ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផលទាំង៤​យ៉ាង​ដែល​អ្នក​គួរតែ​គេង​​​​មិន​បាច់​ស្លៀក​ខោអាវ

4 ឆ្នាំ មុន

ការ​គេង​ដោយ​គ្មាន​សម្លៀក​បំពាក់​មាន​ឥទ្ធិពល​អស្ចារ្យ​ណាស់​សម្រាប់​សុខភាព​យើង ព្រមទាំង​ផ្លូវចិត្ត​។ មែនហើយ បើសិនជា​អ្នក​ចង់​ពង្រឹង​ដល់​សុខភាព សម្រក​ទម្ងន់ ឬ​បង្កើន​ការ​ស្រឡាញ់​ខ្លួនឯង អ្នក​គួរតែ​មាន​ទម្លាប់​បែប​នេះ​។ ១-ពេល​គេង​មិន​ស្លៀក​ខោអាវ អ្នក​នឹង​គេង​កាន់តែ​លក់​ស្រួល ៖យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា…

ការ​គេង​ដោយ​គ្មាន​សម្លៀក​បំពាក់​មាន​ឥទ្ធិពល​អស្ចារ្យ​ណាស់​សម្រាប់​សុខភាព​យើង ព្រមទាំង​ផ្លូវចិត្ត​។ មែនហើយ បើសិនជា​អ្នក​ចង់​ពង្រឹង​ដល់​សុខភាព សម្រក​ទម្ងន់ ឬ​បង្កើន​ការ​ស្រឡាញ់​ខ្លួនឯង អ្នក​គួរតែ​មាន​ទម្លាប់​បែប​នេះ​។

១-ពេល​គេង​មិន​ស្លៀក​ខោអាវ អ្នក​នឹង​គេង​កាន់តែ​លក់​ស្រួល ៖
យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា ការ​គេង​លក់​ស្រួល​នឹង​ផ្តល់​ផល​ល្អ​ទៅ​ដល់​ខួរក្បាល ហើយ​ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Rochester ក៏​បាន​ទទួលស្គាល់​រឿង​នេះ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា ខណៈ​ពេល​ដែល​យើង​គេង ខួរក្បាល​នឹង​បញ្ចេញ​ប្រូតេអ៊ីន​ពុល​ពី​សរសៃប្រសាទ​ដែល​មិន​ត្រូវការ​ក្នុង​ខួរក្បាល​។ នៅ​ពេល​គេង​បាន​លក់​ស្រួល ខួរក្បាល​នឹង​ស្រឡះ​ដូច​គ្នា​ដែរ​។

ម្យ៉ាងវិញទៀត នៅ​ពេល​យើង​មិន​បាន​គេង​ទេ ប្រូតេអ៊ីន​ពុល​ដែល​នៅ​សល់​ក្នុង​កោសិកា​ខួរក្បាល និង​នៅ​យូរ​ទៅ អាច​នឹង​បន្ថយ​សមត្ថភាព​នៃ​ការ​គិត​របស់​ខួរក្បាល​បាន​។ វា​ក៏​បន្ថយ​សមត្ថភាព​ក្នុង​ការ​ទទួល​ដឹង​ដំណឹង និង​ដោះស្រាយ​បញ្ហា​ខណៈ​ពេល​ដែល​បំផ្លាញ​ភាព​ឆ្នៃ​ប្រឌិត​របស់​ខួរក្បាល​ផង​។

២-ពេល​គេង​មិន​ស្លៀក​ខោអាវ អ្នក​នឹង​មិនសូវ​មាន​ស្ត្រេ​ស ៖
ភាព​ស្ត្រេ​ស​ជាប់​ងាយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​បាក់ទឹកចិត្ត​ខណៈ​ពេល​ដែល​បន្ថយ​ភាព​ឆ្លាត​វ៉ៃ​។ ជាមួយ​គ្នា​នេះ​ដែរ ស្ត្រេ​ស​ក៏​អាច​បង្កើន​ការ​បញ្ចេញ​អ័រម៉ូន Cortisol ក្នុង​រាង​កាយ ដូច្នេះ​វិធីសាស្ត្រ​ដ៏​ល្អ​បមផុត​ក្នុង​ការ​រក្សា​អ័រម៉ូន​នេះ​ឲ្យ​មាន​តុល្យភាព​ធម្មតា គឺ​ត្រូវ​គេង​ឲ្យ​បាន​ស្កប់ស្កល់

៣-ពេល​គេង​មិន​ស្លៀក​ខោអាវ មាន​ន័យ​អ្នក​អ្នក​កំពុង​តែ​ថែរក្សា​សុខភាព​ហើយ ៖
អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា ការ​គេង​គ្មាន​សម្លៀក​បំពាក់ មាន​ប្រយោជន៍​ចំពោះ​សុខភាព​មួយ​ចំនួន​រួម​ទាំង​ការ​សម្រក​ទម្ងន់​ផង​ដែរ​។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ភាព​ត្រជាក់​របស់​រាង​កាយ​អាច​នឹង​បង្កើន​ការ​រំលាយ​អាហារ​ពេល​គេង​លក់ ដោយសារ​តែ​រាង​កាយ​ត្រូវការ​បង្កើត​ខ្លាញ់​ច្រើន​ដើម្បី​រក្សា​សីតុណ្ហភាព​។ ខ្លាញ់​ទាំងនេះ​នឹង​ផលិត​ជា​កម្តៅ​ដែល​អាច​រំលាយ​ខ្លាញ់​បាន ដូច្នេះ​វា​នឹង​ស្រក​ទម្ងន់​បាន​យ៉ាង​ល្អ​។

៤-ពេល​គេង​មិន​ស្លៀក​ខោអាវ កាន់តែ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ៖
ភាព​ស្រឡាញ់​ខ្លួនឯង​នឹង​មាន​ប្រសិទ្ធភាព​បន្តិច​ម្តង​ៗ ហើយ​វា​អាច​នឹង​កើនឡើង​គ្រប់ពេល​ដែល​យើង​សាកល្បង​អ្វី​ដែល​ថ្មី ទទួលយក​នូវ​ភាព​ពិបាក និង​បន្ត​ធ្វើ​អ្វី​បន្ថែម​ទៀត​។ ការ​សិក្សា​បាន​រក​ឃើញ​ថា មនុស្ស​យើង​ទំនងជា​ស្រឡាញ់​ខ្លួនឯង​កាន់តែ​ច្រើន​នៅ​ពេល​ដែល​ពួក​គេ​គេង​ដោយ​គ្មាន​សម្លៀក​បំពាក់ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​កាន់តែ​ល្អ​ចំពោះ​ស្បែក​របស់​ខ្លួន (​ប្រភព​ពី​​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ