ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញខ្លួន​ថ្ងៃ​ដំបូង Eriksen ជួយ Inter ឆ្លង​ទៅ​វគ្គ Simi-Final Coppa Italia

4 ឆ្នាំ មុន

Christian Eriksen បង្ហាញខ្លួន​ជា​លើក​ដំបូង​ឱ្យ Inter Milan ខណៈ​ដែល​ពួក​គេ​បាន​ផ្តួល Fiorentina កាល​យប់មិញ ឆ្លង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Coppa…

Christian Eriksen បង្ហាញខ្លួន​ជា​លើក​ដំបូង​ឱ្យ Inter Milan ខណៈ​ដែល​ពួក​គេ​បាន​ផ្តួល Fiorentina កាល​យប់មិញ ឆ្លង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Coppa Italia ។ ខ្សែបម្រើ​សញ្ជាតិ​ដា​ណឺ​ម៉ាក បាន​ចូលរួម​ជាមួយ​ក្រុម Inter ដោយ​ផ្លាស់​ពី​ក្លិប Tottenham Hotspur ក្នុង​តម្លៃ​ខ្លួន ១៦.៩​លាន​ផោន​កាលពី​ថ្ងៃ​អង្គារ​។ គេ​ត្រូវ​បាន​ប្តូរ​ចូល​នៅ​តង់​ទី​២ ដោយ​ជំនួស Alexis Sanchez ។

ក្រឡេក​មក​កាន់ការ​ប្រកួត Antonio Candreva និង Nicolo Barella រកបាន​ម្នាក់​មួយ​គ្រាប់​ឱ្យ Inter ពោល​នៅ​នាទី​៤៤ និង​៦៧ ខណៈ​កីឡាករ Martin Caceres ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៦០ ឱ្យ Fiorentina លទ្ធផល ២-១ នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត​។ Inter Milan នឹង​ត្រូវ​ជួប​ក្រុម Napoli ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម Juventus នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម AC Milan ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ