក់​ក្នុង​តំបន់​ហ៊ូ​ប៉ី​ដែល​មាន​ក្រុង​វូ​ហាន ចំណុចកណ្ដាល​នៃ​ការ​ចម្លង​ជាទី​ប្រជុំជន ហើយ​អ្នក​បាត់​បង់​អាយុ​ជីវិត​​ថ្មី​ទី​៣៨​នៅ​ក្នុង​ខេត្ត​ស៊ី​ឈួ​នភា​គ​និរតី​ប្រទេស​។ ក្នុង​ខេត្ត​ហ៊ូ​ប៉ី​មាន​អ្នក​ឆ្លង​ថ្មី​១០៣២​នាក់ ហើយ​ប្រមាណ​ជា​៧០០​នាក់​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​ប្រទេស​ចិន​។ មាន​អ្នក​ឆ្លង​ដំបូង​ម្នាក់​នៅ​ទី​បេ​។ តុល្យការ​នៃ​ការ​ឆ្លង​វីរុស​នេះ​បាន​ឡើង​ដល់​ជាង​៧.៧០០​នាក់​ដែល​លើស​ពី​ចំនួន​អ្នក​ឆ្លង​វីរុស​SRAS​ដែល​មាន​ត្រឹម​សរុប​៥.៣២៧​នាក់​។ វីរុស​នោះ​ក្នុង​ឆ្នាំ​២០០២​មក​២០០៣​ បាន​ឆក់​យក​ជីវិត​​មនុស្ស​៧៧៤​នាក់​លើ​ពិភពលោក ក្នុង​នោះ​៣៤៩​នាក់​នៅ​ដែនដី​ចិន​។

អង្គការ​សុខភាព​ពិភពលោក​WHO កាលពី​ថៃ្ង​ទី​២៩​មក​រា​បាន​អំពាវនាវ​ដល់​ពិភពលោក​ទាំងមូល ឲ្យ​បញ្ចេញ​ប្រតិកម្ម​ប្រឈម​មុខ​នឹង​វីរុស​កូ​រ៉ួ​ណា​ថ្មី ដែល​ពេល​នេះ​បណ្ដាល​ឲ្យ​មាន​អ្នកជំងឺ​ច្រើន​ជាង​អ្នកជំងឺ​SRAS​នៅ​ចិន​។ ចំណែក​ជនបរទេស​ច្រើន​រយ​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ក្រុង​វូ​ហាន​។

នៅ​ក្រុង​ហ្សឺ​ណែវ​លោក​MACHAEL RYAN នាយក​កម្មវិធី​បន្ទាន់​របស់​WHO​ថ្លែង​នា​ថ្ងៃ​ទី​២៩​មក​រា​ថា ពិភពលោក​ទាំងមូល​ត្រូវ​តែ​ប្រកាស​អាសន្ន ពិភពលោក​ទាំងមូល​ត្រូវ​បញ្ចេញ​ប្រតិកម្ម​។ WHO​ត្រូវ​រួម​ប្រជុំ​បន្ទាន់​ថ្មី​នា​ថ្ងៃ​ទី​៣០​មក​រា ពិសេស​ផ្ដោត​លើ​បញ្ហា​ថា​តើ​ការ​ឆ្លង​បច្ចុប្បន្ន គឺជា​ការ​ប្រកាស​អាសន្ន​សុខភាព​សាធារណៈ​កម្រិត​អន្តរជាតិ​ឬ​យ៉ាងណា​។ ការ​ចម្លង​នៃ​វីរុស​នោះ​ពី​មនុស្ស​មក​មនុស្ស​ត្រូវ​បាន​កត់សម្គាល់​ឃើញ ក្នុង​ប្រទេស​៣​ក្រៅពី​ចិន​គឺ​អា​ល្លឹ​ម៉​ង់ វៀតណាម​ និង​ជប៉ុន​។ ចំណែក​ប្រទេស​២០​បាន​ប្រកាស​ពី​អ្នក​ឆ្លង​វីរុស​ថ្មី​នេះ សរុប​ប្រមាណ​ជា​៨០​នាក់​លើ​ដែនដី​ពួក​គេ​។ មនុស្ស​ទី​៥​នា​ថ្ងៃ​ទី​២៩​មក​រា​អះអាង​ថា​ឆ្លង​នៅ​បារាំង​។

នាំ​គ្នា​ចាត់វិធានការ​បង្ការ​បន្ថែម ៖
ជា​សញ្ញា​នៃ​ការ​ពង្រឹង​បណ្ដា​វិធានការ​ប្រុង​ប្រយ័ត្ន​កម្រិត​អន្តរជាតិ បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ដូច​ជា ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​BRITISH AIRWAYS ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឺ​ម៉​ង់ ​LUFTHANSA​និង​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូ​ណេ​ស៊ី ​LION AIR ដែល​មាន​ជើង​ហោះ​ហើរ​ច្រើន​បំផុត​នៅ​អា​ស៊ីអាគ្នេយ៍ បាន​ប្រកាស​ពី​ការ​ផ្អាក​ជើងហោះហើរ របស់​ពួក​គេ​ទៅ​កាន់​ចិនដីគោក​។

ក្រុង​ហុងកុង​បាន​សម្រេច​បិទ​ចំណុច​ឆ្លងកាត់​៦​ក្នុង​ចំណោម​ចំណុច​ឆ្លងកាត់​តាម​ជើង​គោក​ទាំង​១៤​កន្លែង​ជាមួយ​ចិនដីគោក​។ ចំណែក​រុ​ស្ស៊ី​នឹង​កម្រិត​យ៉ាង​ខ្លាំង​ទំនាក់ទំនង​ផ្លូវដែក​ជាមួយ​ចិន ចាប់ពី​ថៃ្ង​ទី​៣១​មក​រា​ទៅ ដោយ​ទុក​សេវាកម្ម​តែ​ផ្លូវ​រថភ្លើង​ប៉េ​កាំ​ង​-​មូ​ស្គូ​។

រីឯ​ជនជាតិ​អា​មេ​រិ​ក​១៩៥​នាក់​ដែល​ជម្លៀស​ចេញពី​វូ​ហាន នា​ព្រឹក​ថ្ងៃ​ទី​២៩​មក​រា​បាន​មក​ដល់​មូលដ្ឋាន​យោធា​មួយ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​ដើ​ម្បិ​ពិនិត្យ​សុខភាព​។ ពួក​គេ​ពុំ​មាន​រោគ​សញ្ញា​នៃ​វីរុស តែ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​រយៈពេល​៧២​ម៉ោង​។ ផ្ទុយ​ទៅ​វិញ​ក្នុង​ចំណោម​ជនជាតិ​ជប៉ុន​២០៦​នាក់​ដែល​ជម្លៀស​ចេញពី​វូ​ហាន មក​ដល់​ក្រុង​តូ​ក្យូ​នា​ថ្ងៃ​ទី​២៩​មក​រា ៣​នាក់​បាន​ឆ្លង​វីរុស​។ អ្នក​ឆ្លង​ទាំង​៣​នាក់​នោះ​បន្ថែម​លើ​អ្នក​ឆ្លង​៨​នាក់​ដែល​មាន​ស្រាប់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ