ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសនិងតែងតាំងស្នង​ការ​ខេត្តកណ្តាល​ថ្មី​​ព្រឹកនេះ​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ​ស្នងការ​រងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​ព្រឹក​ថ្ងៃ​ទី​៣០ ​មករា នេះ ត្រូវ​បាន​ឡើង​កាន់​ជាស្នងការ…

ខេត្តកណ្តាល ​៖ លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ​ស្នងការ​រងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​ព្រឹក​ថ្ងៃ​ទី​៣០ ​មករា នេះ ត្រូវ​បាន​ឡើង​កាន់​ជាស្នងការ ជំនួស​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន អតីត​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ទៅ​បម្រើ​ការជា​នាយករងមន្ទីរ​ប្រឆាំង​គ្រឿងញៀន ​។

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង ស្នងការនៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល បាន
​ប្រារ​ព្ធវ​ធ្វើ​ឡើង​នៅ​សាលាខេត្ត ក្រោម​អធិបតីនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក ម៉ៅ ភិ​រុណ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ចូលរួម​ថ្នាក់ដឹកនាំ​កម្លាំងប្រដាប់អាវុធ ប្រធាន​អនុ​ប្រធាន​មន្ទីរ តាម​មន្ទីរ​ជុំវិញ​ខេត្ត ប្រធាន​-​អនុប្រធាន​សាខា​គយ និង​រដ្ឋាករ សាខា​ពន្ធដារ អភិ​បាលស្រុកអធិ​ការ​ស្រុកជា​ច្រើន​នាក់​ផង​ដែរ​ ។

​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ​ដែល​ទើប​ឡើង​កាន់​តំណែង​បាន​ឡើង​ប្តេជ្ញា​ចិត្ត​ ចំពោះ​គណៈអធិបតី​យ៉ាង​ដូច្នេះ​ថា «​​ថ្ងៃនេះ​​គឺជា​ថ្ងៃមួយ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​បំផុត​ សំរាប់​រូប​ខ្ញុំ ក៏​ដូច​ជា​មន្ត្រី​នគរបាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​បាន​ទទួល​នូវ​ការ​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​នា​ឱកាស​នេះ​។

ដើម្បី​សំដែង​នូវ​ទឹកចិត្ត​ដ៏​ស្មោះស្ម័គ្រ​ភក្តី ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ខ្ញុំបាទ​សូម​ធ្វើការ​សន្យា​ដោយ​ការ​ទទួលខុសត្រូវ និង​ប្តេជ្ញា​ចិត្តដូច​តទៅ ​៖ សន្យា​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ។ គោរព និង​អនុវត្ត​ដោយ​ស្មោះត្រង់​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។ យក​អស់កំលាំង​កាយ​ចិត្ត គំនិត​ប្រាជ្ញា​ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជារាស្ត្រ និង​មិន​ធ្វើ​អ្វី​ដែល​នាំ​អោយ​ប៉ះពាល់​ប្រយោជន៍​របស់​ប្រជារាស្ត្រ​ឡើយ ។

អត្ថបទសរសេរ ដោយ