ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​៥​យ៉ាង​ដែល​មិន​គួរ​មើល​រំលង​​មុន​នឹង​ទិញ​ទូរស័ព្ទ ចៀសវាង​ខាត​​បង់​លុយកាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

បើសិនជា​មិន​ចង់​ខាតបង់​លុយកាក់ ព្រោះតែ​ប្តូរ​ស៊េរី​ទូរស័ព្ទ​ថ្មី​ខុស​ទំនង គុណភាព​មិន​ស័ក្តិសម​នឹង​តម្លៃ គប្បី​ពិចារណា​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2 F ដែល​មាន​ចំណុច​ពិសេស​ៗ​ដូច​ខាងក្រោម​នេះ ៖ តម្លៃ…

បើសិនជា​មិន​ចង់​ខាតបង់​លុយកាក់ ព្រោះតែ​ប្តូរ​ស៊េរី​ទូរស័ព្ទ​ថ្មី​ខុស​ទំនង គុណភាព​មិន​ស័ក្តិសម​នឹង​តម្លៃ គប្បី​ពិចារណា​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2 F ដែល​មាន​ចំណុច​ពិសេស​ៗ​ដូច​ខាងក្រោម​នេះ ៖

តម្លៃ ៖ សម័យ​បច្ចេកវិទ្យា មិន​ពិបាក​ក្នុង​ការ​ស្វែងរក​ទិញ​ទូរស័ព្ទ​ទេ ចង់បាន​ម៉ា​កអី ម៉ូ​ដ​អី​ក៏​មាន​ឲ្យ​តែ​មាន​លុយ ប៉ុន្តែ​បើ​អ្នកមាន​កញ្ចប់​ថវិកា​ខ្ទង់ $300 ជាង​ក្នុង​ដៃ​អាច​ពិចារណា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​កំពុង​ពេញ​និយម​នោះ គឺ OPPO Reno2 F តម្លៃ​ថ្មី $349 ប្រាកដជា​មិន​ខកបំណង​ទេ ព្រោះ​​​ជា​ស្មា​ត​ហ្វូ​ន​កំពុង​ពេញ​និយម និង​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​ដើមឆ្នាំ 2020 ។

ការ​ឌី​ហ្សា​ញ ៖ ស្មា​ត​ហ្វូ​ន OPPO Reno2 F មាន​រូបរាង​រលើបរលោង​ស្រស់​ស្អាត​កាលី​ប​ទាន់សម័យ ដោយ​ផ្នែក​ខាង​មុខ​មាន​អេ​ក្រង់​ច្បាស់​ធំ​លាត​ពេញ​ទំហំ 6.5”AMOLED គ្មាន​ដំណក់ទឹក ងាយស្រួល​កាន់ និង​ប្រើ​ដោយ​ដៃ​ម្ខាង ផ្ទៃ​ម៉ាស៊ីន​រាបស្មើ ស្ទើរតែ​គ្មាន​ចោះ​រន្ធ ឬ​ប្រជ្រុយ និង​បំពាក់​នូវ​បច្ចេកវិទ្យា​ស្តេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេ​ក្រង់​ជំនាន់ 3.0 ដោះ​សោ​រហ័ស​បំផុត​ត្រឹមតែ 0.3 វិនាទី ប៉ុន្តែ​សុវត្ថិភាព ។ រីឯ​ផ្នែក​ខាងក្រោយ​ត្រូវ​បាន​រចនា​ដោយ​កញ្ចក់ CGG5 ចែងចាំង មាំ​ធន់ មិន​ឆ្កូត មិន​សឹក និង​មាន O.Dot ដែល​ផលិត​ពី​សេ​រ៉ា​មិច ដើម្បី​ការពារ​មិន​ឲ្យ​ខូច ឬ​សឹក​ឡេ​ន​កាមេរ៉ា ។

កាមេរ៉ា​ទូរស័ព្ទ ៖ OPPO Reno2 F មាន​កាមេរ៉ា​ក្រោយ ៤​គ្រាប់ តម្រៀប​គ្នា​ជា​ជួរ​យ៉ាង​មាន​របៀប ស្មើ​ត្រឹមតែ​ម្តង ដោយ​កាមេរ៉ា​មេមាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូប​ច្បាស់​គ្រប់ពេលវេលា ។ កាមេរ៉ា​ទី ២ មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ (Wide-angle) ដល់ 1190 ថតរូប​មនុស្ស​ទូទៅ​ឃើញ​ខ្ពស់​រាង​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​គ្រួសារ ឬ​ការ​ជួបជុំ​នៅ​តុ​អាហារ​បាន​យ៉ាង​រីករាយ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរ​ថយក្រោយ ។

កម្លាំង​ម៉ាស៊ីន និង ថាមពល​ថ្ម ៖ ស្មា​ត​ហ្វូ​ន OPPO Reno2 F មាន RAM ទំហំ​ធំ 8GB អង្គ​ផ្ទុក​ទិន្នន័យ​កាន់តែ​ធំ ROM 128GB អាច​ផ្ទុក​ភាពយន្ត​បាន​ចំនួន 210 (600MB/​រឿង​) និង 42000 រូបភាព (3MB/​សន្លឹក​) បាន​យ៉ាងច្រើន​មិន​សំចៃ ថែម​ទាំង​ប្រតិបត្តិការ​ដោយ ColorOS6.1Android 9.0)​និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ​ធំ​រហូត​ដល់​ទៅ 4000mAh ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 អាច​មើល​វី​ដេ​អូ​បាន ១៣ ម៉ោង ស្តាប់​តន្ត្រី​បាន ៣១ ម៉ោង ប្រើ​ដាច់​យប់​មិន​ពិបាក​ស្ពាយ Power Bank តាម​ខ្លួន ឬ​សាក​ថ្ម​ញឹកញាប់ និង​លេង​ហ្គេ​ម​បាន ៨ ម៉ោង ដោយ​លឿន​រលូន​គ្មាន​ការ​រអាក់រអួល​ជាមួយនឹង​បច្ចេកវិទ្យា Game Boost 2.0 ។

រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន OPPO Reno2 F នឹង​ទទួល​កញ្ចប់​កាដូ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ជាមួយនឹង​ការ​ធានា ១ ឆ្នាំ​ពេញ ខូច​ដូរ​ថ្មី​ក្នុង​កំឡុង​ពេល ៧ ថ្ងៃ ពិសេស​សេវាកម្ម​ជួសជុល​រហ័ស​ទាន់ចិត្ត​ត្រឹមតែ​រយៈពេល ១ ម៉ោង​នៅ​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO (OPPO Service Centre) ។ ពិសេស​ជាង​នេះ បើ​លោក​អ្នកទិញ Reno2 F ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី 29 កុម្ភៈ ឆ្នាំ 2020 នឹង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ដ៏​សប្បាយ​រីករាយ​ទៅ​លេង​កោះ​ភូ​កេ​ត​ដែល​មាន​អ្នក​ឈ្នះ ៣ រង្វាន់​ក្នុង​មួ​យស​ប្តា​ហ៍ សរុប ៣៩ រង្វាន់ ។

គិត​មក​ទល់​ស​ប្តា​ហ៍​ទី ៨ នេះ មាន​អតិថិជន​ឈ្នះ​ដំណើរ​កម្សាន្ត​នេះ​សរុប​ចំនួន ២៤ រូប ដែល​ក្នុង​នោះ ៩ រូប​ដំបូង​គេ​ត្រូវ​បាន​ក្រុមហ៊ុន OPPO នាំ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​កោះ​ភូ​កេ​ត​ចំនួន ៣​យប់ ៤ ថ្ងៃ កាលពី​ថ្ងៃ​ទី ១៨ ដល់ ២១ ខែមករា ២០២០ និង​អ្នក​ឈ្នះ​ដទៃ​ទៀត​ត្រៀម​ចេញដំណើរ​ជា​បន្តបន្ទាប់​ដូច​តាម​ការ​សន្យា ។

https://www.youtube.com/watch?v=6JdiqTloYX4&feature=youtu.be

កញ្ញា ចរិយា បាន​ឲ្យ​ដឹង​ថា ទិញ Reno2 F មិន​ស្រណោះ​ដៃ ពីព្រោះ​រាង​ស្អាត​ម្ម៉​ង​កាន់​កាលី​ប ថតរូប​ច្បាស់ សែ​ល​ហ្វី​ស្អាត កាន់​ថ្ម​បាន​យូរ ហើយ​គាត់​រំភើប​ខ្លាំង​ភ្ញាក់ផ្អើល​ពេល​ក្រុមការងារ Live តាម​ហេ្វ​ស​ប៊ុ​កថា គាត់​មានសំណាង​បាន​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​កោះ​ភូ​កេ​ត ។

https://youtu.be/Lo9zAe5O8EA

សរុប​មក​បើ​ចង់បាន​ស្មា​ត​ហ្វូ​ន​តម្លៃ​ល្អ គុណភាព​សម​នឹង​តម្លៃ និង​មានការ​ធានា​ត្រឹមត្រូវ ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ក្រោយ 4 ទំហំ 48MP នោះ គឺ OPPO Reno2 F គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​លោក​អ្នក ទិញ​ទៅ​ប្រាកដជា​ពេញចិត្ត​ស្តូក​តែ​ម្តង ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ