ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ សញ្ញា​បង្ហាញ​ថា មុខរបរ​របស់​អ្នក​មិន​អាច​ជោគជ័យ​ទេ

4 ឆ្នាំ មុន

មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ចំណាយ​ជីវិត​របស់​ខ្លួន​ធ្វើការ​ងារ​ដែល​ខ្លួន​ស្រលាញ់ ។ តែ​ទោះជា​អ្នក​ស្រលាញ់​ការងារ​អ្នក​ប៉ុនណា​ក៏​ដោយ អ្នក​នៅ​តែ​អាច​ជួបនឹង​ថ្ងៃ​ដែល​អ្នក​ធុញទ្រាន់ ឬ​ចង់​សាកល្បង​អ្វី​ថ្មី​ៗ ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​មិន​ពេញចិត្ត​នឹង​ការងារ​របស់​ខ្លួន ក៏​តែងតែ​ជួប​ប្រទះ​នឹង​ថ្ងៃ​ដែល​ពួក​គេ​ចង់​ចាកចេញ និង​រក​ឱកាស​ថ្មី​ៗ​ដែរ ។ មិន​ថា​អ្នក​ស្ថិត​ក្នុង​ក្រុម​មួយ​ណា​ខាងលើ​ទេ…

មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ចំណាយ​ជីវិត​របស់​ខ្លួន​ធ្វើការ​ងារ​ដែល​ខ្លួន​ស្រលាញ់ ។ តែ​ទោះជា​អ្នក​ស្រលាញ់​ការងារ​អ្នក​ប៉ុនណា​ក៏​ដោយ អ្នក​នៅ​តែ​អាច​ជួបនឹង​ថ្ងៃ​ដែល​អ្នក​ធុញទ្រាន់ ឬ​ចង់​សាកល្បង​អ្វី​ថ្មី​ៗ ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​មិន​ពេញចិត្ត​នឹង​ការងារ​របស់​ខ្លួន ក៏​តែងតែ​ជួប​ប្រទះ​នឹង​ថ្ងៃ​ដែល​ពួក​គេ​ចង់​ចាកចេញ និង​រក​ឱកាស​ថ្មី​ៗ​ដែរ ។ មិន​ថា​អ្នក​ស្ថិត​ក្នុង​ក្រុម​មួយ​ណា​ខាងលើ​ទេ អ្នក​អាច​ធ្វើការ​សម្រេច​ចិត្តបាន​ដោយ​ល្អ​ប្រសិនបើ​អ្នក​ពិចារណា​លើ​មុខសញ្ញា​ខាងក្រោម​នេះ​ដែល​បង្ហាញ​ថា​មុខរបរ​របស់​អ្នក​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​៖

១. អ្នក​ភ្លេច​ពី​ពេល​ដែល​ការងារ​អ្នក​ធ្វើ​ឲ្យ​អ្នក​រំភើប​ចង់​ធ្វើ​៖
អារម្មណ៍​ធុញទ្រាន់​នឹង​ការងារ​ម្តងម្កាល គឺជា​រឿង​ទូទៅ​ដែល​មនុស្ស​ពេញវ័យ​តែងតែ​ជួប​ប្រទះ ។ ប៉ុន្តែ​យោង​ទៅ​តាម​ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ថា អ្នក​បាន​មក​ដល់​ផ្លូវ​ទាល់ច្រក​នៅ​ពេល​ដែល​អ្នក​នឹក​មិនឃើញ​ពេល​ដែល​អ្នកមាន​អារម្មណ៍​រំភើប​សប្បាយ​នឹង​ការ​បំពេញការងារ​របស់​ខ្លួន​យ៉ាងតិច​ណាស់​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ ។

២. អ្នក​ឧស្សាហ៍​នឹក​ស្រមៃ​ឃើញ​អ្វី​ផ្សេង​ជា​ប្រចាំ​៖
ការ​ពិត​ជាក់ស្តែង នៅ​កំឡុង​ពេល​ដែល​មនុស្ស​មិន​មានការ​ងារ​ធ្វើ​ច្រើន ពួក​គេ​តែងតែ​ស្រមើល​ស្រមៃ ឬ​គិត​ពី​អ្វី​ដែល​មិន​ទាក់ទង​នឹង​ការងារ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចំណាយពេល​ភាគច្រើន​លើ​វា​នោះ វា​អាច​ជា​មុខសញ្ញា​បង្ហាញ​ថា​ការងារ​អ្នក​មិន​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​ខិតខំ​ដូច​មុន​ឡើយ ។

៣. អ្នក​មិន​គិត​ពី​ការងារ​នៅ​ក្រៅ​ម៉ោង​ធ្វើការ​៖
ប្រាកដ​ណាស់ ការ​មិន​ចេះ​បែងចែក​ពេលវេលា​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន និង​ការងារ​អាច​ជា​កត្តា​មិនល្អ​សម្រាប់​អ្នក​និង​មនុស្ស​ជុំវិញ​អ្នក ។ ប៉ុន្តែ Forbes បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​អ្នក​មិន​ដែល​គិត​ពី​ការងារ​របស់​អ្នក​ទាល់តែ​សោះ​នៅ​ក្រៅ​ម៉ោង​ការងារ​នោះ វា​អាច​បង្ហាញ​ថា​មុខរបរ​របស់​អ្នក​នឹង​មិន​ជួយ​ឲ្យ​អ្នក​ឲ្យ​ជោគជ័យ​ទេ ។

៤. អ្នក​មិន​បាន​រៀន​អ្វី​ដែល​ថ្មី​៖
ការ​រៀន ឬ​ពង្រឹង​ជំនាញ​ថ្មី​ៗ គឺជា​កត្តា​សំខាន់​ចាំបាច់​សម្រាប់​គ្រប់​មុខរបរ​ដែល​អ្នក​ជ្រើសរើស ។ មុខរបរ​ប្រៀប​បានជា​បទ​ពិសោធន៍ ជំនាញ និង​ចំណេះដឹង​ដែល​អ្នក​ទទួល​បាន​ពី​ការងារ​របស់​អ្នក​ដែល​ជួយ​ដល់​សមត្ថភាព​របស់​អ្នក និង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​បាន​អ្នក​ដទៃ​ទទួលស្គាល់ ។ ប្រសិនបើ​អ្នក​មិន​មាន​រៀន​អ្វី​ថ្មី​ទេ​នោះ អ្នក​មិន​មានឱកាស​លូតលាស់​ច្រើន​ក្នុង​មុខរបរ​ដែល​អ្នក​ជ្រើសរើស​ទេ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ