លោកយាយ Besse Cooper អាយុ១១៤ឆ្នាំ ត្រូវបានផ្តល់តំណែងឯតទគ្គកម្មជាស្ត្រីមានអាយុច្រើនបំផុតនៅលើពិភពលោក ហើយទទួលបានការទទួលស្គាល់ជាផ្លូវការដោយអង្គការកំណត់ហេតុឯតទគ្គកម្មពិភពលោក (ហ្គី
ណេសប៊ុក) កាលពីពេលថ្មីៗកន្លងមក ។ លោកយាយជាជនជាតិអាមេរិក កើតនៅក្នុងរដ្ឋតេនណេស៊ី នៅឆ្នាំ១៨៩៦ ហើយទទួលបានតំណែងឯតទគ្គកម្មពិភពលោកជាស្ត្រីអាយុច្រើនបំផុត ក្រោយពីអ្នកជាប់ឯតទគ្គកម្មចាស់លោកយាយ Eunice Sanborn ទទួលមរណភាពកាលពីដើមឆ្នាំនេះក្នុងជន្មាយុ១១៤ឆ្នាំមក ៕
ចែករំលែកព័តមាននេះ