ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ឮសំឡេង​ប្រែ​ន​ៗ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​ខណ្ឌដូនពេញ ធ្វើការ​ចាប់ឃាត់​​បាន​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​​ចំនួន៩​គ្រឿង (ម៉ូតូ​ធុន​តូច និង​ធុន​ធំ​) ដែល​មានការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​បំពង់​សំឡេង ​បង្ក​​ឱ្យ​មានការរំខាន​ដល់ មនុស្ស​​ទូ​ទៅ និងធ្វើ​​ឱ្យ​​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​ទៀត…

រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​ខណ្ឌដូនពេញ ធ្វើការ​ចាប់ឃាត់​​បាន​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​​ចំនួន៩​គ្រឿង (ម៉ូតូ​ធុន​តូច និង​ធុន​ធំ​) ដែល​មានការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​បំពង់​សំឡេង ​បង្ក​​ឱ្យ​មានការរំខាន​ដល់ មនុស្ស​​ទូ​ទៅ និងធ្វើ​​ឱ្យ​​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​ទៀត ។ ​ការ​ចាប់​ឃាត់​ទុកជា​បន្តបន្ទាប់​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​ឱ្យ​ម្ចាស់​ដោះ​ដូ​ស៊ី​ម៉ាំង​ធម្មតា​វិញ ធ្វើ​កិច្ចសន្យា និងអប់រំ​បញ្ឈប់​នូវ​សកម្មភាព​បែប​នេះ​តទៅ​ទៀត ​។​ ការ​បង្ហាញ​ម៉ូតូ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី២៩ មក​រា ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ (​ក្បែរ​រង្វង់​មូល​សម្តេចព្រះ​ស​ង្ឃ​រាជ្យ ជួន ណាត​)​ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

​​ប្រភព​​​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​​បង្ហាញ​ម៉ូតូ តូច ធំ ចំនួន៩​គ្រឿង​ ​មាន​​បំពាក់​បំពង់​ស៊ី​ម៉ាំងកែ​ច្នៃបំពង់​សំឡេង​ ជា​ការ​បង្ក​​ការ​រំខាន​ទៅ​ដល់​មនុស្ស​ជា​ទូ​ទៅ និងធ្វើ​អោយ​ប៉ះពាល់​ទៅ​ដល់​សណ្តាប់ធ្នាប់​សារ​ធា​រៈ​ផង​ដែរ​នោះ​។​ ម៉ូតូ​ទាំងនេះ ត្រូវ​បាន​កម្លាំង​របស់​លោក​បាន​ធ្វើការ​ចាប់​ឃាត់​ទុក​ ក្នុង​ពេល​ចុះ​អនុវត្​ច្បាប់​ចរាចរណ៍​ទាំង​យប់​ទាំង​ថ្ងៃជា​បន្តបន្ទាប់ អស់​យៈ​ពេល​មួយ​អាទិត្យ​មក​ហើយ​។

គួរ​បញ្ជាក់​ថា ការ​បង្ក្រាប​ម៉ូតូ​កែ​ច្នៃ​ឧបករណ៍​បំពង​សំឡេង​ទាំង៩​គ្រឿងរបស់​កម្លាំង​មាន​សម្ថ​កិច្ច​នគរបាល​ខណ្ឌដូនពេញនេះ​ដែរ គឺ​នៅ​តាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្ខេត្ត​ផ្សេង​ៗ ក៏​តែងតែបាន​ធ្វើការ​អនុ​ត្តន៍​ច្បាប់​ចរាចរណ៍ និងចាប់​ឃាត់​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​ជា​រឿយ​ៗ​ផង​ដែរ ​។

អត្ថបទសរសេរ ដោយ