ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្កែហិត​រុករក​ឃើញ​ក្បាល​គ្រាប់កាំភ្លើង​ធំ​​​២​គ្រាប់​ទៀត​ នៅ​មាត់​ស្ទឹង​​សង្កែ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បន្ទាប់​ពី​កម្ទេចក្បាល​គ្រាប់កាំភ្លើង​បេ​៤០ និង​ក្បាល​គ្រាប់កាំភ្លើង​ត្បាល់​ធុន​១២០​ម​.​ម ដែល​រក​ឃើញ​នៅ​ក្នុង​ស្ទឹង​សង្កែ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា នេះ កម្លាំង​អង្គភាព​ស៊ី​ម៉ាក់ បាន​ប្រើ​សត្វ​ឆ្កែ​ហិត​រុករក​ឃើញ​ក្បាល​គ្រាប់កាំភ្លើង​ធំ​ចំនួន​២​គ្រាប់​ទៀតនៅ​មាត់​ស្ទឹង​សង្កែ…

ខេត្តបាត់ដំបង ​៖ បន្ទាប់​ពី​កម្ទេចក្បាល​គ្រាប់កាំភ្លើង​បេ​៤០ និង​ក្បាល​គ្រាប់កាំភ្លើង​ត្បាល់​ធុន​១២០​ម​.​ម ដែល​រក​ឃើញ​នៅ​ក្នុង​ស្ទឹង​សង្កែ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា នេះ កម្លាំង​អង្គភាព​ស៊ី​ម៉ាក់ បាន​ប្រើ​សត្វ​ឆ្កែ​ហិត​រុករក​ឃើញ​ក្បាល​គ្រាប់កាំភ្លើង​ធំ​ចំនួន​២​គ្រាប់​ទៀតនៅ​មាត់​ស្ទឹង​សង្កែ ស្ថិត​នៅ​ក្បែរ​ចុងស្ពាន​ថ្ម​ចាស់​ទល់​មុខ​សាលាខេត្តត្រើយ​ខាងកើត ហើយ​ពេល​នេះ​ កម្លាំង​ស៊ី​ម៉ាក់​កំពុង​ពិនិត្យ​និង​ចាត់វិធានការ ដើម្បី​ត្រៀម​កម្ទេចចោល​។

មន្ត្រី​ស៊ី​ម៉ាក់​ផ្នែក​ជំនាញ​កម្ទេច​គ្រាប់​ ដែល​កំពុង​ត្រូ​ត​ពិនិត្យ​បាន​ប្រាប់​ថា ក្បាល​គ្រាប់​ទាំង​២​ដែល​យើង​ទើប​រក​ឃើញ​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​មក​រា ​នេះ គឺ​កម្លាំង​ជំនាញ​បាន​ប្រើប្រាស​សត្វ​ឆ្កែ​ហិត​រុករក​ ។ ក្បាល​គ្រាប់​ទាំង​២​នោះ គឺ​គ្រាប់កាំភ្លើង​ផ្លោង​ធន់​៧៥​ម​.​ម និង មួយ​គ្រាប់​ទៀត​ជា​ក្បាល​គ្រាប់​កាំភ្លើងត្បាល​ដែរ តែ​គេ​នៅ​មិន​ទាន់​ស្គាល់​ប្រភេទ​នៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​មើល​ក្នុង​ឯកសារ​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ បើ​តាម​មន្ត្រី​ស៊ី​ម៉ាក់​បាន​អះអាង​ថា ក្បាល​គ្រាប់​ទាំងនេះ​អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​ផុយ​ស្រួយ​បំផុត បើ​ធ្វើ​ឲ្យ​មាន​ប៉ះ​ទ​ង្គិច​ខ្លាំង ​ឬ​លើក​ចល័ត​ប្ដូរ​ទីតាំង ​។ ក្បាល​គ្រាប់​នេះ​ទាំងនេះ វា​បាន​សេស​​សល់​ពី​សម័យ​សង្គ្រាម ដែល​កប់​ក្នុង​ដី​តាម​មាត់​ស្ទឹង លុះ​គ្រឿងចក្រ​កាយ​ដី​ ដើម្បី​រៀបចំ​លំអរ​តាម​ដងស្ទឹង​នៅ​ក្នុង​ក្រុង​បាត់ដំបង ទើប​ប្រទះ​ឃើញ​តែ​ម្ដង​ ។

មន្ត្រី​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ថា ពេល​នេះ ​យើង​កំពុង​រៀបចំ​ទីតាំង​ ដើម្បី​កម្ទេ​​ច​នៅ​នឹង​កន្លែង​តែ​ម្ដង ព្រោះ​ក្បាល​​គ្រាប់​​នេះ​មិន​អាច​លើក​ចល័ត​ចេញ​បាន​ឡើយ​។

ជាមួយ​គ្នា​នេះ បើ​តាម​មន្ត្រី​ជំនាញ​ដដែល​បាន​បញ្ជាក់​ថា ក្បាល​គ្រាប់​ទាំង​២​នេះ អាច​នឹង​កម្ទេច​​ចោល​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣០ ​មក​រា ​នេះ ​ហើយ​។ ដូច្នេះ​ នេះ​ចាត់ទុកជា​ការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​ក្បែរ​ទីតាំង​កើតហេតុ ដើម្បី​ជ្រាប​ជា​ដំណឹង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន និង​កុំ​មានការ​ភ្ញាក់ផ្អើល​ ៕

អត្ថបទសរសេរ ដោយ