ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់ តូ ចុះ​​ពិនិត្យ​សំណង់​អគារ​សាលា​ពុទ្ធិក​សិក្សា

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ បាន​បញ្ជាក់​ថា ការ​កសាង​អគារ​សមរម្យ​សម្រាប់​ឲ្យ​ព្រះសង្ឃ​សិក្សា​រៀនសូត្រ គឺជា​កិច្ចការ​ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ៗ…

ខេត្តកំពង់ធំ ៖ លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ បាន​បញ្ជាក់​ថា ការ​កសាង​អគារ​សមរម្យ​សម្រាប់​ឲ្យ​ព្រះសង្ឃ​សិក្សា​រៀនសូត្រ គឺជា​កិច្ចការ​ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ៗ ជា​ពិសេស​ពុទ្ធ​សាស​និ​ជន​ខ្មែរ ត្រូវ​ខិតខំ​រួម​គ្នា​រៀបចំ​កសាង​ឡើង ព្រោះ​កន្លែង​នេះ​មិន​គ្រាន់តែ​ផ្ដល់​នូវ​ចំណេះ​សម្រាប់​តែ​ព្រះសង្ឃ​ទេ ប៉ុន្តែ​កន្លែង​នេះ​ក៏​មាន​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​រួម​ចំ​ណែ​ជួយ​បណ្ដុះបណ្ដាល​សិស្ស​យើង​មក​រៀនសូត្រ​ជាមួយ​ព្រះសង្ឃ​បាន​ដែរ​។

នេះ​ការ​លើក​ឡើង​របស់​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ​អនុប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តកំពង់ធំ នៅ​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​អញ្ជើញ​ចុះ​ពិនិត្យ​សំណង់​សាលា​ពុទ្ធិកៈ ស្ថិត​សិក្សា​វត្ត​ធម្ម​នាថ និង​កុដិ​ថ្មី​១​ខ្នង ស្ថិត​នៅ​វត្ត​ក្រយា ក្នុងស្រុក​ស​ន្ទុ​ក កាលពី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០២០​។

លោក​ជំទាវ ខៀវ ស៊ី​ណា ជា​ចាន់​តូ បាន​បញ្ជាក់​ដែរ​ថា ៖ ក្នុង​សង្គម​បច្ចុប្បន្ន​ការ​រៀនសូត្រ​មិន​ថា ប្រជាពលរដ្ឋ​ទូទៅ ឬ​ព្រះសង្ឃ​ទេ គឺ​ត្រូវ​មានការ​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ចំណេះ​ខ្ពស់​ដែរ​ដើម្បី​លើក​ស្ទួយ​វិស័យ​សាសនា និង​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​។ ដូចនេះ​យើង​ចាំបាច់​ត្រូវ​រួម​សាមគ្គី​គាន​ជួយ​កសាង​ទាំង​កន្លែង​រៀន និង​កន្លែង​ស្នាក់​របស់​ព្រះសង្ឃ​ឲ្យ​បាន​សមរម្យ​ដើម្បី​ឲ្យ​ព្រះសង្ឃ​មានឱកាស និង​មាន​លទ្ធភាព​បាន​បន្ត​ការ​សិក្សា​រៀនសូត្រ​ទាំង​ធម៌​វិន័យ​បាលី​សំ​ស្គ្រឹ​ត និង​ចំណេះដឹង​ទូទៅ​តាម​បំណងប្រាថ្នា​។ ហើយ​មួយ​ចំណែក​ទៀត​បើ​យើង​កសាង​សាលា​ពុទ្ធិ​កៈបាន​ច្រើន​នៅ​បណ្ដា​វត្ត​តាម​ឃុំ ស្រុក​និង​តំបន់​ដាច់​ប្រ​យា​ល​នោះ​ក៏​បាន​ជួយ​សម្រួល​ដល់​ការ​និមន្ត​ទៅ​រៀន​ឆ្ងាយ​របស់​ព្រះសង្ឃ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ៖ តាម​ការ​បញ្ជាក់​ពី​លោក ឯក ប្រុស ដែល​ជា​អ្នក​ទទួល​ការងារ​សាងសង់​សំណង់​នេះ​បាន​ឲ្យ​ដឹង​ថា ៖ ទាំង​សំណង់​សាលា​ពុទ្ធិកៈ និង​កុដិ​ដែល​កំពុង​កសាង​នេះ គឺជា​សមិទ្ធផល​កើត​ចេញពី​ទឹកចិត្ត​ប្រកបដោយ​សុទ្ធា​ជ្រះថ្លារ​ចំពោះ​វិស័យ​ព្រះពុទ្ធ​សាសនា​របស់​លោក ជា ចាន់​តូ និង​លោក​ជំទាវ​ក្នុង​នោះ​កុដិ​ថ្មី​១​ខ្នង​ស្មើ​៥​បន្ទប់ ស្ថិត​នៅ​វត្ត​ក្រយា ឃុំ​ក្រយា​កបាន​ផ្ដើមកសាង​នៅ​ដើ​ខែមករា​២០២០ មាន​ទំហំ​៨​ម៉ែត្រ​គុណ​៣០​ម៉ែត្រ បច្ចុប្បន្ន​សម្រេច​បាន​៣០%​។

ដោយឡែក​សាលា​ពុទ្ធិកៈសិក្សា​ស្ថិត​ក្នុង​វត្ត​ធម្ម​នាថ ក្នុង​ឃុំ​តាំងក្រសាំង​បាន​ចាប់ផ្ដើម​កសាង​នៅ​មិថុនា​២០១៩​មាន​ទំហំ​២០​ម៉ែត្រ​គុណ​១៣​ម៉ែត្រ​ស្មើ​៣​បន្ទប់​គិតដល់​ពេល​នេះ​សម្រេច​បាន​៧០%​ហើយ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ ខៀវ ស៊ី​ណា ជា​ចាន់​តូ បាន​សម្រេច​ជួយ​ជួសជុល​កែ​លម្អរ​ព្រះ​វិហារ​បុរាណ​ដែល​មាន​អាយុកាល​ជាង​១០៣​ឆ្នាំ ចាត់ទុកជា​ព្រះ​វិហារ​ដ៏​ចំណាស់​មួយ​ផង​ដែរ ស្ថិត​នៅ​វត្ត​បារាយណ៍​ជាន់​ដែក ក្នុងភូមិ​រា​បាយ​ណ៍​ជាន់​ដែក ឃុំ ប​ល​ង្ក័ ស្រុក​បារាយ​ណ៏​។​ហើយ​ការ​ជួសជុល​កែ​លម្អរ​ព្រះ​វិហារ​នេះ លោក​ជំទាវ​ខៀវ ស៊ី​ណា ជា​ចាន់​តូ​បាន បញ្ជាក់​ថា ៖ រាល់​ការ​ជួសជុល គឺ​រក្សា​តាម​លំនាំ​ដើម​ដដែល​តាំង​ត​ច​នា​បទ​ដើម​ដដែល​ក្នុង​រួម​ន​ៗ​ទាំង​រូបភាព​ខាងក្នុង​ព្រះ​វិហារ​ផង​ដែរ​។

ក្នុង​ដំណើរ​អ​ញ្ចើ​ញ​ចុះ​ពិនិត្យ​សំណង់​នេះ​ដែរ លោក​ជំទាវ​បាន​ប្រគេន​បច្ច័យ និង​គ្រឿង​ឧបភោគ បរិភោគ និង​ភេសជ្ជៈ​វត្ត​ទាំង​៣​ផង​ដែរ ក្នុង​វត្ត​ធម្ម​នាថ ១​លាន​១​សែន​រៀល និង​គ្រឿង​ឧបភោគ បរិភោគ និង​ភេសជ្ជៈ​, វត្ត​ក្រយា​មាន​បច្ច័យ​សរុប​៣​លាន​រៀល គ្រឿង​ឧបភោគ បរិភោគ និង​ភេសជ្ជៈ​។ ជាមួយ​នេះ​ក៏​បាន​ប្រគេន​បច្ច័យ​មួយ​ចំនួន​គ្រឿង​ឧបភោគ បរិភោគ និង ភេសជ្ជៈ ដល់​វត្ត​រាយ​ណ៍​ជាន់​ដែក​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ