ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត West Ham យប់មិញ Salah បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ​របស់​សិស្ស​ច្បង Torres

4 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី B/R Football បាន​បង្ហាញ​ថា Mohamed Salah មាន​កំណត់​ត្រា​រក​គ្រាប់​បាល់​ល្អ​ជាង​អតីត​កីឡាករ Fernando Torres ក្នុង​ក្រុម…

យោង​តាម​ប្រភព​ពី B/R Football បាន​បង្ហាញ​ថា Mohamed Salah មាន​កំណត់​ត្រា​រក​គ្រាប់​បាល់​ល្អ​ជាង​អតីត​កីឡាករ Fernando Torres ក្នុង​ក្រុម Liverpool ។

មួយ​គ្រាប់​យប់មិញ​ក្នុង​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ West Ham ក្នុង​ក្របខ័ណ្ឌ Premier League បាន​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​ប​វ័យ​២៧​ឆ្នាំ​រូប​នេះ បំបែក​កំណត់​ត្រា​របស់​អតីត​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Fernando Torres ជាមួយ​កំណត់​ត្រា​ល្អ​ជាង​ក្នុង​ក្របខ័ណ្ឌ English Premier Leaegue ។

គិត​មក​ទល់​ពេល​នេះ Salah រកបាន​៦៦​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន​៩៥​ប្រកួត ខណៈ​ដែល​កំណត់​ត្រា​របស់ Torres កាល​នៅ Liverpool គឺ​៦៥​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន​១០២​ប្រកួត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ