ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងម៉្លេះ ហ៊ាន​ប្រព្រឹត្ត​បែបនេះ​លើមន្ត្រី​សមត្ថកិច្ចទៀត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ខណៈ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​សង្ស័យ​ខឹង​រឿង​បុរស​ជា​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​មើល​មុខ ក៏​ទូរស័ព្ទ​ហៅ​គ្នា​ទៅ​ព្រួត​វាយ​តាម​ផ្លូវ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ហើម​មុខ​មួយ​ចំហៀង បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​យក​ទៅ​សួរនាំ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ខណៈ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​សង្ស័យ​ខឹង​រឿង​បុរស​ជា​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​មើល​មុខ ក៏​ទូរស័ព្ទ​ហៅ​គ្នា​ទៅ​ព្រួត​វាយ​តាម​ផ្លូវ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ហើម​មុខ​មួយ​ចំហៀង បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​យក​ទៅ​សួរនាំ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​លូ​ស្វាយប៉ាក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

បុរស​រង​គ្រោះជា​មន្ត្រី​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ខាងលើ​មិន​ស្គាល់ឈ្មោះ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជាមន្ត្រី​​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ខាងលើ​បានអោយ​ដឹង​ថា​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០២០ ចេញពី​កន្លែងធ្វើការ​ក្នុង​គោលបំណង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នៅ​ម្តុំ​គីឡូម៉ែត្រ​លេខ​១២ លុះ​មក​ដល់​ចំណុច​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ជន​បង្ក​បាន​ទូរស័ព្ទ​ហៅ បក្ខពួក​មាន​ទាំង​រថយន្ត មាន​ទាំង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ខ្មៅ ដែល​ជា​ម៉ូតូ​របស់​ជន​បង្ក​បាន​ធ្វើ​សកម្មភាព​វាយ​មក​លើ​គាត់​ចំនួន​៣​ទៅ​៤​ដៃ បណ្តាល​ឱ្យ​រង​របួស​ហើម​មុខ​ហើម​មាត់ ពេល​នោះ​ក៏​មានការ​ប្រតាយប្រតប់​គ្នា​ដែរ រួច​ដក​យក​កាត​របស់​គាត់​ទៅ​បាត់​ថែម​ទៀត​ផង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ បក្ខពួក​របស់​ជន​បង្ក​នាំ​គ្នា​រត់គេច​ខ្លួន​អស់​គឺ​សមត្ថកិច្ច​ឃាត់​បាន​តែ​ម្នាក់​ឈ្មោះ​កែវ រ៉ូ​សា​ហ្សា​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​701S ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា រឿងហេតុ​ខាងលើ​នេះ​គឺ​មក​ពី​ជន​បង្ក​រៀង​ស្រវឹងស្រា​ខឹង​មើល​មុខ​ឌឺដង​ដាក់​ក៏​កើតជា​រឿងហេតុ​បែប​នេះ​តែ​ម្តង ។

បើ​តាម​សំដី​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​បង្ក​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អោយ​ដឹង​ថា គាត់​ក៏​មិនដឹង​រឿងហេតុ​ខាងលើ​កើត​ចេញពី​អ្វី​ឱ្យ​ប្រាកដ​ដែរ គឺ​ប្តី​របស់​គាត់​ទូរស័ព្ទ​ប្រាប់​ថា មានរឿង​ហើយ ទើប​គាត់​ជា​ប្រពន្ធ​នាំ​គ្នា​ចេញពីផ្ទះ​ក៏​ទៅ​មើល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​សមត្ថកិច្ច​ខាង​មន្ទីរ​ប្រឆាំង​ញៀន​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្វាយប៉ាក​ដើម្បី​អោយ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ