ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខេត្តស្វាយរៀង​ម្នាក់​ទៀត​ហើយ ! សម្រេច​​ក្តី​ស្រមៃ​បន្ទាប់​ពី​ត្រូវ​រង្វាន់ ៥០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​រស់នៅ​ខេត្តស្វាយរៀង​ឈ្មោះ ពៅ អាន វ័យ ៤០​ឆ្នាំ ប្រកបរ​បរជា​ជាង​អារឈើ មាន​ក្តី​ស្រមៃ​ត្រឹម​ទិញ​ត្រាក់ទ័រ​មួយ​ផ្ទាល់ខ្លួន​សោះ ត្រូវ​រង់ចាំ​តាំងពី​មានកូន​ទី​១​រហូត​ដល់​មានកូន​៣​នាក់…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​រស់នៅ​ខេត្តស្វាយរៀង​ឈ្មោះ ពៅ អាន វ័យ ៤០​ឆ្នាំ ប្រកបរ​បរជា​ជាង​អារឈើ មាន​ក្តី​ស្រមៃ​ត្រឹម​ទិញ​ត្រាក់ទ័រ​មួយ​ផ្ទាល់ខ្លួន​សោះ ត្រូវ​រង់ចាំ​តាំងពី​មានកូន​ទី​១​រហូត​ដល់​មានកូន​៣​នាក់ ទើប​សម្រេច​ក្តី​ស្រមៃ​នេះ​បាន ក្រោយ​មានសំណាង​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០​លាន​រៀល ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ។

អ្នក​ឃុំ​អំពិល ស្រុក​រមាស​ហែក រូប​នេះ​និយាយ​ថា​៖ «​ខ្ញុំ​ស្រមៃ​ចង់បាន​ត្រាក់ទ័រ​១​គ្រឿង​នេះ​យូរ​ហើយ​តាំងពី​មានកូន​ដំបូង​ម្ល៉េះ ដោយសារ​ត្រាក់ទ័រ​អាច​ជួយ​សម្រួល​ការងារ​ស្រែ​ចម្ការ​របស់ខ្ញុំ​បាន​ច្រើន ។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏​អាច​យក​ទៅ​ជួល​ធ្វើស្រែ​ឱ្យ​អ្នកស្រុក​ភូមិ​បាន​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ ។ ពេល​នេះ​កូន ៣​នាក់​ទៅ​ហើយ ទើបនឹង​ទិញ​បាន​ត្រាក់ទ័រ ១​គ្រឿង​នេះ​ដាក់​នៅ​ក្នុងផ្ទះ ហើយ​វា​លែង​ជា​សុបិន​ទៀត​ហើយ​» ។

លោក​ឲ្យ​យោបល់​អ្នក​ដែល​មាន​ក្តី​ស្រមៃ​ស្រ​ដៀង​លោក​ថា គួរ​បន្ត​ក្ដី​ស្រមៃ​នេះ​ដោយ​អត់ធ្មត់ បើ​ទោះជា​ជួប​ឧបសគ្គ​អ្វី​មក​រារាំង​ប៉ុណ្ណា​ក៏​ដោយ ព្រោះ​ថ្ងៃមួយ​ពួក​គេ​នឹង​ជួប​សំណាង​ដូច​លោក​មិន​ខាន ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ