ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ អ្នកក្លាហាន​២​នាក់​ឃើញ​ប៉ូលិស​ជិះ​ម៉ូតូ​ដេញ​ធាក់​ចង់​បះជើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន​អះអាង​ថា ជា​មន្ត្រី​នគរបាល​នៅ​អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ស្រាប់តែ​មាន​បុរស​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​តាម​ធាក់​ដោយ​មិនដឹង​ថា មាន​បំណង​អ្វី​នោះ​ទេ នៅ​ពេល​ធាក់​ហើយ​ជន​បង្ក​បាន​គេច​ចូល​ទៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង​បាត់ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន​អះអាង​ថា ជា​មន្ត្រី​នគរបាល​នៅ​អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ស្រាប់តែ​មាន​បុរស​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​តាម​ធាក់​ដោយ​មិនដឹង​ថា មាន​បំណង​អ្វី​នោះ​ទេ នៅ​ពេល​ធាក់​ហើយ​ជន​បង្ក​បាន​គេច​ចូល​ទៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង​បាត់ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ ផ្លូវ​៤៣០ ភូមិ​២០ ក្រុម​២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

បុរស​ដែល​ត្រូវ​ក្មេង​ស្ទាវ​ដេញ​ធាក់​មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​គ្រាន់តែ​ដឹង​ថា ជា​មន្ត្រី​នគរបាល​បំរើ​ការ​នៅ​ក្នុង​អគ្គស្នងការ​នគរបាល​ជាតិ ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ផ្លា​ក​លេខ នគរបាល 1.3515 ជា​មធ្យោបាយ​ធ្វើ​ដំណើរ ។

តាម​សម្ដី​បុរស​ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​នគរបាល​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​ម្តុំ​បឹង​ទំពុន ខណ្ឌមានជ័យ គោលបំណង​ទៅ ម្តុំ​បឹង​ត្របែក​ដោយ​បាន​ធ្វើ​ដំណើរ​តាម ផ្ទះ​១៣៥​ចុះ​ទៅ​រក​ផ្លូវ​៤៣០ ។

លុះ​មក​ដល់​ចំណុច​ផ្លូវកែង ក៏មាន​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ ម៉ាក FINO ពណ៌​ក្រហម អត់​មាន​ផ្លា​ក​លេខ បាន​ជិះ​មក​ធ្វើ​សកម្ម​ភាព​ធាក់​ម៉ូតូ​របស់​គាត់​ដោយ​មិនដឹង​មូលហេតុ និង​មិនដឹង​មាន​បំណង​អ្វី​នោះ​ទេ នៅ​ពេល​នោះ​ដែរ​រូប​គាត់​ជា​ជន​រង​គ្រោះ​បាន​បោះដៃ​តាម​វិទ្យុទាក់ទង​ឱ្យ​កម្លាំង​សមត្ថកិច្ច ខណ្ឌមានជ័យ និង​ខណ្ឌចំការមន ជួយ​អន្តរាគមន៍ ស្រាប់តែ​បុរស​ទាំង​ពីរ​នាក់​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ​បន្តិច​ក្រោយមក​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រួច​ហើយក៍​បាន​សួរ​ដំណើររឿង លុះ​បន្តិច​ក្រោយមក​ឃើញ​មាន​ស្ត្រី​ម្នាក់​បាន​ចេញ​មុខ​ពី​ក្នុងផ្ទះ​មក​ដើម្បី​ធ្វើការ​សុំ​ទោស​បុរស​រង​គ្រោះ​តែ​បុរស​រង​គ្រោះ​មិន​សុខចិត្ត​នោះ​ទេ និង​ទាមទារ​ឱ្យ​បុរស​បង្ក​ទាំង​ពីរ​នាក់​មក​សុំ​ទោស​គាត់​ផ្ទាល់​ទើប​គាត់​យល់ព្រម ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​ការ​សម្របសម្រួល​មិន​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​បុរស​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ