ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ល្អ​ៗ​ដើម្បី​សន្សំ​លុយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត

4 ឆ្នាំ មុន

អ្នក​បាន​ចូល​មើល​ប្រព័ន្ធ​សង្គម និង​ឃើញ​រូបថត​របស់​មិត្តភក្តិ ឬ​មិត្ត​រួមការ​ងារ​ទៅ​ដើរ​កម្សាន្ត​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ហើយ​មាន​អារម្មណ៍​ចង់បាន​ដូច​គេ​ទេ? បើ​អ្នក​ចង់បាន តែ​តើ​អ្នកមាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទៅ​ដូច​គេ​ទេ? ការ​ទៅ​ដើរ​លេង​កម្សាន្ត​ជា​វិធី​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​ការ​សម្រាក​លំហែកាយ​មុន​ពេល​ត្រលប់​មក​ការងារ​វិញ ប៉ុន្តែ​វា​ក៏​ជា​វិធី​ដែល​តម្រូវ​ឲ្យ​មានការ​ចាយវាយ​ច្រើន​ជាងគេ​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ងាយ​នឹង​ធ្លាក់​ចូល​អន្ទាក់​របស់​ក្រុមហ៊ុន​ទេសចរណ៍ ។ ដោយហេតុ​ដូចនេះ…

អ្នក​បាន​ចូល​មើល​ប្រព័ន្ធ​សង្គម និង​ឃើញ​រូបថត​របស់​មិត្តភក្តិ ឬ​មិត្ត​រួមការ​ងារ​ទៅ​ដើរ​កម្សាន្ត​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ហើយ​មាន​អារម្មណ៍​ចង់បាន​ដូច​គេ​ទេ? បើ​អ្នក​ចង់បាន តែ​តើ​អ្នកមាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទៅ​ដូច​គេ​ទេ?

ការ​ទៅ​ដើរ​លេង​កម្សាន្ត​ជា​វិធី​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​ការ​សម្រាក​លំហែកាយ​មុន​ពេល​ត្រលប់​មក​ការងារ​វិញ ប៉ុន្តែ​វា​ក៏​ជា​វិធី​ដែល​តម្រូវ​ឲ្យ​មានការ​ចាយវាយ​ច្រើន​ជាងគេ​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ងាយ​នឹង​ធ្លាក់​ចូល​អន្ទាក់​របស់​ក្រុមហ៊ុន​ទេសចរណ៍ ។ ដោយហេតុ​ដូចនេះ ប្រសិនបើ​អ្នកមាន​គម្រោង​ចង់ទៅ​កម្សាន្ត​ដោយ​ខ្លួនឯង ជាមួយ​មិត្តភក្តិ ឬ​ជាមួយ​ក្រុម​គ្រួសារ​នោះ អ្នក​អាច​សាកល្បង​គន្លឹះ​ងាយ​ៗ​ខាងក្រោម​នេះ​បាន​៖

១. រៀបចំ​គម្រោង​មុន​ពេល​៖
អ្នក​ត្រូវ​ដឹង​ថា​ពេល​ណា​ជា​ពេល​ដែល​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​ជាងគេ ហើយ​ជៀសវាង​កំឡុង​ពេល​នោះ​ប្រសិនបើ​អ្នក​ចង់​សន្សំ​ថវិកា ព្រោះ​ស្ទើរតែ​អ្វី​ៗ​គ្រប់យ៉ាង​ហើយ​តែងតែ​ឡើងថ្លៃ​ក្នុង​កំឡុង​ពេល​នោះ ។ ដូច្នេះ​អ្នក​គួរ​ធ្វើការ​ស្រាវជ្រាវ​និង​ប្រៀបធៀប​តម្លៃ​សម្រាប់​ខែ​ខុស​ៗ​គ្នា​ទុកជា​មុន មុន​ពេលធ្វើការ​សម្រេចចិត្ត ។

២. កក់​សំបុត្រ​ទុកជា​មុន​៖
ពេល​ដែល​អ្នក​សម្រេចចិត្ត​ពី​ពេលវេលា និង​ទីតាំង​បាន​ប្រាកដ​ហើយ អ្នក​ត្រូវ​ចាប់ផ្តើម​កក់​សំបុត្រ និង​បន្ទប់​ទុកជា​មុន​ព្រោះ​តម្លៃ​តែងតែ​ឡើងថ្លៃ​ពេល​ដែល​អ្នក​ចាំ​ដល់​ជិត​ថ្ងៃ​ចេញដំណើរ ។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​កក់​សំបុត្រ​តាម​អ៊ី​ន​ធើ​ណេ​ត អ្នក​គួរ​ប្រើ​កុំព្យូទ័រ និង​បើក Pirvate Window ឬ Incognito Window ព្រោះ​គេហទំព័រ​មួយ​ចំនួន​លួច​តាមដាន History របស់​អ្នក​ថា​គេហទំព័រ​ដទៃ​ប្រាប់​ថា​តម្លៃ​លើ​ទីផ្សារ​ដែល​អ្នក​បាន​មើលឃើញ​ស្មើ​ប៉ុន្មាន ។

៣. សួរ​មនុស្ស​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​៖
បើ​អ្នកមាន​មិត្តភក្តិ ឬ​បងប្អូន​ដែល​រស់នៅ​កន្លែង​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​នោះ​វា​ស្ទើរតែ​មិន​មាន​បញ្ហា​ច្រើន​ទេ​ដោយ​អ្នក​គ្រាន់តែ​ត្រូវ​សួរនាំ​ពី​ព័ត៌មាន​ចាំបាច់ ។ ប៉ុន្តែ​បើ​អ្នក​មិន​ស្គាល់​នរណា​ទេ​នោះ អ្នក​អាច​ចាប់ផ្តើម​ការ​សន្ទនា​កម្សាន្ត​ជាមួយនឹង​ម្ចាស់ ឬ​បុគ្គលិក​នៅ​កន្លែង​ស្នាក់​នៅ​របស់​អ្នក​ជាដើម ។ ពួក​គេ​ប្រៀប​បានជា​ប្រភព​ព័ត៌មាន​ដែល​អ្នក​ជួយ​ឲ្យ​អ្នក​ជៀសវាង​ការ​ខ្ជះខ្ជាយ​រាប់រយ​ដុល្លារ ។

៤. យក​អាហារ​ទៅ​ជាប់​ខ្លួន​៖
បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដែល​មិន​មាន​អាហារ​ដែល​អ្នក​តែងតែ​ទទួលទាន ឬ​ប្រទេស​ដែល​មាន​អាហារ​ថ្លៃ​ៗ​នោះ វិធី​ងាយ​មួយ​គឺ​វេច​អាហារ​ពី​ផ្ទះ​ទៅ ។ វា​អាច​ជា​មី​កំប៉ុង ឬ​នំចំណី​ដែល​អ្នក​អាច​ដាក់​តាម​ខ្លួន ។ ប្រសិនបើ​អាហារ​នៅ​ទីនោះ​ជា​ទូទៅ​មាន​តម្លៃ ២០​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​នោះ អ្នក​អាច​សន្សំ​ដល់​ទៅ ១២០​ដុល្លារ​ទៅ​ហើយ​ប្រសិនបើ​អ្នក​មិន​ទទួលទាន​នៅ​ភោជនីយដ្ឋាន​បី​ពេល​ម្តង និង​ពីរ​ថ្ងៃ​ជាប់​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ