ទៀតហើយ សិស្ស​២​នាក់​ដួល​សន្លប់​នៅ​ស្រុក​ស្វាយ​ទាប


ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០២០​នេះ មាន​ករណី​សិស្ស​ចំនួន​២​នាក់​បាន​ដួល​សន្លប់ ក្នុង​នោះ​សិស្ស​ម្នាក់​រៀន​នៅ​សាលា​បឋម​សិក្សា​បន្ទាយ និង​សិស្ស​ម្នាក់​ទៀត​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ ។ សិស្ស​ទាំង​២​នាក់​ដែល​ដួល​សន្លប់​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​ដើម្បី​សង្គ្រោះ រហូត​ដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​នេះ​កំពុង​ធ្វើការ​សង្គ្រោះ​នៅឡើយ ។

សិស្ស​ទាំង​២​នាក់​ដែល​ដួល​សន្លប់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​នី សុ​ជីតា ភេទ​ស្រី អាយុ​១០​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​បឋម​សិក្សា​បន្ទាយ រស់នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប និង​ម្នាក់​ទៀត​ឈ្មោះ​ព្រឿ​ង សុ​ផា​នី​តា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជាសិស្ស​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ មាន​ទីលំនៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​។

ដោយឡែកនៅ​​ថ្ងៃនេះ​ដែរ លោក​ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ និង​លោកស្រី រួម​ជាមួយ​សហការី ព្រមទាំង​លោក​ប៉ែន ឡង់ ជា​អាជីវករ​ផ្សារ​ក្រោលគោ បាន​នាំ​យក​ម៉ាស់​ចំនួន​២​ពាន់​ម៉ាស់​ចែក​ជូន​សិស្សានុសិស្ស​នៅ​វិទ្យា​ល​យ័​ហ៊ុន សែន​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ គិត​ជា​ថវិកា​៤០​ម៉ឺន​រៀល​ផង​ដែរ​។ បន្ទាប់​ពី​កើត​មាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​)​ធ្វើ​ឱ្យ​មហាជន​ក៏​ដូច​ជា​មាតាបិតា​សិស្ស​មានការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ប្រភេទ​នេះ ជា​ពិសេស​សិស្សានុសិស្ស ទើប​សប្បុរសជន​បាន​ផ្តល់​ម៉ាស់​ជូន​លោក​មេឃុំ​ក្រោលគោ​ដើម្បី​យក​ទៅ​ចែក​ជូន​សិស្សានុសិស្ស​វិទ្យាល័យ​ហ៊ុន​សែន​ក្រោលគោ​ចំនួន​២​ពាន់​នាក់​​ពាក់​ដើម្បី​ការពារ និង​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) នេះ​។

ក្នុង​ឱ​កា​នោះ​ដែរ លោក​ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ​ក៏​បាន​ផ្សព្វផ្សាយ​អប់រំ​ដល់​សិស្សានុសិស្ស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ទាំងអស់​គ្នា កុំ​ឲ្យ​ទៅ​ជិត​សត្វ​មាន់​ទា​ឬ​សត្វ​ស្លាប និង​កុំ​ស្នី​ទ​ស្នាល​ជាមួយ​អ្នកមាន​ជំងឺ​ក្អក​ផ្តាសាយ ត្រូវ​ពាក់​ម៉ាស់​ពេល​ចេញពីផ្ទះ​មក​សាលារៀន ត្រូវ​បរិភោគ​ម្ហូបអាហារ​ដែល​ចំអិន​ឆ្អិន​ល្អ ហើយ​ត្រូវ​លាងដៃ​និង​សាប៊ូ​ឲ្យ​បាន​ស្អាត​មុន និង​ក្រោយ​ទទួលទាន​ចំណីអាហារ​រួច ប្រសិនបើ​មាន​សមាជិកគ្រួសារ​មាន​អាកា​រៈ​ក្តៅខ្លួន​ក្អក ផ្តាសាយ ត្រូវ​ប្រញាប់​នាំ​មក​មណ្ឌល​សុខភាព​ដើម្បី​ធ្វើការ​ពិនិត្យ​និង​ព្យាបាល​។ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ